ក្រោយពីតារាទីកតុក ម៉ាក់ល័ក្ខ ទម្លាយរឿងដ៏ភ្ញាក់ផ្អើលថា រ៉ូស ជាម៉ែយ៉ែមល្បួងខ្លួនទៅជួបឧកញ៉ាម្ដងឲ្យ១០០០ដុល្លារ ប៉ុន្តែខ្លួនបដិសេធនោះ, ពេលនេះ តារាសម្ដែងអាណារ៉ូស ក្ដៅស្លឹកត្រចៀក ផ្ទប្រតិកម្មជាខ្លាំង ដោយបង្ហោះសារជាបន្តបន្ទាប់ ដៀលម៉ាក់ល័ក្ខ ពេញៗមាត់តែម្ដង។
អាណារ៉ូស បានបង្ហោះសារនៅរសៀលថ្ងៃទី២៧ ខែតុលា ថា «ពួកនាងនាងនិងបងបង១ចំនួនដែលខមិនខ្ញុំនូវពាក្យអសីលធម៌ មុននឹងខមិនសូមប្រើខួរនិងសតិយកមកខមិនផងកុំតែស្ករពេក ហើយកុំយករឿង២មកបូកឡំក្នុងរឿងតែ១ រឿងវាផ្សេងគ្នា
ហើយខ្ញុំសូមបញ្ជាក់ជាលើកចុងក្រោយ ដរាបណាមិនឮសំឡេងខ្ញុំឆាត គឺគេហែកអាខោនខ្ញុំហើយភស្តុតាង គឺសំឡេងឆាត យល់នៅហើយ កុំខមិនរឿងខ្ញុំរៀនចប់បរិញ្ញាបត្រមកបូកឡំគ្នាហើយអោយតម្លៃដល់អ្នករៀនសូត្រផង
បើបានជិះជាន់ខំនាំគ្នាជាន់ណាស់ ប្រយ័ត្នមានកម្មវេរាធ្លាក់ដល់បងប្អូន ឬកូនខ្លួនឯង ហើយខ្ញុំក៏មានសិទ្ធិប្ដឹងដល់បុគ្គល ដែលជាស្រីរាំអកកាដង់ផុសខ្ញុំជាសាធារណៈ ដែលមានបំណងចង់បំផ្លាញកិត្តិយសខ្ញុំ ដែលគ្មានភស្តុតាងច្បាស់លាស់សំខាន់ថ្លើមធំណាស់ហ៊ានផុសរូបឯងដោយគ្មានការអនុញ្ញាត»។
នៅរសៀលថ្ងៃដដែលនេះ អាណារ៉ូស បានបង្ហោះសារដៀលពេញៗមាត់ថា «ប្រវត្តិជាបុគ្គលស្រីរាំអកកាដង់ និងជាSP ពាក្យនេះ បងប្អូនកាត់យល់ ហើយមកផុសយកក្រេឌីតថា ខ្លួនត្រឹមត្រូវទាក់ទាញចំណាប់អារម្មណ៍អោយគេអាណិតបោកគេទាំងរស់
មកសន្សំរឿងជាមួយឯងទាំងគ្មានព័ស្តុតាងច្បាស់លាស់ និយាយយកខ្លួនឯងល្អគេអាក្រក់នាងនេះ វាចេះលាងខ្លួនវា តែនាងត្រូវចាំថា ក្រណាត់សមួយផ្ទាំង បើប្រឡាក់ហើយ វានៅតែមានស្នាមណានាងSP ទោះជាយ៉ាងណា ខ្ញុំមិនពិសពុលដូចនាង spឯងទេ»។
ក្រោយមក នៅព្រលប់ថ្ងៃដដែលនេះ តារាសម្ដែង ដែលចូលចិត្តញុំាសាលាដរូបនេះ បានបង្ហោះសារលើកទឹកចិត្តខ្លួនឯងថា «មិនចំបាច់អង្វរអោយនរណាម្នាក់មកស្រលាញ់យើងនោះទេ ចេះស្រលាញ់ខ្លួនឯង និងផ្តល់តម្លៃអោយខ្លួនឯងគឺគ្រប់គ្រាន់ កែវភ្នែកដែលគ្រប់គ្នាបានសម្លឹងមកខ្ញុំជាមួយនឹងការគិតរបស់ពួកគេគឺខុសគ្នាទាំងអស់»៕