ទន្ទឹមនឹងការមានផ្ទះជាច្រើនកន្លែងហើយនោះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ មានរថយន្តផ្ទាល់ខ្លួនជាច្រើនគ្រឿង ហើយរថយន្តជាច្រើនគ្រឿងនេះ កន្លងមក យើងមិនដឹងថា អ្នកស្រី ទិញ ក្នុងគោលបំណងអ្វីមួយឲ្យជាក់លាក់នោះឡើយ តែពេលនេះ អ្នកស្រី បានដាច់ចិត្តនិយាយរឿងនេះហើយ។
នៅក្នុងការឡាយ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ អ្នកស្រី បានលើកឡើងថា អ្នកខ្លះនិយាយថា ឡានច្រើនជិះម៉េចអស់? អ្នកស្រីថា ជិះនៅតែអស់ចឹង គ្រាន់តែថា យើងជិះឆ្លាស់គ្នា។ អ្នកស្រី បញ្ជាក់ទៀតថា តាមពិតការ ការទិញឡានច្រើនហ្នឹង មិនមែន ដើម្បីសម្ញែងគេនោះទេ។
អ្នកស្រី បន្តទៀតថា ពីមុនមកខ្លួនអត់ទិញសម្ភារៈនិយមទេ អញ្ចឹងគេមើលងាយច្រើន ហើយក៏មិនប្រាកដថា យើងទិញសម្ភារៈនិយម គេមិនមើលងាយដែរ គេនៅតែមើលងាយ មនុស្សណា ដែលចិត្តចូលចិត្តមើលគេ នៅតែមើលងាយ ហើយគិតគេនៅក្នុងផ្លូវអាក្រក់ ដដែល។ គ្រាន់តែថា ការទិញនេះ គឺបំពេញក្ដីសុខខ្លួនឯង។
អ្នកស្រី បន្តថា អ្នកខ្លះខំសឹងអីហើយ តែយកលុយទៅទុកចោល ហើយខ្លួនឯងអត់ហ៊ានទិញឡានល្អជិះ, ធ្វើចឹងអត់មានន័យទេ ប៉ុន្តែបើគាត់គិតថា ធ្វើចឹងមានន័យគាត់ធ្វើទៅ។
នៅពេលមានការលើកឡើងថា «មនុស្ស១០០ មាត់១០០ កុំខ្វល់ចែ»នោះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា និយាយទៅខ្លួនអត់ខ្វល់ជាមួយអ្នកណានោះទេ តែបើខ្លួនចេះខ្វល់វិញ មិនមែនចឹងទេ ហើយក៏មិនអាចរកស៊ីមានបានដល់សព្វថ្ងៃដែរ។
អ្នកស្រីថា ពីមុនមកចាប់ផ្ដើមខ្លួនចេញរកស៊ី ពីបាត់ដៃទទេ ចេញលក់ខោអាវក្រោមឆត្រក៏គេមើលងាយ ចេញបាត់ៗពីផ្ទះ ដើរលក់ ក៏គេមើលងាយ គេថា ងាប់ហើយ រកស៊ីយូរហើយ អត់ឃើញមានសល់អី អញ្ចឹងសម្ភារៈនិយមនេះ ក៏បានបញ្ជាក់១ផងដែរ ក៏បានចម្លើយ១ផងដែរ បញ្ជាក់ទៅកាន់ពួកគាត់។
អ្នកស្រីបន្តថា ញាតិជិតខាងខ្លះ ខ្លួនរកស៊ីជិត១០ឆ្នាំ ខ្លួនអត់ទិញឡានទំនើបជិះទេ ប៉ុន្តែនិយាយពីថាមើលងាយយើង រកស៊ីយូរហើយ អត់ឃើញមានសល់អ្វី។ អ្នកស្រីថា បើនិយាយពីមាត់មនុស្សវិញ យើងផ្គាប់អត់ត្រូវទេ សំខាន់ចំណង់ចូលចិត្ត និងគោលដៅរបស់យើងចង់បានអី? យើងធ្វើទៅ អត់ខុសទេ។
អ្នកស្រី លើកជាសំណួរថា តើបងប្អូនខំរកស៊ីរាល់ថ្ងៃហ្នឹងដើម្បីអ្វី? ប្រឹងរាល់ថ្ងៃហ្នឹងដើម្បីអីគេ? មិនដើម្បីកូន មិនដើម្បីបំពេញក្ដីសុខខ្លួនឯង ដល់ពេលយើងខំប្រឹងចង់ងាប់ យើងខ្លាចគេថាយើងអួត យើងអត់ហ៊ានទិញរបស់ប្រើ អ្នករងគ្រោះពិតប្រាកដគឺយើងខ្លួនឯង មិនមែនគេនោះទេ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានបង្ហោះរថយន្ត ទើបទិញដ៏ថ្មីសន្លាង១គ្រឿង ភ្ជាប់ជាមួយការរៀបរាប់ថា «ចូលស្តុកកាត់យប់ តែងខ្លួនអត់ទាន់កុម្ម៉ង់អនឡាញ គេទើបដឹកមកដល់ ជូនពរខ្លួនឯងហេងហេង និងជូនពរហេងហេងទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងអ្នកមើល ទាំងអ្នកឃើញ និងអ្នកអត់បានឃើញដូចគ្នា»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖