ក្រោយពីលោកឌួង ឆាយ ធ្វើការឡាយបកស្រាយជាច្រើននៅយប់ថ្ងៃទី២៦ ខែតុលា ជាមួយនឹងការស្បថស្បែផងនោះ ស្រាប់តែនៅយប់ថ្ងៃដដែល អ្នកនាង ដេត ម៉ាលីណា ធ្វើការឡាយឆ្លើយតបភ្លាមៗជាមួយនឹងការឌឺដង ផ្លែផ្កាទៀតផង។
នៅក្នុងការឡាយនោះ អ្នកនាង ដេត ម៉ាលីណា និយាយបែបឌឺដងថា ឥឡូវនេះខ្លួនល្បីមែនទែន ថតរូបបានលុយ ថតរូប បានរង្វាន់ អញ្ចឹងពូមីង ប្រាប់ខ្លួនមក ណាត់ខ្លួនមក ខ្លួនទៅ ពូមីង បងប្អូនថតរូបខ្ញុំ ហើយយកទៅឲ្យទៅ បានរង្វាន់មែនអត់? ប្រយ័ត្នគេកុហកណា ថតឲ្យបាន១ម៉ឺន ១លានប៉ុស្តិ៍មើល ឲ្យលុយមែនអត់? ឲ្យប៉ុន្មានមួយប៉ុស្តិ៍?
នៅពេលមានការលើកឡើងថា «មនុស្សរឹងមាំកុំខ្វល់មនុស្សប្រុសអញ្ចឹង អូខេ អាយដល»នោះ អ្នកនាង ដេត ម៉ាលីណា បានតបថា ខ្លួនមានប៉ា មានបងប្រុស មានពួកម៉ាកប្រុស ហើយក៏ធ្លាប់មានសង្សារដែរ ប៉ុន្តែចរិតមនុស្សប្រុស គេអត់ឈ្លោះជាមួយមនុស្សស្រីទេ ហើយគេអត់ចូលចិត្តរំលើកនោះទេ។
អ្នកនាង បន្តថា ពេលខ្លះរំលើកហ្នឹងបានតែមនុស្សស្រី ហើយពេលខ្លះខ្លួនជាមនុស្សស្រី ដូចចង់រំលើកបានប៉ុណ្ណឹងផង ហើយអាងអីយកពាក្យស្បថ។ អ្នកនាងថា ស្រុកខ្មែរឥឡូវ គេអត់ជឿពាក្យស្បថទេ ដូចពួកចាញ់ល្បែងចាញ់អីចឹង ស្បថរហូត អត់ខ្លាចងាប់សោះ ប៉ុន្តែបើធ្វើខុស ច្បាប់មានណា គុក។
ពាក់ព័ន្ធនឹងរឿងលោក ឌួង ឆាយ ឡាយបកស្រាយបង្ហាញភស្ដុតាងជាច្រើននោះ, អ្នកនាង និយាយបែបឌឺដង ជាមួយនឹងការលើកក្រដាសពណ៌លឿងមួយមកធ្វើការវិការ ហើយរៀបរាប់ទៀតថា និយាយបានតែសម្ដី នេះភស្ដុតាងៗ មាននៅលើក្រដាសពណ៌លឿងមួយសន្លឹក កាតលឿង១ពិន័យ។ ផ្លូវច្បាប់មានស្រុកខ្មែរណា កុំនិយាយតែមាត់។
ពាក់ព័ន្ធនឹងមតិមួយចូលខំមិនដៀលខ្លួនថា សើយសុខលើទ្រព្យគេហើយ បញ្ឈឺគេទៀតនោះ អ្នកនាង ដេត ម៉ាលីណា បានលើកជាសំណួរថា ទ្រព្យគេយ៉ាងម៉េច? ម៉េចបងដឹង? រាល់ថ្ងៃហ្នឹងបងអ្នកចេញលុយធ្វើផ្ទះឲ្យខ្ញុំមែន? អ្នករកស៊ីមុខរបរខ្ញុំមែន? ម៉េចដឹងទ្រព្យគេ ញើសឈាមខ្លួនណា យល់អត់? ម៉េចនិយាយថាទ្រព្យគេ? ខ្លួនអត់ពូកែឌឺទេ តែចូលចិត្តអ្វី ដែលជាពាក្យពិត។
អ្នកនាង បន្តថា ទ្រព្យគេ គ្មានបានប៉ះសូម្បី១រៀល គ្រាន់តែនិយាយទ្រឹស្ដី បទបញ្ជាផ្ទៃក្នុងគ្រួសារមក មិនដឹងគ្រួសារមកពីខាងណា? ប្រទេសណាទេ? ប្ដីប្រពន្ធយើងមិនបាច់ដាក់ឈ្មោះរួមគ្នាទេ កុំឲ្យសាច់ថ្លៃមើលងាយ អីក៏ថោកយ៉ាងនេះ អាគេចរិតថ្លៃមិនយកហើយ នៅហ៊ាននិយាយសារភាពឲ្យគេដឹងឮ ចរិតគ្រួសារខ្លួនឯងអញ្ចឹងទៀត។
ពាក់ព័ន្ធនឹងការស្បថរបស់លោកឌួង ឆាយ នោះ អ្នកនាង ដេត ម៉ាលីណា បានលើកឡើងទៀតថា ស្បថគ្រាន់តែជាពាក្យយកលេសរបស់ជនខិលខូច បើសិនជាទ្រព្យរបស់អ្នកណា ញើសឈាមរបស់អ្នកណា ត្រូវប្ដឹងយកវិញឲ្យបាន បើជាឪពុកម្ដាយល្អ មើលកូនបាល្អ អ្នកណាមើលកូនមិនល្អ គឺសិទ្ធិចិញ្ចឹមកូននៅខាងហ្នឹង។
អ្នកនាង បន្តថា វាយគេត្រូវហ៊ានទទួលខុសត្រូវមុខច្បាប់ កុំនិយាយតែម៉ាត់ ចឹងកុំខ្លាចការពិត អញ្ចឹងមិនបាច់យកពាក្យស្បថគ្រាន់តែរបស់មនុស្សទាល់ច្រក យកមកនិយាយនោះទេ។ មិនបាច់ស្បថអី ឥឡូវបើថាធ្វើខុស មានស្រុកណាឲ្យជេរ ឲ្យអីនោះទេ គឺយើងប្ដឹងទៅ យុត្តិធម៌ សម្រាប់មនុស្សគឺមាន៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖