លោក យឹម តាស្រង់ នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញអារម្មណ៍ហាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ អ្នកនិពន្ធបទភ្លេងដ៏ល្បីអាមេរិកមួយរូប ទាមទារតម្លៃខ្លួនផលិតក្នុង១បទ១០ម៉ឺនដុល្លារឱ្យផលិតកម្មចម្រៀងខ្មែរ។
លោក យឹម តាស្រង់ បានបញ្ជាក់ដូច្នេះថា «អ្នកនិពន្ធបទភ្លេងដ៏ល្បីអាមេរិកមួយរូប ទាមទារតម្លៃខ្លួនផលិតក្នុង១បទ10ម៉ឺនដុល្លារឱ្យផលិតកម្មចម្រៀងខ្មែរ ហើយឱ្យ១០ម៉ឺននេះ មិនទាន់ចប់នៅឡើយទេ គឺនៅទាមទារបែងចែក%20ពីការប្រើប្រាស់លក់បទទៅតាម Digital Store នានា។
ធ្វើ១បទសោះតែក្នុងនោះខ្ញុំឃើញListរាយតម្លៃការងារពួកគេជាក្រុមដែលមាន Music Producer, Music Production, Melody, Lyrics, Audio engineer (Mixing) , Mastering engineer
ក្រឡេកឃើញដល់ពាក្យអ្នកធ្វើMelodyគិតលុយប្រហែលៗជំនាញផ្សេងបែបនេះ ខ្ញុំនឹកឃើញភ្លាមដល់អ្នកភ្លេងខ្មែរ យើងប្រកាន់អក្សរភ្លេងមួយចំនួនមិនឱ្យតម្លៃអ្នកធ្វើ Melody តើក្រុមភ្លេងអាមេរិកគេឆោតឬយ៉ាងណា? ឃើញតម្លៃគេដាក់មកមិនហ៊ានអស់សំណើចទេ គ្រាន់តែគិតក្នុងចិត្តថា WOW !! អ៊ីចឹងបានពួកគេជិះឡានសុទ្ធតែ Ducatti Chiron»។
តាមរយៈនេះ មានការយល់ឃើញថា «មនុស្សមួយចំនួនគាត់តែងគិតថាគាត់ចេះជាងមនុស្សមួយចំនួនធំ។ តែគាត់ភ្លេចគិតថា ការងារអ្វីក៏ដោយត្រូវធ្វើជាក្រុមទើបល្អប្រសើរជាង ហើយចែកប្រយោជន៍អោយស្មើភាពគ្នាទើបធ្វើការជាមួយគ្នាបានយូរអង្វែង។ ថៅកែជប៉ុន តែងចាក់ស្រ.ា ឬគោរពអរគុណបុគ្គលិកខ្លួន ដែលបានខិតខំធ្វើការដើម្បីប្រយោជន៍ក្រុមហ៊ុន ក្រុមការងារ និងប្រយោជន៍បុគ្គលផ្ទាល់ ក្រោមរូបភាពអោយតម្លៃការងារ អោយតម្លៃអ្នកជុំវិញខ្លួន។ល។ ,
ផ្សារតន្ត្រីគេធំ និងប្រជាជនគេច្រើន ដូចកូរ៉េចឹងយកថៃចូល K pop រំលងខ្មែរ ព្រោះយើងមានប្រជាជនតិច សមត្ថភាពនៅមានកម្រិត និងទីផ្សារតន្ត្រីតូច ឧទាហរណ៍ថា បើចម្រៀងខ្មែរមួយបទផ្ទុះនៅប្រទេសចិនដេកស៊ីណាបង ព្រោះប្រជាជនចិន បើយកមកចាក់នៅខ្មែរគឺលិចប្រទេសណាបង»៕