រាជធានីភ្នំពេញ៖ តារាសម្ដែង មានសាច់ឈាមទ្រលុកទ្រលន់ សម្រស់ស្រទន់មន្តស្នេហ៍ កញ្ញា ហេង ស្រីពេជ្រ បាននឹងកំពុងជួបទុក្ខធំ បន្ទាប់ពីប្អួនប្រុសបានទទួលមរណភាព ។
បញ្ជាក់នៅលើបណ្ដាញសង្គម ហេង ស្រីពេជ្រ បានឱ្យដឹងថា ប្អូនប្រុសរបស់ខ្លួនបានទទួលមរណភាពក្នុងហេតការណ៍ដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ដោយសារក្មេងស្ទាវមួយក្រុមតាមកាប់សម្លាប់ ។
នេះបើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន តារាវ័យជ្រេរតែសម្រស់បានរូបនេះ បានសរសេរៀបរាប់យ៉ាងសោកសៅថា៖ «ប្អូនទៅលឿនពេកហើយ ចែទទួលយកមិនបានទេសូមអោយប្អូនទៅកាន់សុគតិភព កើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះទៀត» ។
កញ្ញាបានអះអាងបន្តទៀតថា វាអយុត្តិធម៌ណាស់សម្រាប់ប្អូនរបស់នាង ដែលត្រូវបានក្មេងស្ទាវមួយគ្រុមដេញតាមកាប់សម្លាប់យ៉ាងព្រៃផ្សៃ នៅទីរួមខេត្តកំពង់ស្ពឺ និងអំពាវនាវឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយស្វែងរកយុត្តិធម៌ឱ្យយគ្រុមគ្រួសារនាងផង ។
ដោយសារស្រីរូបនេះបានសរសេរថា៖ «អយុត្តិធម៌ណាស់ ប្អូនប្រុសខ្ញុំត្រូវបានក្មេងស្ទាវមួយគ្រុមដេញតាមកាប់សម្លាប់យ៉ាងព្រៃផ្សៃ នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ នៅវេលាម៉ោង 12:19ព្រឹក នៅទីរួមខេត្តកំពង់ស្ពឺសូមបងៗសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ជួយរកយុត្តិធម៌អោយគ្រុមគ្រួសារនាងខ្ញុំផង» ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖