តាំងពីលែងលះជាផ្លូវការជាមួយលោក ឌួង ឆាយ រហូតមកដល់ពេលនេះ មានរយៈពេលជិត១ឆ្នាំហើយ ហើយឃើញថា សម្រស់អ្នកនាង ដេត ម៉ាលីណា កាន់តែស្អាតជាងមុន បើទោះពេលនេះ មានកូន៣នាក់ហើយក៏ដោយនោះ។
ជារឿយៗ គេសង្កេតឃើញថា អ្នកនាង ដេត ម៉ាលីណា តែងតែបង្ហោះរូបថតដ៏ស្រស់ស្អាតរបស់ខ្លួននៅលើទំព័រហ្វេសប៊ុក ជាមួយនឹងCaptionដ៏ទាក់ទាញជាច្រើន ធ្វើឲ្យមានការលើកសរសើរជារឿយៗពីរូបសម្រស់របស់នាងនោះ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតជាច្រើនសន្លឹក ឈរបង្អួតសម្រស់ក្បែររថយន្ត ភ្ជាប់ជាមួយCaptionបែបនេះថា «និយាយដើមខ្ញុំបានខ្ញុំមិនហាមឡើយ តែកុំនិយាយបំភ្លឺសការពិតអោយសោះ ឈប់ខ្វល់យូរហើយថា អ្នកដទៃមើលមកយើងបែបម៉េច ព្រោះទោះយ៉ាងណាក៏ប្ដូរការគិតរបស់អ្នកណាមិនបានស្រាប់ហើយ»។
តាមរយៈរូបថតនេះ ឃើញថា អ្នកនាង ដេត ម៉ាលីណា សាច់សជាងឡានរបស់ខ្លួនទៅទៀត រហូតអ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរថា «ស្អាតខ្លាំងណាស់បងស្រី, ស្អាតណាស់ចែ, ស្អាតណាស់, ស្អាតម្ល៉េះ, ស្រស់ស្អាតខ្លាំងណាស់ចែ, ស ជាងឡានទៀតបង ស្អាតណាស់»។
ដោយឡែក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកនាង បានចែករំលែករូបថតរបស់ខ្លួនជាច្រើនសន្លឹក កាលពីឆ្នាំ២០១៧ឡើងវិញ ខណៈអំឡុងពេលនោះ អ្នកនាង នៅជានា ជាមួយលោក ឌួង ឆាយ ហើយ SOUND CLUBកំពុងដំណើរការនៅឡើយនោះ។
ក្រឡេកមើលរូបសម្រស់របស់អ្នកនាងនៅពេលនោះ ក៏ស្អាតមិនធម្មតានោះដែរ រហូតអ្នកគាំទ្រលើកឡើងថា «ស្អាតដូចតុក្កតាចឹងចែ, ស្អាតប្លែកណាស់បង, ស្អាតណាស់អូន, ១៨ មិនដូរចែ, ព្រះនាង, តែងម៉េចក៏នៅតែស្អាត, ព្រះនាងព្រិលស»។
តាមរយៈរូបថតពេលនេះ និងពេល៤ឆ្នាំមុន អ្នកគាំទ្រ សុទ្ធតែសរសើរថា ស្អាតដូចគ្នា តែបើធ្វើការប្រៀបធៀបគ្នានោះ, តើនៅពេលក្លាយខ្លួនជាស្ត្រីមេម៉ាយកូន៣ និងពេលនៅជានាជាមួយប្ដី មួយណាស្អាតជាង? សូមទស្សនារូបថត ហើយបញ្ចេញមតិទាំងអស់គ្នា៖