តារាសម្ដែងដ៏មានប្រជាប្រិយភាព អ្នកនាង កុល ដាវី បានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះថា នឹងផ្អាកពីការងារសិល្បៈ និងការងាររកស៊ីផ្សេងៗ ដើម្បីទុកពេលវេលាឱ្យបានពេញលេញមើលកូនក្នុងផ្ទៃ ។
អ្នកនាង កុល ដាវី ភរិយាលោក សុខ រក្សា បានឱ្យដឹងដោយសំណេរច្បាស់ៗថា ការសម្រាកពីការងារសិល្បៈ និងការងាររកស៊ីលក់ដូរទាំងអស់របស់ខ្លួន សុំដូរមកវិញត្រឹមកូនស្រីរបស់នាង មានសុខភាពល្អគឺគ្រប់គ្រាន់ហើយ ។ ដោយតារារូបនេះបានសរសេរថា៖ «សម្រាកពីការងារសិល្បៈ និងការងាររកស៊ីលក់ដូរទាំងអស់ សុំដូរមកវិញត្រឹមតែកូនស្រីរបស់ម៉ាក់ និងប៉ា មានសុខភាពល្អគឺគ្រប់គ្រាន់ហើយ» ។
ទន្ទឹមនឹងការប្រកាសបែបនេះ អ្នកនាង កុល ដាវី ក៏ត្រូវបានមហាជនមិត្តភ័ក្ដជិតស្និតជាច្រើនសម្ដែងការសាទរផងដែរ ។
គួរបញ្ជាក់ថា តារាសម្ដែងអ្នកនាង កុល ដាវី កាលពីប៉ុន្មានខែកន្លងទៅ ត្រូវបានគេដឹងថា ធ្លាប់មានផ្ទៃពោះម្តងរួចមកហើយ តែជាអកុសលទារកនោះបានរបូតទៅទាំងមិនទាន់បានឃើញមុខឪពុកម្ដាយ ជាហេតុធ្វើឱ្យអ្នកនាង កុល ដាវី និងស្វាមីលោក សុខ រក្សា ខកចិត្តជាខ្លាំង ។
យ៉ាងណាដំណឹងល្អក៏បានតបស្នងមកវិញ ពេលនេះ កុល ដាវី កំពុងនឹងពពោះសារជាថ្មី។ ទារិកាដែលនាងមានជាលើកទី២នេះ កុល ដាវី បានសច្ចាមើលថែឱ្យល្អបំផុត ព្រោះនាងចាត់ទុកកូនស្រីក្នុងផ្ទៃជាកែវភ្នែក និងមិនចង់ឱ្យរបូតដូចជាលើកមុនទៀតឡើយ ៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖