តាមការគ្រោងទុក លោក ឌួង ឆាយ បានធ្វើការឡាយបកស្រាយហើយ ដោយមានការអុជធូបស្បថស្បែទៀតផង ហើយពេលឡាយបកស្រាយមិនទាន់បញ្ចប់ផង ស្រាប់តែអ្នកនាង ដេត ម៉ាលីណា បង្ហោះសារដៀលកប់ៗមាត់តែម្ដង។
អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយរៀបរាប់យ៉ាងវែងអន្លាយថា «មនុស្សពូកែសំដែងនិយាយ និងរៀបចំគម្រោងអាក្រក់ៗធ្វើបាបស្រីអោយលំដាប់ហូលីវូដថត និងដឹកនាំដើរតួខ្លួនឯងទៀត ចឹងបានគេជឿ ចង់សួរថា ខ្លួនប្រុសតែចរិតថោកចឹងប្រើសំដីនិងល្បិចចឹងមកដៀលប៉ះមនុស្សស្រីវៃស្រីផងដើរឈ្លោះគ្នាមួយគេផងវៃគេផង ហើយសូម្បីបុគ្គលិកខ្លួនឯងក៏មិនលើកលែង ហើយប៉ះត្រឹមខ្ញុំបានហើយម៉េចក៏ថោកយករូបបងថ្លៃស្រីគេមកផុសដៀលខ្ញុំសុទ្ធតែពូជ គេមិនហៅមនុស្សប្រុសគេហៅអាញី
ខ្ញុំតាំងពីលែងលះមក មិនដែលទំនេររវល់ខ្វល់ខ្វាយរឿងអ្នកណាទេ រវល់រកលុយចិញ្ចឹមកូន ព្រោះម៉ាក់ប៉ាខ្ញុំប្រដៅថា កុំដៀលរិះគន់ជេរ គេខ្វល់ពីរឿងគេប្រើពាក្យសំដីជាមនុស្សរៀនសូត្រ តាំងពីតូចៗមក ចឹង បានបងប្អូន និងម៉ាក់ប៉ាខ្ញុំ មិនដែលលូកដៃមកជួយខ្ញុំក្នុងបណ្ដាញសង្គមហ្វេសប៊ុកទេ
គឺគាត់គ្រាន់លើកទឹកចិត្តខ្ញុំ ពីក្រោយពេលខ្ញុំបាក់ទឹកចិត្ត ត្រូវគេលាបពណ៌ប្រើល្បិចធ្វើបាបខ្ញុំ វាថោកណាស់ចំពោះមនុស្សប្រុសឈ្លោះគ្នាមួយស្រី ហើយអោយម៉ែ និងប្អូនស្រីមកដៀលប្រើសំដីដូចមនុស្សអត់បានចូលសាលា ថោកទាបណាស់ ផ្ដាំចុងក្រោយទៅគ្រួសារអ្នកគេដឹងពេញភ្នំពេញថាមានចរិតសាហាវបែបណាអាងលុយអំណាច ធ្វើបាបគេ ហើយកុំភ្លេចប្អូនស្រីមើលអតីតកាលប្រវត្តិនាងនិងគ្រួសារផងល្អនៅ ok កុំគិតលាក់ជិតទំនេរយកពេលចូលសាលាផ្លូវចិត្តទៀតព្រោះចូលរៀនទាំងពូជហើយចរិតសន្ដានថោកដដែល
រៀនប៉ុន្មានទៀតក៏កែមិនបានសន្ដានពូជគ្រួសារទំនេរជេរគេរករឿងគេភ្លេចខ្វល់គ្រួសារខ្លួនចង់រលាយដោយសារលុយច្រើនពេក សំណាងគ្រួសារខ្ញុំមធ្យមទេ ជីវភាពម៉ាក់អ្នកគ្រូ ប៉ាធ្វើពេទ្យ ចឹងតាំងពីកើតមក រស់នៅមួយពួកគាត់ គ្មានអំពើហិង្សា មិនចេះប្រើពាក្យជេរដៀលគេ អត់ចេះលេងល្បែង
អត់ខាំគ្នាបងប្អូន ដោយសារទ្រព្យម៉ែឪ ឬច្រណែនបងប្អូន បងប្រុសខ្ញុំស្រលាញ់ខ្ញុំការពារប្អូនស្រីមិនដែលជេរ ឬវៃខ្ញុំសូម្បីម្ដង ចឹងបានថា ក្រ ឬមានក៏អាចមានសុភមង្គលបានដែរ ដោយសារក្រុមគ្រួសារចេះស្រលាញ់គ្នា និងបេះដូងសំខាន់ជាងលុយ ហើយរៀនមានសុជីវធម៌គោរពសិទ្ធិគេផង
កុំអាងលុយជាន់គេនិយាយគ្មានការពិត ហើយក៏ចុងក្រោយខ្ញុំអត់ខ្វល់ឡាយ ឬផុសជេរទៀតគ្មានការពិតលាបពណ៌ខ្ញុំ តែការពិតមានស្រុកមានច្បាប់ok ធ្វើខ្លួនឲ្យរវល់ដើម្បីអភិវឌ្ឍខ្លួនឯងប្រសើរជាងយកពេលទំនេរទៅរិះគន់អ្នកដទៃ tea & sugar សម័យជាន់ និងឌឺដងភ្លេចខ្វល់រឿងគ្រួសារខ្លួនឯងល្អគ្រប់10អត់ គ្មានអ្នកចង់ជួបរឿងអាក្រក់ ឬខុស តែកុំជាន់ប្រយ័ត្នជួបខ្លួនឯងម្ដង»៕