ក្រោយពីអ្នកនាង ដេត ម៉ាលីណា ឡាយបកស្រាយបញ្ជាក់ពីមូលហេតុ មិនឲ្យលោក ឌួង ឆាយ និងអតីតម្ដាយក្មេក ជួបកូនៗរបស់ខ្លួន កាលពីម្សិលមិញនោះ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ស្រាប់តែប្អូនស្រី លោក ឌួង ឆាយ បង្ហោះសារដៀលកប់ៗមាត់តែម្ដង ដោយប្រើពាក្យសុទ្ធតែមីសត្វ។
មុនការឡាយបកស្រាយកាលយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ពីម្សិលមិញនេះ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះរូបថត ជាភស្តុតាងជាច្រើន ក្នុងនោះ ក៏មានស្ក្រីនសត របស់ប្អូនស្រីលោក ឌួង ឆាយ ដែលត្រូវជាអតីតប្អូនថ្លៃ ដៀលខ្លួនកប់ៗមាត់ផងដែរ។
ដោយឡែក ប្អូនស្រី លោក ឌួង ឆាយ នៅរសៀលថ្ងៃទី២៦ ខែតុលា មុននេះបន្តិច បានបង្ហោះសារ ដៀលកប់ៗមាត់ទៀតថា «កោតងែងចេះប្រើសំដីប្តីប្រពន្ធគេកុំលូកដៃ ចុះថីបានមីសត្វឯងនិយាយពីម្តាយអញ និងក្រុមគ្រួសារអញសឹងគ្រប់ឡាយមុនធ្វើអីមីសត្វ ហើយមួយទៀតអញអត់ទំនេរដាក់បណ្តាសាគេទេ
តែនិយាយតាមការពិតមើលឃើញកម្មការច្បាស់ៗងែងដែលរមិលគុណដាក់អតីតអ្នកមានគុណទាំងពីរអញឆ្ងល់ង៉ែងដែលចូលចិត្តតាមដានអញមេស អញភ្លេចងែងតាំងដើមចូលចិត្តធ្វើតាមអញ ដណ្តើមbrandពីអញ នរណាមិនដឹង អញបើក brand ខោអាវងាប់រស់ត្រូវបើកតាម អញបើកតែគជ់បើកតាមដែល ម៉ាមីសត្វ មិនដែលបានអ្វីដោយសមត្ថភាពបើកនឹករបរខ្លួនឯង ភាពច្នៃប្រឌិតផងមីសត្វប្រមឹកស្រា
អញអត់ចេះនិយាយដល់ចាស់ទុំទេទោះម្ដេចក៏ដោយព្រោះអញស្គាល់បាបបុណ្យ អញសង្វេគនាងឯងណាស់ មីស្រីប្រមឹកស្រា ចរិតមិនខុសពីឡាំញ៉ងទេមីសត្វ !!ប្រេនកាន់អោយជាប់ណានាងប្រយ័ត្នគេដកប្រេនបាត់ បណ្ដាំល្អពីអញមីសត្វប្រមឹកស្រា»៕