កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីតារាទីកតុក ម៉ាក់ល័ក្ខ ទម្លាយរឿងដ៏ភ្ញាក់ផ្អើលថា រ៉ូស ជាម៉ែយ៉ែមល្បួងខ្លួនទៅជួបឧកញ៉ាម្តងឲ្យ១០០០ដុល្លារ ប៉ុន្តែខ្លួនបដិសេធ។
ម៉ាក់ល័ក្ខ បានរៀបរាប់ដូច្នេះ ថា ខ្ញុំព្យាយាមទ្រាំណាស់ដើម្បីកិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះAn Na Roseគាត់ព្យាយាមវ៉ៃប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់ មិនទៅជួបឧកញ៉ា ឬអ្នកធំតាមការល្បួងរបស់គាត់។
តារាTik Tok ម៉ាក់ល័ក្ខ បង្ហោះភ្ជាប់ជាមួយខ្លឹមសារឆ្លើយឆ្លងរបស់ អាណារ៉ូ ដែលបានឆាត(Chat)ទៅខ្លួនទៀតថា ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ហើយខ្ញុំក៏មានកិត្តិយសដែរ ហេតុអ្វីមើលងាយខ្ញុំម្ល៉េះពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុ ដែលគេតែងតែម៉ាក់ងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធចំពោះសំណើរបស់គេ ដែលអោយខ្ញុំទៅជួបជាមួយអ្នកធំខ្ញុំមិនព្រមទៅ។
តារាTik Tokរូបនេះនិយាយដែរថា យ៉ាងណាខ្ញុំមិននិយាយអ្វីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំតាមវាយប្រហារជាន់ឈ្លីកិត្តិយសរបស់ខ្ញុំឱ្យខ្ញុំទ្រាំដល់ពេលណា? បើគាត់នៅតែតាមធ្វើ បាបខ្ញុំបែបនេះមាន តែរកជំនួយតាមផ្លូវច្បាប់ទេ។ កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះ An Na Rose។
បន្ថែមលើនេះ ម៉ាក់ល័ក្ខ បានបញ្ជាក់ក្នុងខំមិនថា «នាងខ្ញុំសុំទោសបងប្អូន ពូមីង យាយតាទាំងអស់ ពិតជាសុំទោសមែន នាងខ្ញុំមិនចង់បង្ហាញទេ ព្រោះបានប្រកែករួចទៅហើយ ក៏គិតថា ចប់រឿង តែគាត់បែរជាខឹងខ្ញុំ វាយប្រហារខ្ញុំ ថាខ្ញុំស្រីអកកាដង់ ខ្ញុំក៏មិនតបតដែរ គិតថាសុខចិត្តស្ងប់សុខ។
តែគាត់នៅបង្ហោះបន្តបន្ទាប់ ជាន់ឈ្លីកិត្តិយសខ្ញុំ ឈានដល់មើលងាយមនុស្សក្បែរខ្ញុំ គិតថាខ្ញុំជាមនុស្សផ្ដេសផ្ដាស តើឱ្យខ្ញុំទ្រាំដល់ណា ខ្ញុំម្នាក់ឯង ជាក្មេងស្រីម្នាក់ធម្មតាប៉ុណ្ណោះ សុំកុំយកខ្ញុំជាសត្រូវ ព្រោះខ្ញុំគ្មានអ្វីតបតក្រៅពីវិធីនេះទេ សុំទោស!»។
ចំពោះសាររបស់ អាណារ៉ូស វិញ បានសម្ដែងការអន់ចិត្តថា «រៀនចប់បរិញ្ញាបត្រ ប្រាក់ខែមិនស្មើបុគ្គលអ្នករាំអកកេះ អកកាដង់ផង មិនដឹងថា រៀនដើម្បីអីទេ? គិតថា ចង់រៀនតយកអនុបណ្ឌិត តែមិនដឹងថា រៀនដើម្បីអីទេ ព្រោះគេមិនឲ្យតម្លៃលើការសិក្សាបានខ្ពស់ផង និយាត្រង់ បាក់ទឹកចិត្ត»។
ជុំវិញប្រវត្តិសិក្សារបស់ខ្លួននេះ ដែរ អាណារ៉ូស ធ្លាប់បានបញ្ជាក់ ថា ស៊ើបប្រវត្តិខ្ញុំអោយច្បាស់ចាំនិយាយកុំឲ្យខូចមាត់ បើមិនដឹងចាំខ្ញុំនិយាយអោយស្តាប់ត្រួសៗ។ អ្នកម៉ាក់ និងប៉ាខ្ញុំពីដើមឡើយពួកគាត់រកស៊ីឈើ ហើយបន្ទាប់មកបើកហាងលក់ម្ហូបកន្ធាយកុម្ម៉ង់នៅស្រុកឆ្លូង ខេត្តក្រចេះ(ឈ្មោះហាងបុប្ផាជ្រោយថ្ម)។
អាណារ៉ូស បានបន្តថា ប្រវត្តិខ្ញុំរៀនចប់ថ្នាក់ទី១២ នៅវិទ្យាល័យព្រះកុសុមៈ និងបញ្ចប់បរិញ្ញាប័ត្រនៅសាលាវ៉ាន់ដាគណនេយ្យ ហើយពេលរៀនចប់ធ្វើការនៅក្រុមហ៊ុនfugiខាងទិញដូរហាងឆេងលុយអន្តរជាតិមានលុយ EURUSD លុយGBPUSD លុយ USDJPY ហើយបន្ទាប់មកធ្វើការនៅក្រុមហ៊ុនRFC ខាងទិញដូរហាងឆេងលុយ អន្តរជាតិមានលុយEURUSD GBPUSD និងក្រោយមកធ្វើខាងលក់ខុនដូលក់ដីឡូតិ៍ និងផ្ទះល្វែង។
តារាសម្តែងស្រី អាណារ៉ូស បានបញ្ជាក់បន្ថែមថា ដោយស្រលាញ់សិល្ប:ចុងក្រោយចូលសិល្ប:ទើបសម្រេចចិត្តចូលប្រឡូកការងារសម្តែងតាំងពីនៅរៀននៅវ៉ាន់ដា គណនេយ្យ។ និយាយទៅប្រវត្តិខ្ញុំគឺកូនអ្នកត្រឹមត្រូវ អ្នករៀនសូត្រ ដូច្នេះបើដឹងមិនច្បាស់កុំខូចមាត់ហើយយកកញ្ចក់ឆ្លុះមើលខ្លួនឯងផង៕