រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ លើបណ្តាញសង្គម ជាពិសេសហ្វេនៗ របស់តារាកូរ៉េម្នាក់ បានផ្ទុះការ រិះគន់លើ តារាចម្រៀងខ្មែរល្បីឈ្មោះលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពេល បង្ហាញឈុត ស្រដៀងនឹង Lisa ដែលធ្វើឲ្យ មានសម្លេងចម្រូងចម្រាស់ជាច្រើន។
បើទោះបីជា យ៉ាងនេះក្តី តែប្រសិនបើក្រឡេកទៅមើល ពីតារាចម្រៀងខ្មែរម្នាក់នេះវិញ រូបនាងត្រូវ ហ្វេនៗខ្លួនកត់សម្គាល់ឃើញ បានប្រើឈុតម៉ូតអាវដៃប៉ោងនេះ មុនគេ ពោលគឺមុន តារាកូរ៉េ Lisa ថែមទៀត នោះគឺ តារាចម្រៀង មាស សុខសោភា ដែលរូបនាង បានស្លៀកឈុតនេះ ចូលក្នុងកម្មវិធីបើកសម្ពោធផ្លូវការ របស់ផលិតកម្មរាម។
គួរបញ្ជាក់ផងដែរថា សូម្បីតែហ្វេនម្នាក់របស់ តារាចម្រៀងខ្មែររូបនេះ បានពោលពាក្យយ៉ាងដូច្នេះ លើបណ្តាញសង្គមរបស់ខ្លួន ដោយថា ៖
អោយតាប៉ោងស្មានឹង មានតែតារាបរទេសមែនដែលពាក់មុន ចុះចែពាក់តាំងពីសម្ពោធផលិតកម្មរាមនោះមិចវិញ ចឹងបានន័យថាតារាល្បីលំដាប់ពិភពលោក Copy ចែភាដែរមែន៕ប្រភពពីតារាញូស៍
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖