ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ជឿន ប៊ុនចក់ ឈ្មោះហៅក្រៅ «Admin ជីងចក់» ដែលជាអ្នកអត្ថាធិប្បាយការប្រកួតកីឡា ដ៏ល្បីឈ្មោះមួយរូប ក្នុងបណ្ដាញសង្គមនោះ បានសម្រេចចូលរោងការបញ្ចប់ភាពនៅលីវ។
ភរិយារបស់អ្នកអត្ថាធិប្បាយការប្រកួតកីឡា ដ៏ល្បីឈ្មោះរូបនេះ ត្រូវបានគេដឹងថា ឈ្មោះផល្លា ជាស្ត្រីមេម៉ាយកូនមួយ ហើយក៏អភិជនម្នាក់ ស្រស់ស្អាតបែបថ្លៃថ្នូរ សូម្បីតែអ្នកគាំទ្រលោក ឃើញហើយ ក៏លាន់មាត់សរសើរស្ទើរគ្រប់គ្នាដែរ។
ចំពោះការសម្រេចចិត្តជ្រើសរើស អ្នកនាង ផល្លា ជាស្ត្រីមេម៉ាយ មិនជ្រើសរើសក្រមុំ ជាគូអនាគតនោះ Admin ជីងចក់ ធ្លាប់បានបញ្ជាក់ដែរថា មែនទែនទៅ បើនិយាយរឿងស្រី វាច្រើនៗមែនហើយ តែរកវាមិនជួបស្រី វាជួបតែញី ញីខ្វះអី មួយគគោកពេញភ្នំពេញ។
Admin ជីងចក់ បកស្រាយថា ញីវាមានអីក្រៅតែពីចេះតែចាយលុយ ប្រើសម្ភារៈនិយម របរអី ធ្វើខ្លួនតែប៉ុណ្ណឹង អត់មានចេះអីក្រៅពីធ្វើខ្លួនចាយលុយតែប៉ុណ្ណឹង នេះគេហៅថាញី។ ដល់ពេលស្រី ចេះធ្វើការងារផ្ទះ ចេះគោរពប្ដី ប្រតិបត្តិប្ដី ស្រឡាញ់គ្រួសារ ចេះទុកដាក់ អាហ្នឹងហើយគេហើយថាស្រី ស្រីប្រកបដោយកល្យាណី៣ប្រការ។
ងាកមក អ្នកនាង ផល្លាវិញ នៅពេលគេសួរពាក់ព័ន្ធនឹង ដើមកំណើតស្នេហារបស់ខ្លួនជាមួយ Admin ជីងចក់នោះ, អ្នកនាង ហែកកេរ្តិ៍គ្មានសល់ថា ដំបូងឡើយ គាត់ (Admin ជីងចក់) តាមញ៉ែអ្នកនាង តាំងពីឆ្នាំ២០១៤ ហើយការតាមញ៉ែនេះ មិនមែននៅខាងក្រៅនោះទេ គឺតាមញ៉ែតាមហ្វេសប៊ុក។
អ្នកនាង បន្តថា បន្ទាប់មក គាត់ព្យាយាមAddមកហ្វេសប៊ុករបស់អ្នកនាង តែអ្នកនាងមិនដែលConfirmទេ ហើយគាត់ក៏ចរិតប្រុសស្អាតដែរ កាលណាគាត់អែដមកយើង យើងអត់Confirm គាត់ក៏Cancel Requestហ្នឹងវិញ ហើយគាត់ព្យាយាមអែដមក រហូត តែអ្នកនាង អត់ដែលConfirmទេ។ អ្នកនាងថា នេះអាចមកពីនិស្ស័យនៃការជួបគ្នាមិនទាន់មកដល់។
អ្នកនាង បន្តថា ស្រាប់តែថ្ងៃមួយ ពេលវេលាមកដល់ អ្នកនាង ក៏បានឆ្លើយឆាតគាត់ តែអត់ទាន់បានទទួលFriendទេ ហើយគាត់សួរពីបញ្ហាអាខោនទីកតុករបស់អ្នកនាង ហើយគាត់សួរអ្នកនាងដូចមនុស្សស្គាល់គ្នាយូរហើយអញ្ចឹង។ គាត់សួររឿងអាខោនទីកតុករបស់នាង ២ ៣ហ្នឹងពិត ឬមិនពិត ហើយអ្នកនាងគិតក្នុងចិត្តថា ចុះអាប៉ិហ្នឹងថី មកចេះដឹងរឿងអាខោនឯង ពិតឬមិនពិតចឹង។ បន្ទាប់មក មិនដឹងជាមានការអីទេ ក៏និយាយគ្នា ទៅមកទៅមក។ និយាយបានតែប៉ុណ្ណឹង អ្នកនាងក៏ប្រាប់ថា សុំលាក់សិន ចាំពេលការរួចចាំហែកកេរ្ដិ៍។
ជុំវិញការសម្រេចចិត្តជ្រើសរើសយក Admin ជីងចក់ជាគូអនាគតនេះដែរ អ្នកនាង បានបញ្ជាក់ថា ដោយសារទង្វើល្អរបស់គាត់ អត្តចរិតរបស់គាត់ ហើយចាស់ទុំ គាត់មកមើលឃើញថាបុគ្គលម្នាក់ហ្នឹងល្អ ហើយអ្នកនាង បានសន្យាខ្លួនឯងថា មិនយកប្ដីទេជាតិនេះ រកស៊ីដល់ពេលកូនធំ បញ្ជូនទៅអង់គ្លេស គឺអ្នកនាងបួសហើយ អត់យកប្ដីទេ។
អ្នកនាងបន្តថា ហើយក៏ធ្លាប់សន្យាខ្លួនឯងថា មិនយក Admin ជីងចក់ធ្វើប្ដីនោះទេ អស់ប្រុសក្នុងលោកក៏មិនយក Admin ជីងចក់ដែរ ប៉ុន្តែអ្នកនាងចាញ់នឹងទង្វើល្អរបស់គាត់ ចុងក្រោយយកគាត់ទាល់តែបាន។
លើសពីនេះ អ្នកនាង បញ្ជាក់ថា Admin ជីងចក់ ជាមនុស្សខូចណាស់ មនុស្សប្រុស ដែលមានសមត្ថភាព អត់ខូចនឹងស្រី ទើបចម្លែក ប៉ុន្តែគាត់មកជួបអ្នកនាង គាត់អត់ចេញចរិតព្រាននារីជាមួយអ្នកនាងនោះទេ មិនហ៊ានប៉ះពាល់ គាត់គោរពអ្នកនាងតែម្ដង គាត់ថា ទាល់តែបានរៀបការជាមួយគ្នា ទើបគាត់ហ៊ានប៉ះ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖