រាជធានីភ្នំពេញ៖ មុននេះ ពិធីការនីឆ្នើមអ្នកនាង យុគ ចិន្តា បានបង្ហោះសារបង្ហាញអារម្មណ៍តក់ស្លុតជាខ្លាំង ដោយមានភ្ជាប់ជាមួយវីដេអូយំគគ្រូក ព្រោះទទួលយកមិនបានឡើយចំពោះការលាចាកលោកយ៉ាងឆាប់រហ័សរបស់អ្នកម្ដាយ
ជាទីស្រឡាញ់ ដោយរៀបរាប់ទាំងក្ដុកក្ដួលអួលដើមករថា«អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ.ម៉ែអើយ.ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ»។
សំណេររន្ធត់ចិត្ត និងឈឺចាប់ចំពោះការបាត់បង់អ្នកមានគុណទាំងមិនបានត្រៀមចិត្តទុកនេះ ត្រូវបាន យុគ ចិន្តា បន្តទាំងខ្លោចចិត្តក្រៃលែងថា«អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺ
អីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ.. ម៉ែសាង
បុណ្យច្រើនណាស់ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះ សូមដួងវិញ្ញាណក្ខន្ធម៉ែបានសោយសុគិតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅអោយបានសុខណាម៉ែណា»។
គួរបញ្ជាក់ផងដែរថា ពិធីការិនីអ្នកនាង យុគ ចិន្តា ត្រូវបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយអ្នកមានគុណ
ទទួលមរណភាពដោយសារឧបទ្ទវហេតុដួលនៅក្នុងបន្ទប់ទឹកនោះ ទើបធ្វើឱ្យអ្នកនាង និងគ្រប់គ្រួសារស្ទើរតែមិនអាចទទួលយកបាន ព្រោះឆាប់រហ័សខ្លាំងពេករហូតមិនអាចជួយសង្គ្រោះឱ្យទាន់ពេលវេលា ៕ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖