អ្នកគាំទ្រ បានជ្រាបរួចមកហើយពីរឿងរ៉ាវគ្រួសារជាច្រើនរបស់លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ក្រោយពួកគេ ធ្វើការលែងលះគ្នាជាផ្លូវការ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ នោះ។ តែអ្នកគាំទ្រ អាចនឹងមិនចាប់អារម្មណ៍រឿងមួយចំនួនទៀតរបស់ពួកគឡើយ។
ក្រោយពីលែងលះ លោក ឌួង ឆាយ តែងតែព្យាយាមម្ដងហើយម្ដងទៀតក្នុងការផ្សះផ្សាជាមួយអ្នកនាង ដេតម៉ាលីណា តាមរយៈការបង្ហោះសារជារឿយៗនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
តែលទ្ធផលមិនគាប់ប្រសើរ បែរជាក្លាយជារឿងរ៉ាវកាន់តែធ្ងន់ៗទៅរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រោយពីលោក ឌួង ឆាយ យកកូនទៅដើរលេង ហើយយកមកវិញ មិនទាន់ពេល តាមការកំណត់របស់អតីត ភរិយានោះ។
ទោះបីជាពេលនោះ មានរឿងរ៉ាវក្ដៅគគុកជាមួយគ្នាបែបណាក៏ដោយ តែរឿងមួយ ដែលពួកគេ នៅតែរក្សាដដែលនោះ គឺរូបថតអនុស្សាវរីយ៍ទាំងប៉ុន្មានជាមួយគ្នានៅលើទំព័រហ្វេសប៊ុករៀងៗខ្លួន ពុំបានលុបចេញនៅឡើយ។ តែក្រោយមក ស្រាប់តែភាគីម្ខាងធ្វើការលុបចោលអស់គ្មានសល់។
ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បើក្រឡេកមើលនៅលើទំព័រហ្វេសប៊ុករបស់លោក ឌួង ឆាយ ពុំមានការលុបរូបថត ដែលសាងរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំនោះឡើយ។
ផ្ទុយទៅវិញ នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ដេត ម៉ាលីណា បានលុបរូបថតជាមួយលោក ឌួង ឆាយអស់ហើយ នៅសល់តែរូបជាមួយកូនៗរបស់ពួកគេប៉ុណ្ណោះ។ ទោះយ៉ាងណា អ្នកគាំទ្រ ពួកគេ នៅតែបង្ហាញក្ដីសង្ឃឹម និងសំណូមពរឲ្យពួកគេ ត្រូវគ្នាវិញដដែល ក្រោមហេតុផលអាណិតកូនៗរបស់ពួកគេ៕