រាជធានីភ្នំពេញ ៖ ពិតណាស់ មនុស្សម្នាមិនតិចនាក់ទេ ប្រាថ្នា ចង់ក្លាយខ្លួនជាបុគ្គលល្បីល្បាញក្នុងសង្គម មានមុខមាត់ ទៅណាមកណាស្គាល់ ទន្ទឹមនឹងនេះ សម្រាប់បុគ្គលល្បីៗជាច្រើន ទម្រាំនឹងសន្សំបានកេរ្ត៍ឈ្មោះល្បីមួយៗ គឺប្រើរយៈពេលច្រើនឆ្នាំ បូករួមនឹងទេពកោសល្យថែមទៀត ទើបអាចល្បីបាន។
ជាងនេះទៅទៀត ជារឿងធម្មតាទៅហើយ ក្នុងរង្វង់សិល្បៈ មិនខ្វះទេ តារាល្បីៗស្រាប់តែ ស្ងាត់បាត់មុខបាត់មាត់ ដោយខ្លះទៅរកស៊ី កាក់កប ប្រើជីវិតហាយសូឡូយឆាយ និងខ្លះទៀត ពួនសំងំរស់នៅក្នុងស្ថានភាពមួយលំបាក ក៏មានដែរ ហេតុនេះហើយ បុគ្គលល្បីៗជាច្រើន តែងតែប្រុងប្រយ័ត្នរាល់ទង្វើ និងពាក្យសម្តីណា ដែលអាចធ្វើឲ្យខ្លួនបាត់បង់ការគាំទ្រ ពីមហាជនបាន ដើម្បីការពារប្រជាប្រិយភាពកុំឲ្យបាត់បង់។
យ៉ាងណាក្តី ប្រសិនបើក្រឡេកទៅមើល តារាខ្មែរប្រុសស្រីទាំងពីររូបនេះវិញ អ្នកទាំងពីរដួង ខំប្រឹងរក្សាឈ្មោះ ដើរក្នុងវិថីសិល្បៈរាប់ឆ្នាំ ទម្រាំនឹងបាន កេរ្ត៍ឈ្មោះល្បីល្បាញ ទៅណាមកណាគេស្គាល់ គេហៅIdol ផ្ទុយទៅវិញ គ្រាន់តែផ្ទុះ រឿងអាស្រូវស្អុយឈ្មោះ មិនបានប៉ុន្មានផង ស្រាប់តែត្រូវគេសម្គាល់ឃើញ អ្នកទាំងពីរ លែងមាននរណាចាប់អារម្មណ៍នឹងជីវិតឯកជនរបស់ពួកគេ បើទោះបីជា កំឡុងពេលកក្រើកល្បីនោះ មានគេឯងខ្វាយខ្វល់យ៉ាងណាក្តី តែបន្ទាប់ពី រឿងរ៉ាវស្ងប់ស្ងាត់វិញ ជីវិតតារាទាំងពីរដួងនេះ ត្រូវគេសម្គាល់ឃើញ ធ្លាក់ការគាំទ្រពីមហាជន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.តារាសម្តែង អេដវីន
រូបលោក ត្រូវគេដឹងថា ធ្លាប់ជាប់ពន្ធធនាគារ កាលពីប៉ុន្មានខែមុននេះ ពីករណីប្រើអំពើហឹង្សាទៅលើ មិត្តស្រីរបស់ខ្លួន ដែលបច្ចុប្បន្ននេះ រូបលោកកំពុងស្ថិតនៅក្រៅឃុំហើយ។
រូបនាង ត្រូវគេដឹងយ៉ាងច្បាស់ ល្បីកក្រើកលើបណ្តាញសង្គម បន្ទាប់ពី ទម្លាយជីវិតរស់នៅជំពាក់បំណុលរហូតដល់ ជាង៦០ម៉ឺនដុល្លារ ទល់ច្រករហូតដល់ថ្នាក់ ចេញមកសុំឲ្យមហាជនជួយម្នាក់១ដុល្លារ ដើម្បីការសិក្សាកូន ដែលបច្ចុប្បន្ននេះ រូបនាងបានប្រកាសផ្ទេរប្រាក់ទាំងនោះ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕ប្រភពពីkhmerload