មិននឹកស្មាន! បាត់មុខយូរ ស្រាប់តែ ប៊ុត សីហា ដល់ថ្នាក់ហាមាត់ឲ្យលោកស្រី ទ្រី ដាណា ជួយ ខណៈអ្នកគាំទ្រ ប្រាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ពាន​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រ​ដូ​កាល​ទី​១ លោក ប៊ុត សីហា បន្ទាប់ពី​ស្ងប់ស្ងាត់​ពី​វិថី​សិល្បៈ​នោះ ស្រាប់តែ​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ លោក បាន​សាង​ភាព​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកគាំទ្រ ដោយ​ចូលទៅ​ខំ​មិន​សុំ​ជំនួយ​ពី​អ្នកស្រី ទ្រី ដា​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការចូលទៅ​ខំ​មិន​សុំ​ជំនួយ​នេះ កើតឡើង ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត អមដោយ​សារ​រៀបរាប់​ដូច្នេះ​ថា «​សូម​ប្រាប់​រឿង​ពិត​មួយណា​បងប្អូន កុំ​ឃើញ​អ្នកមាន​លុយ​អ្នកលក់​មាស​ពេជ្រ និង​អ្នកជំនួញ​ពូកែ​អី​ណា​នោះ​, តាម​ការពិត​ចែ​ដា​ណា ជម្រាប​បន្តិច​ថា សំលៀកបំពាក់ ដែល​ចែ​ដា​ណា​ពាក់​រាល់ថ្ងៃ តម្លៃ​៧០០០​រៀល​,៨០០០​រៀល​ទៅ​៨​ម៉ឺន​រៀល​អី​អស់ហើយ មិនដែល​ចំណាយលុយ​ទិញ​របស់​ប្រ៊េ​នៗ ឬ​សំលៀកបំពាក់​ប្រ៊េ​ន​អី​ទេ តាំងតែ​ពី​ដើម​មករ​ហូត​ដល់ពេលនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះ​ចែ​ដា​ណា​ស្តាយ​លុយ និង​គិតថា មិន​ចង់​ចំណាយ​អី​អោយអស់​ច្រើន​លើ​ការ​ស្លៀកពាក់​នោះឡើយ មើល​តែមួយ​ឈុត​នេះ​ចុះ អាវ​តម្លៃ​៧០០០​រៀល​ខោ​តម្លៃ​៤៥០០០​រៀល​តែប៉ុណ្ណោះ មិនមែន​គ្មាន​លុយ​ទិញ​ខោអាវ​ប្រេន​ដូច​គេ​ទេ តែ​ចង់ទុក​លុយ​ដែល​ទិញ​អាវ​ខោ​ប្រេន​នោះ​ជួយ​អ្នកក្រ​ល្អ​ជាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែមាន​អ្នកខ្លះ​សួរ​ខ្ញុំ​ច្រើន​មែនទែន​ឃើញ​សម្លៀកបំពាក់ ដែល​ខ្ញុំ​ស្លៀកពាក់​កន្លងមក​ប្រហែល​ថា​ខ្ញុំ​ទិញ​ថ្លៃ​ហើយ ថ្ងៃនេះ​មក​ជម្រាប​ឲ្យ​ដឹងថា សម្លៀកបំពាក់​ខ្ញុំ​ពេលខ្លះ​ខ្ញុំ​ទិញ​ផ្សារ​អូ​ឫស្សី ផ្សារ​ថ្មី និង​តាម​អន​ឡាញ ហើយ​ចង់​ជម្រាប​ប្រាប់ថា ទោះ​សម្លៀកបំពាក់​ខ្ញុំ​មិន​ថ្លៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សុខ​ក្នុង​ការ​ស្លៀកពាក់ ហើយ​ពេល​ ដែល​ខ្ញុំ​ស្លៀក​សំលៀកបំពាក់​មិន​ថ្លៃ​មិន​ប្រេន តែ​ខ្ញុំ​មាន​លុយ​ពេញ​ហោប៉ៅ​របស់ខ្ញុំ ពេលដែល​ខ្ញុំ​ចេញ​ដើរ ខ្ញុំ​សុខចិត្ត​ជ្រើស​រើសយក​សម្លៀកបំពាក់​ថោក​ប៉ុន្តែ​លុយ​ចាយ​ពេញដៃ ខ្ញុំ​មិន​ជ្រើស​រើសយក​សម្លៀកបំពាក់​ថ្លៃ ប៉ុន្តែ​ពេលចេញ​ដើរ​គ្មាន​លុយ​ចាយ​នោះទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ តារាចម្រៀង ប៊ុត សីហា ក៏​ចូលទៅ​ខំ​មិន​យ៉ាង​ភ្ញាក់ផ្អើល​ថា «​សួស្តី​ចែ ខ្ញុំម្ចាស់​អា​ខោ​ន​ដែរ cmn នេះ ខ្ញុំ​ប៊ុត​សីហា​ខ្ញុំ​មាន​បញ្ហាចង់​ប្រាប់​ឲ្យ​ជួយ​.​តែ​មិនដឹង​ទំនាក់​ទំ​នង​ផ្ទាល់​​ជាមួយនឹង​ចែ​តាម​លេខ​ទូរ​សព្ទ​ណាមួយ​ទេ​.?? សុំ​ចែ​អាច​ឆ្លើយតប​នឹង​ប្អូន​តិច​តាម​.Chat fb បាន​អត់​? អរគុណ​..»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ខំ​មិន​ខាងលើ រហូតមកដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១​នេះ គេ​មិន​ឃើញ អ្នកស្រី ទ្រ ដា​ណា ធ្វើការ​ឆ្លើយតប​បែប​ណា​នោះ​ឡើយ​។ ប៉ុន្តែ​មតិ​ជាច្រើន​បាន ផ្ដល់​យោបល់​ឲ្យ​លោក ទាក់ទង (​ឆាត​) ទៅ​អ្នកស្រី ទ្រី ដា​ណា ដោយផ្ទាល់​។ ក្នុងនោះ បើ​ទោះ​មិនដឹង​ថា លោក​ចង់​ឲ្យ​អ្នកស្រី ជួយ​រឿង​អី ក៏​អ្នកគាំទ្រ​លោក​មាន​ចំនួន បង្ហាញ​ក្ដី​សង្ឃឹមថា អ្នកស្រី ទ្រី ដា​ណា នឹង​ជួយ​លោក ផងដែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment