ពិតណាស់ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង កាលពីរយៈពេលប៉ុន្មានខែនេះ ក្រោយពេល តារាចម្រៀងស្រី អ្នកនាង សឿ សុធារ៉ា ប្រកាសចែកផ្លូវជាមួយ តារាចម្រៀង សាពូន មីដាដា មិនតែប៉ុណ្ណោះ រូបនាងក៏បានប្រកាស បើកចិត្ត រកអ្នកផ្សំបេះដូងថ្មី ថែមទៀតផង កាលពីជាង ៣ខែមុន។
តែផ្ទុយទៅវិញ ថ្មីៗនេះ មហាជន ដាក់ការសង្ស័យថា ចំណងស្នេហាចាស់របស់ តារាស្រី សឿ សុធារ៉ា និងស្វាមី កំពុងតែ វិលមករកសភាពដើមវិញហើយ ក្រោយពេល រូបនាង ហៅអតីតស្វាមី ថាលោកប្តី ពេញៗមាត់ តែម្តង។
គួរបញ្ជាក់ផងដែរថា រូបនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ភ្ជាប់មកជាមួយនឹង សារយ៉ាងផ្អែមល្អែម ដូច្នេះថា ៖
ខំតែចាំតាំងពីថ្ងៃ ឥឡូវល្ងាចហេីយទេីបតែមកយកអូន បុិនណាស់លោកប្តី Sapoun Midada៕ – សឿ សុធារ៉ា
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖