អ្នកនាង ដេ​ត ម៉ាលី​ណា ថា ខ្លួន​មាន​បាន​រាល់ថ្ងៃ មិនបាន​ប៉ះពាល់​ទ្រព្យ​គ្រួសារ​ម៉ែឪ​ក្មេក​សូម្បី​បន្តិច កុំ​មក​និយាយ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ធ្វើការ​លែងលះ​គ្នា​ជា​ផ្លូវការ​កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០​រួចមក គេ​សង្កេត​ឃើញ​ថា លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​បន្ត​មាន​ជម្លោះ​ជាមួយគ្នា​ជា​ហូរហែ កក្រើក​បណ្ដាញ​សង្គម ដោយសារតែ​បញ្ហា​កូន​របស់​ពួកគេ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ នៅពេល​លោក ឌួង ឆាយ និង​អ្នក​ម្ដាយ ទៅ​ជួប​កូនៗ ហើយ​អ្នកស្រី ដេ​ត ម៉ាលី​ណា មិន​អនុញ្ញាត​ឲ្យ​ជួប​នោះ បានធ្វើ​ឲ្យ​កើតជា​រឿង​ភ្ញាក់ផ្អើល​ម្ដងទៀត ដោយ​លោក​ឌួង ឆាយ ​បាន​រក​សមត្ថកិច្ច​ចុះ​មក​សហការ​ធ្វើជា​សាក្សី ក្នុងនោះ គេ​ក៏​ឃើញ​អ្នកសារព័ត៌មាន​មួយចំនួន​ ផ្សាយ​ផ្ទាល់​ព្រោងព្រាត​ទៀត​ផង​ នៅមុខ​ផ្ទះ​អ្នកស្រី ដេ​ត ម៉ាលី​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការផ្សាយ​ផ្ទាល់​របស់​អ្នកសារព័ត៌មាន​នោះ លោកជំទាវ ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប បាន​អះអាងថា «​សូម្បីតែ​ផ្ទះ​ក៏​គេ​មិន​ពួក​ខ្ញុំ​ជាន់​ដែរ ហើយ​ដី​របស់ខ្ញុំ​សោះ ខ្ញុំ​អ្នក​ឲ្យ​សោះ ទៅជា​ខ្ញុំ​គ្មាន​សិទ្ធិ​ជាន់​លើផ្ទះ​គេ​ទៅទៀត​»​។ ក្នុងនោះ ក៏បាន​រៀបរាប់​ពី​រឿង​កូនប្រសា​ប្ដឹង​លោកជំទាវ​ផងដែរ​។​

ក្រោយមក នៅ​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ អ្នកនាង ដេ​ត ម៉ាលី​ណា បានធ្វើការ​បង្ហោះ​រូបថត និង​វីដេអូ បង្ហាញ​ភស្ដុតាង ជាមួយនឹង​ការបញ្ជាក់​ពី​មូលហេតុ​មិន​ឲ្យ​ជួប​កូន​ថា «​សួស្ដី​បងប្អូន​ពូ​មីង​ថ្ងៃនេះ ខ្ញុំ​នឹង​បកស្រាយ​មូលហេតុ ដែល​ខ្ញុំ​មិនអាច​អោយ​គាត់​ជួប​កូន​បាន នៅ​ម៉ោង​9:00​យប់​នេះ ហើយ​បង​បងស្រីៗ​ដែល​ជួប​វិបត្តិ​ក្រោយ​លែងលះ​ដូចជា​ខ្ញុំ សុំ​ខ​មិន​លើកទឹកចិត្ត​ខ្ញុំ​ម្នា​ក់មួយ​ផង​ដើម្បីអោយ​ខ្ញុំ​នៅតែ​បន្ត​ជំហរ​ដ៏​រឹងមាំ​ដើម្បី​ចិញ្ចឹម​កូន​បន្តទៀត

​ព្រោះ​គេ​មិន​ព្រម​ឈប់​តាម​ចងកម្ម​ចងពៀរ​ខ្ញុំ​ទេ តាំងពី​ដើមឡើយ​តុលាការ បាន​កាត់ក្តី​អោយ​ចែកគ្នា​មើលថែទាំ​ជួប​កូន​បាន ហើយ​ពួកយើង​ក៏បាន​យល់ស្រប​ទាំងអស់គ្នា និង​គោរព​តាម​គោលការណ៍ ប៉ុន្តែ​ថ្ងៃមួយ​ដោយ​ម៉ាក់​ប៉ា​ខ្ញុំ​បាន​ជូន​ចៅ​ទៅ​ជួប​ឪពុក​គេ​ដូច​រាល់ដង

​ប៉ុន្តែ​ដោយសារ​ភាគី​ខាង​អតីត​ស្វាមី​ខ្ញុំ បាន​ព្យាយាម​យក​កូន​ទៅ និង​មិន​ព្រមយក​កូន​មក​តាម​កាលកំណត់ ហើយ​ថែមទាំង​បង្ខំ​អោយ​ខ្ញុំ​ទៅប្តឹង​ដល់​ណា​ប្តឹងទៅ ហើយ​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង គាត់​ក៏បាន​យក​កូន​មកអោយ​វិញ បន្ទាប់ពី​រឿង​នឹង​ហើយ ទើប​ខ្ញុំ​បាន​បញ្ឈប់​ការជួប​កូន​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​តាមផ្លូវ​ច្បាប់​ម្ដងទៀត

​ព្រោះ​ខ្លាច​គាត់​មិន​គោរព​ច្បាប់​ដូច​ការ​ពីមុន​ទៀត ហើយ​បន្ទាប់មកទៀត​ការជួប​កូន​លើក​ក្រោយ លើក​ក្រោយ​គឺ​នាង​ខ្ញុំ​ជា​អ្នកយក​កូន​ទៅ​ជួប​គាត់​ដោយផ្ទាល់ ព្រោះ​ខ្ញុំ​ខ្លាច​គាត់​យក​កូន​ទៅ​មិនអោយ​មកវិញ​ដូច​ការ​មុន​ទៀត

​ប៉ុន្តែ​រាល់ពេល ដែល​ជួប​គាត់​មិន​ព្រម​ចំណាយពេល​ជាមួយ​កូន​ទេ បែរជា​ព្យាយាម​មក​និយាយ​ជាមួយ​ខ្ញុំ និង​តែងតែ​ឡើង​សរសៃ​ក និង​បង្កើត​ជម្លោះ​ជាមួយ​ខ្ញុំ​ជាច្រើន​ដង ហើយ​នៅ​លើកចុងក្រោយ ដែល​ខ្ញុំ​បាន​យក​កូន​ទៅ​ជួប​គាត់​ទៀត គឺ​គាត់​ប្រតាយប្រតប់​ជាមួយ​ខ្ញុំ ដែល​ធ្វើអោយ​ខ្ញុំ​ទទួល​ភាពភ័យខ្លាច​ត្រលប់​មកវិញ

​ដូច្នេះហើយ​មូលហេតុ ដែល​ខ្ញុំ​ត្រូវ​ផ្អាក​មិនអោយ​គាត់​ជួប​កូន​បាន ព្រោះ​វា​អាច​បង្ក​អោយ​កូន​នាង​ខ្ញុំ​មាន​ភាព​ភិតភ័យ​ម្ដង​ហើយ​ម្តងទៀត​ព្រោះ​នាង​ខ្ញុំ​មានការ​រស់នៅ​ភ័យខ្លាច និង​តក់ស្លុត​ខ្លាំងណាស់ ជាពិសេស​កូន​នាង​ខ្ញុំ​អាច​នឹងមាន​បញ្ហា​សតិអារម្មណ៍​ដោយសារតែ​ទង្វើ​អាក្រក់​ស្រែក​គំរាម​និង​ហិង្សា​ដ៏​សាហាវ​របស់​ឪពុក​បែបនេះ​ដដែលៗ​កើត​មកលើ​នាង​ខ្ញុំ និង​កូន​ម្ដង​ហើយ​ម្ដងទៀត​»​។​

​ក្រោយមកទៀត អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ តាម​ការកំណត់ ហើយ​នៅក្នុង​ការបកស្រាយ​ជាច្រើន​នោះ ចំណុច​មួយ អ្នកនាង ដេ​ត​ម៉ាលី​ណា បានធ្វើការ​បញ្ជាក់ថា មាន​បញ្ហា​អី បងប្អូន​ខ្លួន អត់​ដែល​ចូល​លូកដៃ​នោះទេ ឬក៏​ដៀមដាម​ទៅ​គ្រួសារ​អតីត​ស្វាមី​ខ្លួន​ឡើយ មានតែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ ព្រោះ​ប្ដី​ខ្លួន​អ្នក​រើស ខ្លួន​អ្នកការ កូន​ខ្លួន​អ្នកបង្កើត ចឹ​ង​ខ្លួន​អ្នកទទួលខុសត្រូវ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង រៀបរាប់ទៀតថា «…ពេល​ខ្ញុំ​ឡាយ​លែងលះ​ដំបូង គាត់​វាយ​ខ្ញុំ​ហើយ អ៊ំ​ពូ​មីង ឃើញ​ខ្ញុំ​ទៅ​ឡាយ​ធ្វើ​ដូច​ធម្មតា​អត់ ព្រោះ​ខ្ញុំ​ត្រូវការ​រកលុយ​ចិញ្ចឹម​កូន​ខ្ញុំ អត់​មាន​អ្នកណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ ត្រូវការ​ចិញ្ចឹម​កូន បីបាច់​កូន​ខ្ញុំ អត់​មាន​ក្រុមគ្រួសារ​ម៉ែឪ​ក្មេក​ណា មក​ចិញ្ចឹម​ខ្ញុំ​ទេ​ណា ខ្ញុំ​និយាយ​មួយ​ម៉ាត់​ប៉ុណ្ណឹង គឺ​ខ្ញុំ​រាល់ថ្ងៃ ២​នាក់​ប្ដី​ប្រពន្ធ​ខ្ញុំ​មាន​រាល់ថ្ងៃ គឺ​ដោយសារ​២​នាក់​ប្ដី​ប្រពន្ធ​ខ្ញុំ​ចាប់ដៃ​គ្នា​រាល់ថ្ងៃ ចឹ​ង​ទ្រព្យសម្បត្តិ​មាន​រាល់ថ្ងៃ គឺ​២​នាក់​ប្ដី​ប្រពន្ធ អត់​មាន​ប៉ះពាល់​ទ្រព្យគ្រួសារ ម៉ែឪ​ក្មេក​ម៉ា​បន្តិច​ទេ​ណា កុំមក​និយាយថា​ឲ្យ​អី​ខ្ញុំ​…»​។​

ក្រោយពី​មានការ​លើកឡើង​បែបនេះ លោក ឌួង ឆាយ ក៏បាន​បង្ហោះ​សេក ជាច្រើន​សន្លឹក អម​ដោយ​សារ បញ្ជាក់ថា «​អ្នក​គួរតែ​មក​តទល់​មុខ​ឡាយ​មើល​ភស្តុតាង​បកស្រាយ​ជាមួយ​ខ្ញុំ​ម្តង កុំ​ពិន​ពេក​ខាង​និយាយ​មិន​ពិត​នឹង​។ បើ​មិន​ចឹ​ង​ខ្ញុំ​នឹង​ឡាយ​បកស្រាយ​ម៉ោង 7:00pm ចំពោះ​អតីត​និយាយ​បំផ្លើសការពិត​។ ខ្ញុំ​នឹង​បង្ហាញ​ភស្តុតាង និង​ស្បថ​ហើយ បើ​អ្នកណា​និយាយ​កុហក​អោយស្លាប់​ចោល​កូន​ទាំង 3 ទាន់ហន់​តៃហោង​ដូច​បើកឡាន​បុក​ហើយ​កុហក​មហាជន​ថ្ងៃមុន​ចឹ​ង​។ ព្រះ និង​ទេវតា​ផ្តល់ឱកាស​អោយ​អ្នក​នៅ​រស់រានមានជីវិត​ដើម្បី​កែប្រែ​ខ្លួន​ប៉ុន្តែ​អ្នក​មិន​ភ្ញាក់រលឹក​ដឹងខ្លួន​។ ឌួង ឆាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅលើ​សេក​នីមួយៗ​នោះ លោក ឌួង ឆាយ បានដាក់​Caption​ថា «​សែក​ដក​លុយ​ចេញពី​កុង​ធនា​ការ​ក្រុមហ៊ុន​ឪពុកម្តាយ​ខ្ញុំ​អោយ​ថ្លៃ​ដី​ជាប់​ផ្ទះ​វីឡា​ខ្ញុំ 125,000$»​។ ក្រោយមក​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា នេះ លោក ឌួង ឆាយ បាន​ចែករំលែក​សារ​សំឡេង​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា ឡើងវិញ ដោយ​ដាក់​Caption​ថា «​នេះ​ជា​សារ​សំឡេង​បែក​ធ្លាយ​របស់​អតីត​ខ្ញុំ​និយាយ​ដែល​បង្ហោះ​ដោយសារ​ព័ត៌មាន សូម​ពូ​មីង​បងប្អូន​ស្តាប់​ហើយ​ពិចារណា​តាម​ការគួរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ លោក​បានបញ្ជាក់​នៅក្នុង​ខំ​មិន​ថា «​ម្សិលមិញ​អតីត​ខ្ញុំ​គាត់​គាស់​សាច់រឿង​ចាស់​យកមក​បង្ហោះ​និង​និយាយ​។ គេ​នៅ​បន្ត​ប្តឹង​ខ្ញុំ ប្តឹង​ម្តាយ​ខ្ញុំ មិនអោយ​ខ្ញុំ​ជួប​កូនៗ​ខ្ញុំ ខ្ញុំ​នឹក​កូនៗ​ខ្ញុំ​។ ខ្ញុំ​រក​អាជ្ញាធរ​អោយជួយ​ ហើយ​នាង​ឡាយ​និយាយ​បំផ្លើស​ការពិត គ្រាន់តែ​ខ្ញុំ​បកស្រាយ​រក​ការពិត​បែរជា​ក្លាយទៅជា​អ្នក​ហែកកេរ្តិ៍​នាង​ទៅវិញ​។ នាង​ជា​អ្នក​យក​រឿង​លែងលះ​មក​បង្ហោះ​ផ្សាយ​ពីដំបូង​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ស្ដាប់​ការបកស្រាយ​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា ខាងក្រោម​នេះ ៖




Related posts

Leave a Comment