មិនទាន់ចប់ទេ! រឿង​បែកចែក​ទ្រព្យសម្បត្តិ​ក្នុង​ត្រកូល​អភិជន ​ផ្ទុះ​កក្រើក​ឡើង​វិញ​ ដោយ​ម្នាក់ៗ​​លើក​ឡើង​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ លោក ឌួង ឆាយ បាន​ទម្លាយ​សារ​ធ្លាប់​ឆ្លើយឆ្លង​ជាមួយ​អតីត​ភរិយា ម្ដង​រួចមកហើយ ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ លោក ឌួង ឆាយ ក៏បាន​ធ្វើការ​បង្ហោះ​សារ​នោះ​ឡើងវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​មុនពេល​លែងលះ​ឡើងវិញ​នេះ កើតឡើង​បន្ទាប់ពី​លោក​ឌួង ឆាយ និង​ម្ដាយ កាលពីពេល​ថ្មីៗ​នេះ ទៅ​ជួប​ក្មេងៗ តែ​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​អនុញ្ញាត​ឲ្យ​ជួប ហើយ​ឡាយ​បកស្រាយ​ពី​មូលហេតុ​មិន​ឲ្យ​ជួប ដោយ​លើកយក​រឿង​ចាស់​មក​និយាយ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សារ​នោះ គេ​ឃើញ​លោក ឌួង ឆាយ ព្យាយាម​ពន្យល់​អតីត​ភរិយា​ពី​ការ​បែងចែក​ទ្រព្យសម្បត្តិ និង​ការដាក់​ទ្រព្យសម្បត្តិ​មួយចំនួន ជា​កម្មសិទ្ធិ រួម តែ​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​ឯកភាព ទើប​បណ្ដាល​ឲ្យ​មានការ​ប្រកែក​តឹង​សរសៃ.ក​ដាក់គ្នា ដោយ​លើក​ហេតុផល​រៀងៗ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឌួង ឆាយ ពេល​បង្ហោះ​សារ​ខាងលើ​នោះ​ហើយ លោក​ក៏បាន​សរសេរ​នៅក្នុង​ខំ​មិន​ថា «​ខ្ញុំ ស្ងប់ស្ងាត់​ព្យាយាម​រក​សន្តិភាព​ដំណោះស្រាយ​ឈ្នះៗ​ដើម្បី​កូនៗ​មក​យូរហើយ គេ​នៅតែ​មិនអោយ​ខ្ញុំ​សុខ និង​មិនអោយ​ខ្ញុំ​ជួប​កូនៗ​។ គួរ​ដល់ពេល​ខ្ញុំ​ត្រូវ​និយាយ​ខ្លះ​ហើយ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ សង្ឃឹម​ពូ​មីង​បងប្អូន​យល់ចិត្ត​ខ្ញុំ​ខ្លះ​ផង​។ ម្សិលមិញ​អតីត​ខ្ញុំ​គាត់​គាស់​សាច់រឿង​ចាស់​យកមក​បង្ហោះ​និង​និយាយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​បន្ត​ប្តឹង​ខ្ញុំ ប្តឹង​ម្ដាយ​ខ្ញុំ មិនអោយ​ខ្ញុំ​ជួប​កូនៗ​ខ្ញុំ ខ្ញុំ​នឹក​កូនៗ​ខ្ញុំ​។ ខ្ញុំ​រក​អាជ្ញាធរ​អោយជួយ​ហើយ​នាង​ឡាយ​និយាយ​បំផ្លើសការពិត គ្រាន់តែ​ខ្ញុំ​បកស្រាយ​រក​ការពិត បែរជា​ក្លាយទៅជា​អ្នក​ហែកកេរ្តិ៍​នាង​ទៅវិញ​។ នាង​ជា​អ្នកយក​រឿង​លែងលះ​មក​បង្ហោះ​ផ្សាយ​ពីដំបូង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហោះ​សារ​នេះ​រួចមក លោក ឌួង ឆាយ បានធ្វើការ​ឡាយ​បកស្រាយ​យ៉ាង​លម្អិត​ថែមទៀត ពាក់ព័ន្ធ​រឿង​ជាច្រើន រួមទាំង​រឿង​ខាងលើនេះ ហើយ​នៅ​ក្នុងការ​ឡាយ​នោះ​ទៀតសោត លោក ក៏បាន​អុជ​ធូប​ធ្វើការ​ស្បថស្បែ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ លោកជំទាវ​ដេ​ត ម៉ាលី​ណា បានធ្វើការ​ឡាយ​វីដេអូ ដែល​យក​ចេញពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​ពី​ក​.​រ​ណី​លោក​ឧកញ៉ា​ឌួង ឆាយ ធ្វើ​បា​.​ប​ខ្លួន អមដោយ​សារ​វែង​អន្លាយ រៀបរាប់​យ៉ាង​ឈឺ​.​ចាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ឧកញ៉ា​ឌួង ឆាយ បាន​ទម្លាយ​វីដេអូ យក​ចេញពី​កាមេរ៉ា​សុវត្ថិភាព ជា​បន្ត​បន្តា​ប់ រួច​ក៏​ឡាយ​ធ្វើការ​បកស្រាយ​ថា ចំពោះ​មូល​ហេ​.​តុ ដែល​ឈានដល់​ការប្រតាយប្រតប់គ្នា​នោះ បណ្ដាលមកពី​អតីត​ភរិយា​របស់លោក​ប​.​ង្ខំ​ឲ្យ​លោក​ក្រៀ​.​វ​ម្ដង​ហើយ​ម្ដងទៀត ខ្លាច​មាន​ស្រី ឈានដល់​ការ​មានកូន បើ​មិន​ក្រៀ​.​វ​ទេ នឹង​លែងលះគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក​ឧកញ៉ា បាន​លើក​ជា​សំណួរ​ថា តើ​នៅលើ​លោក​នេះ មាន​ភរិយា​ប៉ុន្មាន​នាក់ ដែល​ប​.​ង្ខំ​ឲ្យ​ប្ដី​របស់ខ្លួន​ទៅ​ក្រៀ​.​វ​នោះ​? ចំពោះ​ការបង្ខំ​នេះ ត្រូវបាន​លោក​បដិសេធ មិន​ធ្វើការ​ទៅ​ក្រៀ​.​វ​ដាច់ខាត ហើយ​សុខចិត្ត​លែងលះគ្នា ដោយ​លាក​ចេញ​ចេញ​តែ​ខ្លួន​ទទេ ប្រគល់​ទ្រព្យសម្បត្តិ ប្រគល់​សិទ្ធិអំណាច​មេបា​ឲ្យ​ទៅ​ភរិយា​ទាំងអស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧកញ៉ា បាន​បញ្ជាក់ដែរថា លោក​ជា​អ្នក​បង្រៀន​សព្វគ្រប់​បែប​យ៉ាង​ដល់​ភរិយា តាំងពី​ការធ្វើ​ជំនួញ ការ​ឡាយ​វីដេអូ និង​ទុន​រកស៊ី​ទាំងអស់ ចុងក្រោយ​អតីត​ភរិយា​របស់លោក​ចាប់ផ្ដើម​ពង្រឹង​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង លែងឃើញ​តម្លៃ​របស់លោក មើល​.​ងាយ​លោក​មើលងាយ​គ្រួសារ គ្រប់បែបយ៉ាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វីដេអូ ដែល​អតីត​ភរិយា​ទម្លាយ​នេះ​ផង​ដែរ លោក​ឧកញ៉ា​ឌួង ឆាយ បញ្ជាក់​ថា ជាការ​រៀបចំ​ទុកជាមុន ជា​ការ​រៀប​អ​ន្ទា​.​ក់ ដោយសារ​អតីត​ភរិយា​របស់លោក​មាន​ជន​ទី​៣ ចូលមក​ជ្រៀត​.​ជ្រែក​៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ប្រិយមិត្ត​ស្ដាប់​ការ​បកស្រាយ ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​ និង​សារ​ដែល​បង្ហោះ​ឡើង​វិញ​ ដូច​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment