នៅក្នុងការឡាយរបស់អ្នកនាង ដេត ម៉ាលីណា កន្លងមក គេតែងឮសំឡេងរបស់ស្ត្រីម្នាក់ ជួយនិយាយ ជួយអានខំមិន ឲ្យអ្នកនាង ដេត ម៉ាលីណា ហើយជារឿយៗ ក៏ត្រូវបានអ្នកគាំទ្រមួយចំនួន ចង់ឃើញមុខម្ចាស់សំឡេងនេះផងដែរ។
ជារឿយៗ បើទោះបីមានការសុំមើលមុខជាច្រើនដងយ៉ាងណាក៏ដោយ ក៏ម្ចាស់សំឡេងរូបនោះ មិនបង្ហាញភក្ត្រាឲ្យគេឃើញនោះដែរ ប៉ុន្តែ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ស្រាប់តែលោក ឌួង ឆាយ បានធ្វើការបង្ហាញមុខឲ្យមហាជន បានឃើញជាសាធារណៈតែម្ដង។
បង្ហោះភ្ជាប់ជាមួយ រូបថតមួយសន្លឹក នារសៀលនេះ លោក ឌួង ឆាយ បានប្រាប់ថា «នេះមុខអាជាតា ដែលត្រូវជាបងថ្លៃអតីតខ្ញុំដែលពូមីងបងប្អូនចង់មើលចង់ស្គាល់ម្ចាស់សំឡេងពីក្រោយក្នុងការឡាយរបស់អតីតខ្ញុំ ដែលរស់នៅលើផ្ទះខ្ញុំទាំងពូជ»។
តាមរយៈនេះ មានមតិខ្វែងគំនិតគ្នាជាច្រើន ក្នុងនោះមតិគាំទ្រ លោក ឌួង ឆាយ បានលើកឡើងថា «មនុស្សស្រីពិសពុលណាស់! ឆាយឈប់សិនទៅគេដឹងថា យើងស្រលាញ់កូន អញ្ចឹងហើយគឺគេយកកូនមកសម្លា,ប់យើងអត់ប្រយោជន៍ទេ ការស្រលាញ់ការអាណិត និងបារម្ភវាជាចំណែកមួយ ដែលឪពុកទទួលខុសត្រូវ ប៉ុន្តែបើធ្វើអញ្ចឹងវារឹតតែមានបញ្ហាហើយចាំមើលគេចិញ្ចឹមកូនបានល្អអត់ដោយក្តីស្រលាញ់ពីខ្ញុំ,
លោកប្អូនឌួង ឆាយអើយ ប្តឹងទាមទារមកវិញមក ទាមទារបានតើ នេះជាទ្រព្យរបស់យើង ដោយសារតែបុគ្គលនេះមិនគោរពកាតព្វកិច្ច ប្តឹងបានតើ។ យកល្អពឹងពាក់មេធាវីសម្តេចតេជោតែម្តងទៅ មានឯកឧត្តម គី តិច ជាប្រធាន។, រស់នៅពឹងគេហើយមិនដឹងគុណគេ ចរិតមិនខុសពីសត្វទេ, អាណិតបងណាស់លះបង់ខុសមនុស្សធ្វើអោយសោកស្ដាយអស់មួយជីវិត»។
ចំពោះមតិមិនគាំទ្រលោក ឌួង ឆាយ បានលើកឡើងថា «សុំបញ្ចេញមតិតិច គ្រាន់តែមើលក៏ដឹង មនុស្សដៀមដាមប្រពន្ធ សាំញ៉ាំច្រើនជាងមនុស្សស្រីទៀត គេហៅមនុស្សចរិតស្រីហើយមិនមែនចរិតប្រុសទេ មនុស្សប្រុសណាចរិតរញ៉េរញ៉ៃអាយោងអាយៀងចឹង ប្រពន្ធលែងត្រឹមត្រូវហើយ,
ខុសហើយខុសទៀត បួសហើយនៅតែខុសលើសដើម ស្ងប់ស្ងាត់ដោះស្រាយតាមច្បាប់ទៅ ដេតម៉ាលី ណាមិនមែនធំជាងច្បាប់និងតុលាការឡើយ. ខាងគេស្ងាត់ជ្រាប ខាងឯងវិញចេញទាំងហ្វូង, ឈប់ទៅពូ ខ្ញុំឃើញមួយថ្ងៃៗពូផុសពាក់ព័ន្ធខាងគេរហូត ទាំងដែរខាងគេមិនដែរផុសតបត, ឃើញបងបានបួសស្មានថាចិត្តស្ងប់ជាងមុន»៕