មួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺអ្នកដែលនិយមគាំទ្រតារាសម្ដែងស៊ិចស៊ីកញ្ញា ដេននី ក្វាន់ ច្បាស់ជាកំពុងតែមានមន្ទិល ដ្បិតស្រីស្រស់រូបនេះបានកំពុងកំបាំងមុខបុរសម្នាក់ ដែលតែងតែអង្គុយកៀកកិតនាងដូចគូស្នេហ៍ តែនាងហៅថាប៉ា ។
ជារឿយៗស្រីស្រស់ ដេននី ក្វាន់ តែងតែរូបភាពផ្អែមល្ហែមល្អូកល្អិនជាមួយបុរសខាងលើ តែនាងមិនដែលបង្ហើបអ្វីឡើយក្រៅពីពាក្យថាប៉ា បើទោះជាមានសកម្មភាព និងរូបភាពជាច្រើនដែលនាងបានបង្ហាញជាសាធារណៈ វាហាក់ផ្ទុយពីគ្នាស្រឡះ ។
ជាក់ស្ដែងគ្រាញ៉ាំបាយថ្ងៃត្រង់កាលពីថ្មីៗនេះ តារាស៊ិចស៊ីរូបនេះបានបង្ហោះរូបអង្គុយកៀកកើយ បញ្ចុកបញ្ចូលចំណីគ្នា មើលទៅហាក់មានសេចក្ដីសុខជាខ្លាំង ។ លើសពីនេះ ដេននី ក្វាន់ ក៏បានបង្ហាញនូវរូបភាពពោះធំមួយសន្លឹកផងដែរ ប៉ុន្តែមិនបញ្ជាក់ថាជានរណាឱ្យប្រាកដឡើយ ។
តើបុរសម្នាក់នោះជានរណា? ជាប៉ា ឬជាអ្វីឱ្យប្រាកដ? ហើយបើសិនជាប៉ាពិតមែនហេតុអ្វីបានជា ដេននី ក្វាន់ ព្យាយាមលាក់បាំងមុខមាត់យ៉ាងដូច្នេះ? នេះគឺជាសំណួរដែលមហាជនដែលនិយមគាំទ្រតារាស៊ិចស៊ី ដេននី ក្វាន់ កំពុងចង់បានចម្លើយ ។
បើទោះជាយ៉ាងណាពាក់ព័ន្ធនឹងករណីមន្ទិលខាងលើនេះ យើងក៏មិនអាចសុំការបញ្ជាក់ពីកញ្ញា ដេននី ក្វាន់ បានឡើយ ដោយទូរស័ព្ទនាងទាក់ទងមិនបាន ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖