តារាសម្តែងស្រីសិចស៊ី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា កាលពីអំឡុងឆ្នាំ២០២០ រូបនាងបានទម្លាយពីតម្លៃខ្លួនក្នុងការថត និងធ្វើជាតំណាងផ្សព្វផ្សាយអោយផលិតផលក្រុមហ៊ុន គឺមានតម្លៃដល់ទៅខ្ទង់ពាន់ឯណោះ។
នៅពេលនោះ នាង បានបញ្ជាក់ថា បើសិនជាក្រុមហ៊ុនណាមួយចង់អញ្ជើញនាងទៅថតនោះ គឺមួយល្ងាចស៊ីថ្លៃ ៥០០ដុល្លារ ហើយបើមួយថ្ងៃពេញវិញនោះ គឺមានតម្លៃ ១០០០ដុល្លារ។ ចំណែកឯការងារធ្វើជាតំណាងផ្សព្វផ្សាយជាលក្ខណៈកុងត្រា ក្នុងមួយខែមានតម្លៃចន្លោះពី ១៥០០ ទៅ ២០០០ដុល្លារ ស៊ីសងទៅតាមការចរចា»។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ អាណារ៉ូស ក៏បានប្រកាសពីតម្លៃខ្លួនក្នុងការទៅឡាយលក់ផលិតផលឲ្យគេផងដែរ ដោយ១ម៉ោង នាងស៊ីថ្លៃ៣០០ដុល្លារ ហើយ១ថ្ងៃវាល់ល្ងាចស៊ីថ្លៃចំនួន១ពាន់ដុល្លារឯណោះ។
ក្រឡេកមកមើល តារាទីកតុក សុខា សុខា វិញ ពេលកំពុងឡើងកូដខ្លាំងនោះ បានប្រកាសពីតម្លៃខ្លួនក្នុងការឡាយលក់ផលិតផលឲ្យគេផងដែរ ដោយនាងស៊ី១ម៉ោង៥០ដុល្លារ។ តែពេលនោះ មានការជួលនាងបានមួយឆាវ ក៏បាត់លែងមានអ្នកជួលរហូតមកដល់បច្ចុប្បន្ននេះ។
ប្រការនេះហើយ ទើបពេលរ៉ូស ប្រកាសពីតម្លៃខ្លួននោះ ក៏មានមតិមួយចំនួនលើកឡើង ធ្វើការប្រៀបធៀបជាមួយ សុខា សុខា ដោយពួកគេ លាន់មាត់ដូច្នេះថា «ដានសុខា, ខ្លាំងជាងសុខាទៀត, ប្រពន្ធចុងសុខា, កំពុងជឿជាក់ខ្លួនឯង តិចទៀតបានដូចសុខាហើយ, កូពីស្ទាយសុខា ហើយរ៉ូស, លើសសុខា, យូរៗទៅដូចសុខា»៕ សូមទស្សនា វីដេអូខាងក្រោមនេះ ៖