គេនៅចាំបានថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកនាងខ្ញុង បានប្រកាសលក់ផ្ទះ ដែលបានបង់រំលស់មួយរយៈកន្លងមក និងលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ។
ដោយឡែក នៅក្នុងការឡាយលក់ផលិតផលកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាងខ្ញុង មិនត្រឹមតែប្រកាសលក់ផ្ទះ និងឡាននោះទេ អ្នកនាងថែមទាំងប្រកាសលក់របស់របរទាំងអស់ ដែលមាននៅក្នុងផ្ទះរបស់អ្នកនាង សូម្បីតែគ្រែដេកផងដែរ។
អ្នកនាង ខ្ញុង បានបញ្ជាក់ដូច្នេះថា «ខ្ញុំនៅតែប្រកាសដដែលៗថា នៅក្នុងផ្ទះខ្ញុំពេលនេះ នៅមាន សល់សាឡុង១ឈុត សាឡុងឈើ បងប្អូនណា ចង់បានខ្ញុំលក់ បងប្អូនអាចមកមើលបាន បងប្អូនពេញចិត្តស្រឡាញ់ ចង់យកទៅធ្វើជាអនុស្សាវរីយ៍ ទ្រព្យអនុស្សាវរីយ៍ បន្ទាប់ពីខ្ញុំចុះ»។
អ្នកនាង រៀបរាប់ទៀតថា «ខ្ញុំលក់របស់ក្នុងផ្ទះ បងប្អូន ដែលស្រឡាញ់ចង់ជួយខ្ញុំ ទិញរបស់ពីខ្ញុំទៅ ខ្ញុំដើម្បីដោះបំណុលគេ ខ្ញុំសូមលក់របស់ ដែលខ្ញុំធ្លាប់ស្រឡាញ់ ទិញយកមកប្រើហ្នឹង ខ្ញុំសូមលក់ជូនបងប្អូន បងប្អូន ដែលអាណិតស្រឡាញ់ខ្ញុំ ទិញយកទុកធ្វើជាអនុស្សាវរីយ៍ប្រើចុះណាបងណា»។
ខ្ញុង បន្តទៀតថា គ្រែដេកខ្លួន បើបងប្អូនចង់បានក៏ខ្លួនលក់ទៀត ហើយថា ពីមុនខ្លួនទទួលស្គាល់ ខ្លួនទិញ ខ្លួនស្រឡាញ់របស់ តែឥឡូវខ្លួនដើរដល់ផ្លូវទាល់ហើយ ខ្លួនពិបាកហើយ ខ្លួនសុំត្រឹមតែជីវិត សុំត្រឹមរស់ដើម្បីបន្តដំណើរទៅមុខ ជាមួយនឹងគ្រួសារខ្លួន ដើម្បីដោះបំណុលប៉ុណ្ណោះ។
ក្រោយមកនៅយប់ថ្ងៃដដែលនោះ នាយកៃដរ បានបង្ហោះសារដាស់តឿនដើម្បីលើកទឹកចិត្តប្រពន្ធថា «បាត់លុយបាត់តិច បាត់ពេលវេលាបាត់ច្រើន បាត់ក្តីសង្ឃឹមបាត់អ្វីៗទាំងអស់ពីប្តី(កៃដរ)»៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖