យំតាមហើយ! ក្រោយម្ដាយទទួលមរណភាព, យុគ ចិន្តា យំរៀបរាប់ រឿងដែលមិននឹកស្មានដល់មួយ ពាក់ព័ន្ធនឹងអាវមួយនេះគឺថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅនេះ ពិធី​ការិនី​ដ៏​ល្បីឈ្មោះ អ្នកនាង យុគ ចិន្ដា បាន​ជួប​ទុក្ខ​ជា​ទម្ងន់ ដោយ​ម្ដាយ​ជាទី​ស្រឡាញ់​ស្មើ​ជីវិត ទទួលមរណភាព​ត្រឹម​មួយប៉ប្រិចភ្នែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ម្ដាយ​ទទួលមរណភាព​នោះ អ្នកនាង​យំសោក​បោក​ខ្លួន​ជាខ្លាំង ដោយ​មិន​នឹកស្មានថា អ្នកមានគុណ​ទៅ​លឿន​បែបនេះ​សោះ​។ ចំណែក មិត្តភក្ដិ​, អ្នកសិល្បៈ​រួម​អាជីព ក៏ដូចជា​អ្នកគាំទ្រ បាន​ចូលរួម​រំលែក​ទុក្ខ និង​សោកស្ដាយ​ចំពោះ​រឿងនេះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង យុគ ចិន្ដា បានរៀបចំ​ពិធី​បុណ្យសព​ម្ដាយ​របស់ខ្លួន​នៅ​វត្ត​គល់​ទទឹង ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហើយ​នៅមុននេះ​បន្តិច ដោយ​ការ​នឹក​ស្រណោះ​ម្ដាយ​ខ្លាំង​នោះ ពិធី​ការិនី​រូបនេះ បាន​ត្រឹម​បង្ហោះ​សារ​រៀបរាប់​យ៉ាង​រំជួលចិត្ត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​វីដេអូ អ្នកនាង បាន​សរសេរ​រៀបរាប់​​ទាំង​យំ​ក្ដុកក្ដួល​ដូច្នេះ​ថា «​អ្នក​ម្តាយ​របស់​កូន​អើយ កូន​អស់​ម្តាយ​ហៅ​ហើយ ម្តាយ​ទៅ​ឆ្ងាយ​ពី​កូន​ហើយ កូន​រស់​ដោយ​គ្មាន​ម៉ែ​ពី​ពេលនេះ​តទៅ​…..​ម៉ែអើយ​….​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ​អី​ក៏​ម្តាយ​ចាកចោល​កូន​លឿន​ម្ល៉េះ​…….​អ្នក​ម្តាយ​ដ៏​សែន​មានគុណ កូន​ពិតជា​ទទួលយក​មិនទាន់​បានទេ អ្នក​ម្តាយ​អត់​មាន​ឈឺ​អី​សោះ ឈុត​ថ្មី​ដែល​ម៉ែ​អោយ​កូនកាត់​ទុក​ស្លៀក​ធ្វើបុណ្យ​រួមគ្នា ម៉ែ​នៅឯណា ម៉េច​ទុក​កូន​ចោល​បែបនេះ ម៉ែអើយ​ម៉ែ កូន​ស្តាយ​ណាស់​ម៉ែ​….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ែ​សាង​បុណ្យ​ច្រើនណាស់​ម៉េច​ក៏​ម៉ែ​អាយុ​ខ្លី​យ៉ាងនេះ​សូម​ដួង​វិញ្ញាណក្ខន្ធ​ម៉ែ​បាន​សោយ​សុគតិភព​ណា​ម៉ែ ជាតិ​ណា ណា កូន​ប្រាថ្នា​ជា​កូន​ម៉ែ​ទៀត សូម​ម៉ែ​ទៅអោយ​បាន​សុខ​ណា​ម៉ែ​ណា​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមចុចត្រង់នេះដើម្បីមើលវីដេអូ

Related posts

Leave a Comment