រាជធានីភ្នំពេញ ៖ ដូចដែលបានជ្រាបរួចមកហើយថា ថ្មិៗនេះលើបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល កញ្ញា រ៉ូស ចូលខមមិនមិនទាន់បានប៉ុន្មានផង ស្រាប់តែទទួលបាន ដីកាកោះហៅ ពីមេធាវីរបស់អ្នកនាង ទ្រី ដានា ឲ្យចូលទៅបំភ្លឺ បន្ទាប់ពីបានប្រើប្រយោគ «ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួន មើលទៅស៊ីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។
ជាមួយគ្នានេះ ចាប់តាំងពី ចេញដីកាកោះហៅរហូតមកដល់ពេលនេះ កញ្ញា រ៉ូស នៅមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់ មេធាវីតំណាង អ្នកនាង ទ្រី ដាណា នៅឡើយទេ មិនតែប៉ុណ្ណោះ រូបនាង ក៏បង្ហើបប្រាប់ពី មូលហេតុដែល ធ្វើឲ្យរូបនាង មិនព្រមចូលខ្លួនទៅបំភ្លឺនេះ ក៏ព្រោះតែរូបនាងបាន សុំទោសអ្នកនាង ទ្រី ដាណា ជាសាធារណៈរួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលចេញដីកាភ្លាមនោះ គេឃើញ កញ្ញា រ៉ូស បានបង្ហោះសារសុំទោស ជាសាធារណៈ ទៅកាន់តែ អ្នកនាង ទ្រី ដាណា ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ៖
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖