ភ្នំពេញ ៖ កាន់តែក្តៅទៀតហើយសម្រាប់តារាសម្តែង អាណារ៉ូស សុខៗស្រាប់តែត្រូវបានតារាTik Tok ម្នាក់ឈ្មោះម៉ាក់ល័ក្ខ ទម្លាយរឿងដ៏ភ្ញាក់ផ្អើលថា រ៉ូស ជាម៉ែយ៉ែមល្បួងខ្លួនទៅជួបឧកញ៉ាម្តងឲ្យ១០០០ដុល្លារ ប៉ុន្តែខ្លួនបដិសេធ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ Mak Leak Single ដែលគេស្គាល់ថាជាតារា Tik Tokល្បីឈ្មោះ បានរៀបរាប់ថា ខ្ញុំព្យាយាមទ្រាំណាស់ដើម្បីកិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះAn Na Roseគាត់ព្យាយាមវ៉ៃប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់ មិនទៅជួបឧកញ៉ា ឬអ្នកធំតាមការល្បួងរបស់គាត់។
តារាTik Tok ម៉ាក់ល័ក្ខ បង្ហោះភ្ជាប់ជាមួយខ្លឹមសារឆ្លើយឆ្លងរបស់ អាណារ៉ូ ដែលបានឆាត(Chat)ទៅខ្លួនទៀតថា ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ហើយខ្ញុំក៏មានកិត្តិយសដែរ ហេតុអ្វីមើលងាយខ្ញុំម្ល៉េះពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុ ដែលគេតែងតែម៉ាក់ងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធចំពោះសំណើរបស់គេ ដែលអោយខ្ញុំទៅជួបជាមួយអ្នកធំខ្ញុំមិនព្រមទៅ។
តារាTik Tokរូបនេះនិយាយដែរថា យ៉ាងណាខ្ញុំមិននិយាយអ្វីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំតាមវាយប្រហារជាន់ឈ្លីកិត្តិយសរបស់ខ្ញុំឱ្យខ្ញុំទ្រាំដល់ពេលណា? បើគាត់នៅតែតាមធ្វើ បាបខ្ញុំបែបនេះមាន តែរកជំនួយតាមផ្លូវច្បាប់ទេ។ កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះ An Na Rose។
បន្ថែមលើនេះ ម៉ាក់ល័ក្ខ បានបញ្ជាក់ក្នុងខំមិនថា «នាងខ្ញុំសុំទោសបងប្អូន ពូមីង យាយតាទាំងអស់ ពិតជាសុំទោសមែន នាងខ្ញុំមិនចង់បង្ហាញទេ ព្រោះបានប្រកែករួចទៅហើយ ក៏គិតថា ចប់រឿង តែគាត់បែរជាខឹងខ្ញុំ វាយប្រហារខ្ញុំ ថាខ្ញុំស្រីអកកាដង់ ខ្ញុំក៏មិនតបតដែរ គិតថាសុខចិត្តស្ងប់សុខ។
តែគាត់នៅបង្ហោះបន្តបន្ទាប់ ជាន់ឈ្លីកិត្តិយសខ្ញុំ ឈានដល់មើលងាយមនុស្សក្បែរខ្ញុំ គិតថាខ្ញុំជាមនុស្សផ្ដេសផ្ដាស តើឱ្យខ្ញុំទ្រាំដល់ណា ខ្ញុំម្នាក់ឯង ជាក្មេងស្រីម្នាក់ធម្មតាប៉ុណ្ណោះ សុំកុំយកខ្ញុំជាសត្រូវ ព្រោះខ្ញុំគ្មានអ្វីតបតក្រៅពីវិធីនេះទេ សុំទោស!»៕
ទោះបីមានការទម្លាយដំណឹងដ៏ភ្ញាក់ផ្អើលខាងលើយ៉ាងណាក្តី តែរហូតមកទល់ពេលនេះ តារាស្រីកញ្ញា អាណារ៉ូ នៅមិនទាន់មានប្រតិកម្មឆ្លើយតបឬបកស្រាយរឿងរ៉ាវនេះទេ ខណ:ដែលមុននេះនាងក៏ត្រូវបានមេធាវីរបស់អ្នកស្រី ទ្រី ដាណា ចេញលិខិតប្រ កាសកោះហៅឲ្យចូលខ្លួនទៅដោះស្រាយបន្ទាប់ពីនាងបានធ្វើការខមមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកស្រី ទ្រី ដាណា៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមអានសារឆ្លើយឆ្លងខាងក្រោមនេះ ៖