វាជារឿងដ៏រន្ធត់ចិត្តមួយ ខណៈប្ដីប្រពន្ធមួយគូ, ប្ដីធ្វើការនៅប្រទេសថៃ ប្រពន្ធធ្វើការនៅប្រទេសម៉ាឡេស៊ី រៀបការរួច មិនទាន់ទាំងបានរស់នៅជុំគ្នាផង ស្រាប់តែទទួលដំណឹងថា ខាងប្រុស ទទួលមរណភាព ទាំងបិទភ្នែកមិនជិត បន្សល់ទុកនូវសៀវភៅកំណត់ហេតុមួយ។
អ្វី ដែលកាន់តែរន្ធត់ចិត្ត និងអាណិតទៀតនោះ ត្រង់ថា នៅធ្នូ ឆ្នាំ២០២១ខាងមុខនេះ ពួកគេ នឹងត្រូវជួបគ្នាហើយ តែមិនទាន់ដល់ថ្ងៃកំណត់ផង មច្ចុរាជឥតមេត្តា ផ្ដាច់យកសង្ខារខាងប្រុស ទុកឲ្យខាងស្រីយំរៀបរាប់យ៉ាងកម្សត់ ធ្វើឲ្យគ្រប់គ្នាអានសារនាងហើយទប់ទឹកភ្នែកមិនជាប់នោះឡើយ។
ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «Oun Dah Wan Love» បានបង្ហោះរូបថតពេលរៀបការ និងរូបថតប្ដី,ស្លា,ប់ អមដោយសារ រៀបរាប់យ៉ាងកម្សត់ដូច្នេះថា ថ្ងៃទី២៥ ខែ១០ ឆ្នាំ២០២១ បងលាចាកលោកចោលអូនហើយ បងហា៎បងឆាប់ភ្ញាក់ឡើង មិចបានជាប្តីគេងយូរយ៉ាងនេះ ក្រោកមកបងអូនខលទៅបងម៉េច បានជាបងមិននិយាយរកអូន យប់មិញម៉ោង១០យប់បងខលរកអូនបងនិយាយថា អូន បងនឹកអូនខ្លាំងណាស់ប្រពន្ធបង ឆាប់មករកបងមក អូនក៏ថា ទ្រាំបន្តិចទៅបងយើងជិតបានជួបគ្នាហើយ
តែព្រឹកឡើងហេតុអ្វីបងដេកមិនក្រោក ប្តីសម្លាញ់បងក្រោកឡើងមកនិយាយនឹងអូន ប្តីសំឡាញ់ចិត្ត អូនមិនជឿថា បងទៅចោលអូនទេបងអើយ អូនទទួលយកមិនបានទេបង យើងរៀបការរួចមិនទាន់បានរស់នៅជុំគ្នាផង ហេតុអ្វីបានជាបងចិត្តដាច់ទៅចោលប្រពន្ធទាំងដែលមិនបាននិយាយពាក្យថាលា
ដោយសារតែលុយ ធ្វើឲ្យយើងធ្វើការឆ្ងាយគ្នា មិនបានរស់នៅជុំគ្នាដូចប្តីប្រពន្ធគេដទៃអោយអូនសុំទោសផងប្តីសម្លាញ់ចិត្តបងក្រោកមកអូននឹកបងខ្លាំងណាស់ បងអើយ ដល់ពេលមានលុយ តែអ្វីៗក៏ហួសពេលបាត់រូបបង តែបែរជាមានតែរូបអូនម្នាក់ឯងបងអើយក្រោកឡើងមកបងកុំទៅចោលអូនអីប្តីសម្លាញ់ចិត្ត ប្តីខ្ញុំគាត់មិនបានឈឺអីទេ សុភាពគាត់ល្អធម្មតា តែគាត់ដេកស្លា,ប់យប់មិញ ប្រពន្ធធ្វើការនៅម៉ាឡេស៊ី ប្តីធ្វើការនៅថៃ បែកគ្នារហូតហើយគ្មានថ្ងៃបានជួបមុខប្តីទៀតទេប្តីសំឡាញ់ចិត្តអូនអើយ»។
ក្រោយមកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ភរិយា បានបង្ហោះសៀវភៅកំណត់ហេតុប្ដី និងរូបថតធ្វើបុណ្យ អមដោយសាររៀបរាប់យ៉ាងកម្សត់ទៀតថា «ទើបនឹងឃើញសៀវភៅកំណត់ហេតុរបស់បងថា បងមានជំងឺបេះដូងយូរមកហើយ ហេតុអ្វីបងមិនប្រាប់គ្រួសារឲ្យដឹងហេតុអ្វីបងលាក់ទុក្ខតែម្នាក់ឯង តើបងពិបាកយ៉ាងណាទៅប្តីសម្លាញ់ ពេលអូនឃើញបងទៅពេទ្យ អូនខំសួរបងថា បងឈឺអីទោះសួរយ៉ាងណាក៏បងមិនប្រាប់
ហេតុអ្វីបងបៀមទុក្ខក្រៀមក្រំតែម្នាក់ឯង ហេតុអ្វីបងមិនប្រាប់អូនឲ្យដឹងបងអើយបងប្តីសម្លាញ់ចិត្តអូនសូមអោយវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះកើតជាតិណាៗសូមកុំអោយបងអាយុខ្លីដូចជាតិនេះ មនុស្សល្អរបស់អូនអើយ អោយអូនសូមអភ័យទោសផងណាបង ដែលអូនមិនបានជូនដំណើរបងជាលើកចុងក្រោយ ព្រោះតែយើងនៅឆ្ងាយគ្នា
តែអូននឹងចុះទៅខ្មែរធ្វើបុណ្យអោយបងណាបងណា ហេតុអ្វីបងមិននៅចាំអូនសិនហេតុអ្វីបានជាបងដាច់ចិត្តទៅចោលអូនទាំង ដែលយើងសន្យាជួបគ្នាខែ១២ ឆ្នាំ២០២១នេះ បងអើយបងស្លា,ប់ទាំងបិទភ្នែកមិនជិតបងប្រាប់ថា បងស្រលាញ់ប្រពន្ធណាស់បងនឹកប្រពន្ធណាស់បងតែងតែប្រាប់អូនរាល់ពេល ដែលបងខលមកអូន អូននៅតែមិនទាន់ជឿថា បងទៅចោលអូនទេ
ខ្ញុំសូមអរគុណបងប្អូនទាំងអស់ដែលបានខមិនផ្តល់កម្លាំងចិត្តឲ្យខ្ញុំ និងសូមអរគុណបងប្អូនទាំងអស់ដែលខល និងឆាតផ្តល់កម្លាំងចិត្តឲ្យខ្ញុំ ខ្ញុំមានតែលើកម្រាមដៃដបអរគុណបងប្អូន ដែលមិនចោលខ្ញុំពេលដែលខ្ញុំមានទុក្ខប្តីខ្ញុំគាត់ដេកស្លា,ប់ដោយសារគាំងបេះដូង»៕