អាមេរិក៖ នាពេលថ្មីៗនេះ អតីតតារាសម្តែងជើងចាស់ អម្ពរ ទេវី បានបង្ហាញសកម្មភាពជិកផ្សិតកម្សាន្តនៅតាមព្រៃយ៉ាងសប្បាយរីករាយ និងទំនងផងដែរ។
ដោយឡែក អតីតតារាស្រីរូបនេះ បានបង្ហោះវីដេអូខ្លីមួយ ដែលបញ្ជាក់ពីការដើរក្នុងព្រៃ ជីករុករកផ្សិតប្រភេទម្យ៉ាងមានរូបរាងស្រដៀងនឹងផ្សិតក្ងោក ទុកសម្រាប់បរិភោគ ដែលមើលទៅហត់បន្តិចមែន តែពិតជាសប្បាយណាស់ មើលតែទឹកមុខអ្នកនាងក៏ស្រស់ស្រាយ នឹងទិដ្ឋភាពបែបនេះដែរ។
ក្រៅពីនេះ មានអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរពីសកម្មភាពសាមញ្ញៗបែបធម្មជាតិរបស់ អម្ពរ ទេវី ណាស់ ដោយមើលទៅសាមញ្ញៗ ប៉ុន្តែមានសេចក្តីសុខផ្លូវចិត្តខ្លាំង៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖