ក្ដៅៗ​! លោកគ្រូ សៀវ សុផល ដាក់ពាក្យ​ប្ដឹង​បុគ្គល​៣​រូប រួច​ហើយ ចំណែក ឯ​.​ឧ​. កៅ ម៉ុ​យ ថុង , Admin ជីងចក់ និង​លោក​ ផែង វណ្ណៈ​, ក្រុម​មេធាវី​លោក កំពុងតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ សៀវ សុផល បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ចំនួន​៣​រូប ​រួចហើយ ហើយ​បុគ្គល​មួយ​ចំនួន​ទៀត រួមមាន ឯ​.​ឧ​. កៅ ម៉ុ​យ ថុង , Admin ជីងចក់ និង​លោក​ផែង វណ្ណៈ ក្រុម​មេធាវី​របស់​លោក កំពុង​សិក្សា​ក្នុង​ការ​ដាក់ពាក្យ​បណ្ដឹង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បើ​យោង​តាម ​ការ​បង្ហោះ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Chhorng Sokmeng» ដែល ជា​ជំនួយការ​លោកគ្រូ​ឧកញ៉ា​សៀវ​សុផល​ឯកទេស​ប្រឹក្សា​រក​ដំណោះស្រាយ​បញ្ហា​បំណុល​ទិញ​លក់​ឬ​ជួល​អចលនទ្រព្យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បានធ្វើការ​ បង្ហោះ​ស្ក្រី​ន​សត​ជាច្រើន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១ អមដោយ​ការជូនដំណឹង​ដូច្នេះ​ថា «​សេចក្តីជូនដំណឹង​ដល់​បុគ្គល​ដែល​ផ្សាយ និយាយ សរសេរ សែរ សារ​ស្អប់ ញុះញង់ បង្ខូច​កេរ្តិ៍ឈ្មោះ​គេ ក្នុង​បណ្តាញ​សង្គម Facebook YouTube TikTok និង វេ​ប​សាយ : កាលពី​ថ្ងៃទី28 ខែ តុលា ឆ្នាំ​2021 លោកគ្រូ សៀវ សុផល បានដាក់​ពាក្យបណ្តឹង​ប្តឹង​បុគ្គល​បី​រូប ទៅ​សម​ត្ត​កិច្ច​រួចហើយ ដែលមាន​ឈ្មោះ​ដូចខាងក្រោម : 1. ទន្តពេទ្យ ជុំ មេត្រី​ 2. ផាន់ វាសនា 3. គឹម ស្រស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បន្តថា « ក្រុម​មេធាវី​របស់លោក​គ្រូ សៀវ​សុផល បាន​នឹង​កំពុង​សិក្សា ក្នុង​សារ និង វីដេអូ របស់​បុគ្គល​ខាងក្រោម​ដើម្បី​រៀប​នីតិ​វិធី​ប្តឹងទៅ តុលាការ ◦ 1. ឯ​.​ឩ​. កៅ ម៉ុ​យ ថុង តួ​នា​ី​ជា​អគ្គលេខាធិការរង​នៅ ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កសិកម្ម និង ជនបទ 2. DJ បាល់ទាត់ ជី​ង ចក់ 3. លោក ផែង វ​ណ្ណៈ អ្នក​អធិប្បាយ​តាម ទំព័រ Facebook ផែង វ​ណ្ណៈ news . 4. នឹង​ជូនដំណឹង​ឈ្មោះ​តាម​ក្រោយ ហើយ​នឹង​កំពុង​ស្រាវជ្រាវ​រក​ឈ្មោះ​ពិតប្រាកដ និងអាសយដ្ឋាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព បានបន្តទៀតថា «ហេតុ​ដូច្នេះហើយ សូម​ជូនដំណឹង ដល់ កវី Facebook YouTube TikTok website ទាំងឡាយ​ដែល មានគំនិត​អាក្រក់​ញុះញង់ ជ្រាប​ជា​ព័ត៌មាន ដើម្បី​កុំ​អោយ​ដូច ឯ​.​ឩ​. កៅ ម៉ុ​យ ថុង ប្រ​ផាស់​ប្រ​ភីង​ទៅ​លុប ឬ​ប្លុក​អ្នក​សរសេរ​ក្នុង​Facebook និង messenger របស់ ឯកឧត្តម និង DJ ជី​ង ចក់ អ្នក​អធិប្បាយ​ដ៏​ល្បី និង Facebook និង TikTok ប្រហែលជា DJ ល្បី​មិន​គ្រប់គ្រាន់​ហើយ​មើលទៅ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment