រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់មិញនេះ ការប្រកួតសម្រស់ Miss Universe Cambodia 2021 បានមកដល់វគ្គផ្តាច់ព័ត្រ ហើយថែមទាំង រកឃើញផងដែរ នូវម្ចាស់មកុដថ្មីបន្តតំណែងពី កញ្ញា រ៉េត សារីតា ផងដែរដែលម្ចាស់ជ័យលាភីបានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី។
យ៉ាងណាមិញ លើឆាក Miss Universe កាលពីយប់មិញនេះ ក៏ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលផងដែរ ក្រោយឃើញ ការសម្តែងរបស់ តារាចម្រៀង កញ្ញា ពេជ្រ សោភា ទោះមានពេលតិចតួចក្នុង ការបង្ហាញមុខក្តី តែរូបនាង បានសម្រិតសម្រាំង សិល្បៈបុរាណខ្មែរស្ទើរគ្រប់ជ្រុងជ្រោយ តាមលទ្ធភាពដែលអាចធ្វើបាន។
ជាក់ស្តែង ក្នុងនោះ គេឃើញ តារាចម្រៀងរូបនេះ បានស្លៀកឈុតធ្វើពីក្រមាខ្មែរ ស្នាដៃកូនខ្មែរសុទ្ធសាធ លើសពីនេះទៅទៀត រូបនាង ក៏បានបង្ហាញនូវសិល្បៈបុរាណខ្មែរ ដែលរូបនាង អះអាងថា ជាឈុតឆាកដកចេញពី រឿងរាមកេរ្ត៍ផងដែរ ដែលព្រឹត្តិការណ៍នេះ ធ្វើឲ្យបងប្អូនខ្មែរយ៉ាងច្រើន ផ្ទុះការគាំទ្រនិងពេញចិត្តជាពន់ពេក ព្រោះកន្លងមក លើឆាកប្រកួតបែបអន្តរជាតិមួយនេះ ហាក់មិនសូវមានការបង្ហាញ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរច្រើនដល់ថ្នាក់នេះពីមុនមកឡើយ។
ជាងនេះទៅទៀត សូម្បីតែ អ្នករៀបចំកម្មវិធីខ្នាតធំនេះ លោក ម៉ែន និមលរតន៍ ក៏បង្ហាញអារម្មណ៍យ៉ាងដូច្នេះដែរ ចំពោះតារាចម្រៀងរូបនេះ ៖
ស្អប់មនុស្សស្រីម្នាក់នេះធ្វេីឲ្យខ្ញុំយំសឹងតែពេញមួយអាទិត្យកំឡុងពេលយេីងពិភាក្សារអំពីshowដែលត្រូវធ្វេី… សូម្បីនៅក្នុងឡានហេីយស្តាប់ចម្រៀងដែលគាត់ត្រូវសំដែង អត់ដឹងទឹកភ្នែកចេះតែហូរមករហូត… គាត់មានបេះដូងដ៏ធំធេងចំពោះកម្ពុជា! អរគុណនូវទឹកចិត្ត ការរួមចំណែកនិងការលះបង់របស់អូន! Love you SP Pich Sophea!៕ ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖