ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយពេលលែងលះគ្នាភ្លាមៗនោះ លោកឌួង ឆាយ តែងតែសុំការអនុញ្ញាតពីអតីតភរិយារបស់ខ្លួនក្នុងការយកកូនៗទៅដើរលេងជាមួយ ហើយអតីតភរិយារបស់លោកក៏តែងតែអនុញ្ញាតផងដែរ។
ដោយឡែកចំថ្ងៃសិទ្ធិនារីអន្តរជាតិ៨មីនា លោកឌួង ឆាយ បានយកកូនៗទៅដើរលេងយូរថ្ងៃ លើសការសុំអនុញ្ញាត ហើយត្រូវបានអ្នកស្រីដេត ម៉ាលីណា គិតថា អតីតស្វាមីខ្លួន មានបំណងបំបែកកូនចេញពីម្ដាយនោះ ទើបអ្នកស្រីផុសសារយ៉ាងវែងអន្លាយជុំវិញរឿងនេះ។
ក្រោយមកលោកឌួង ឆាយ ក៏ធ្វើការបកស្រាយ ព្រមទាំងលើកនូវរឿងរ៉ាវមិនល្អមួយចំនួនរបស់អតីតភរិយារបស់ខ្លួន ទើបធ្វើឲ្យមានការឡាយបកស្រាយទៅមកៗរហូតទម្លាយពីគ្នាស្ទើរគ្មានសល់ ហើយចុងក្រោយលោកឌួង ឆាយ ត្រូវអស់ងារជា«ឧកញ៉ា»ទៀតផង។
ក្រឡេកមកមើលរឿងអតីតកាល អ្នកគាំទ្រ សឹងមិនជឿថា ពួកគេមានថ្ងៃនេះនោះឡើយ ព្រោះធ្លាប់តែឃើញបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា រស់នៅយ៉ាងមានក្ដីសុខ ហើយក៏ឧស្សាហ៍ធ្វើការងារមនុស្សធម៌ជាមួយគ្នាទៀតផង។ លុះមានការបែកបាក់រហូតហែកហួរគ្នាខ្ទេចខ្ទីនោះ ធ្វើឲ្យអ្នកគាំទ្រ កាន់តែអាណិតកូនៗរបស់ពួកគេជាពន់ពេក។
ដោយសារតែមានការអាណិតចំពោះកូនៗនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួន បានយកវីដេអូ សកម្មភាពដ៏គួរឲ្យអាណិតរបស់កូនប្រុសបងរបស់ពួកគេ មកធ្វើការបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ដោយដាក់ចំណងជើងថា «អាណិតកូនច្បងរបស់ពួកគាត់ណាស់»។
ដោយឃើញវីដេអូនេះនោះ អ្នកលេងបណ្ដាញសង្គមទីកតុកជាច្រើនទៀត បានសម្ដែងការអាណិតចំពោះកូនប្រុសច្បងរបស់ពួកគេ ហើយក៏បានបញ្ចេញមតិថា «អាណិតទាំងកូន អាណិតទាំងប៉ា, មើលហើយហូរទឹកភ្នែក, ជូនពរក្មួយឆាប់ជា, គួរឲ្យអាណិតណាស់, ចង់ឲ្យពួកគាត់ត្រូវគ្នាវិញ ឃើញហើយអាណិតកូន ទាំង៣ណាស់, ឃើញវីដេអូហ្នឹងម្ដងៗចង់តែយំ, មនុស្សគ្រប់រូបគ្មានអ្នកណាម្នាក់ចង់ចឹងទេបង»។
ការដែលធ្វើឲ្យគ្រប់គ្នាស្រក់ទឹកភ្នែកបែបនេះនោះ ដោយសារតែអាណិតចំពោះកូនប្រុសច្បងរបស់ពួកគេ មានបញ្ហាភ្នែក ហើយនិយាយមួយៗធ្វើការបួងសួង ឲ្យភ្នែករបស់គេឆាប់ជាអាចមើលឃើញពេញពិភពលោក។ ម្យ៉ាងទៀតពេលនេះ ក្មេងប្រុសម្នាក់នេះ ត្រូវមកជួបបញ្ហាមួយទៀត ដោយរស់នៅបែកបាក់គ្រួសារ ខ្វះភាពកក់ក្ដៅដូចពីមុនទៀត។
គួរបញ្ជាក់ថា វីដេអូនេះ ត្រូវបានលោកឌួង ឆាយ ធ្វើការឡាយកាលពីអំឡុងឆ្នាំ២០១៨ ហើយត្រូវបានអ្នកលេងបណ្ដាញសង្គមទីកតុកកាត់យកមកបង្ហោះកាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលពួកគេកំពុងមានបញ្ហាចម្រូងចម្រាសជាមួយគ្នានោះ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូ ដែលគេកាត់បង្ហោះចូលទៅក្នុងបណ្ដាញសង្គមទីកតុក ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖