រាជធានីភ្នំពេញ៖ ក្រោយរងអាស្រូវពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀន និងចចាមអារាមមួយចំនួន គេសង្កេតឃើញថាអតីតម្ចាស់ពាន់កម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូកាលទី១លោក ប៊ុត សីហា ហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ហើយប្រជាប្រិយភាពក៏មានការអន់ថយ បើទោះបីជារូបគេខំប្រឹងស្ដារកេរ្ដិ៍ឈ្មោះឡើងវិញលើវិថីមួយនេះ ។
យ់ាងណាទន្ទឹមនឹងការបាត់មុខមួយរយៈ ហើយប្រជាប្រិយភាពកាន់អន់ថយ ស្រាប់លេចមុខលោក ប៊ុត សីហា សារជាថ្មី ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អតីតម្ចាស់ពាន់ The Voice Cambodia រូបនេះ បានចូលមកខមិនលើទំព័រហ្វេសប៊ុករបស់លោក ស្រី ទ្រី ដាណា ដើម្បីស្នើសុំជំនួយ ។
ដោយសំណេរនោះ អតិតកូនសិស្សលោក ឆន សុវណ្ណារាជ រូបនេះ បានសរសេរថា៖ សួស្តីចែ ខ្ញុំម្ចាស់អាខោនដែរ cmn នេះ ខ្ញុំ ប៊ុត សីហា ខ្ញុំមានបញ្ហារចង់ប្រាប់ឲជួយ តែមិនដឹងទំនាក់ទំនង់ផ្ទាលជាមួយនឹងចែតាមលេខទូរសព្ទ័ណាមួយទេ? សុំចែអាចឆ្លើយតបនឹងប្អូនតិចតាម.Chat fb បានអត់? អរគុណ» ។
បើទោះជាយ៉ាងណា ការពឹងពររកជំនួយពីលោកស្រី ទ្រី ដាណា ខាងលើនេះ ប៊ុត សីហា ក៏មិនបានបញ្ជាក់ថាមានរឿងអ្វីកើតឡើងចំពោះរូបគេ ឬចង់ឱ្យលោកស្រី ទ្រី ដានណា ជួយរឿងអ្វីឡើយ ខណៈដែលទូរស័ព្ទរបស់គេទាក់ទងមិនបាន ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖