ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន, តារាចម្រៀងលោក ជុំ លីណូ បានធ្វើការអំពាវនាវដល់សប្បុរសជនជួយដល់តារាកំប្លែងជើងចំនួន៣រូប ដែលធ្លាក់ខ្លួនឈឺបាត់ បង់សមត្ថភាពសិល្ប:។
ចំពោះតារាកំប្លែងជើងចាស់ទាំង៣រូបដែលធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពសិល្ប:នោះរួមមាន,១.លោ យយាយ ណយ សំណាង ,២.លោកតា សង់ស៊ីស និង៣ នាយ ក្តឹប។ លោក ជុំ លីណូ បានសរសេរភ្ជាប់រូបភាពថា សុំម្នាក់៤០០០រៀលគិតម៉េចវិញអស់ លោកអ្នកចេះដឹងលោកបណ្ឌិត?។
សូមជម្រាបថា ១.លោកយាយ ណយ សំណាងគឺ ជាតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណ៧០ឆ្នាំ ហើយកន្លងមកលោកយាយក៏ជួបជីវភាពលំបាកខ្វះខាតដោយរស់នៅផ្ទះជួលគេ ខណ:បាត់បង់វត្តមានពីអាជីពសិល្ប:អស់មួយរយ:ធំ ដោយសារមានជំងឺច្រើនមុខដូចជា,លើសឈាម ខ្វះជាតិស្ក និងខ្សោយបេះដូងជាដើម។
២.តារាកំប្លែងនាយ ក្តឹប ,តារាកំប្លែងល្បីឈ្មោះរូបនេះ បច្ចុប្បន្នបាននិងកំពុងមានជំងឺញាំញីរាងកាយមិនអាចធ្វើដំណើរ ឬប្រកបអាជីពសិល្ប:បានទៀតឡើយ។ នាយ ក្តឹប មានជំងឺច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែមដាច់សរសៃឈាមខួរក្បាលខ្វះ ឈាមក្នុងបេះដូងព្រមទាំងលើសឈាមជាដើម។
៣.មិនខុសគ្នាពីនាយ ក្តឹប នោះទេ បើចាប់អារម្មណ៍ មកមើលតារាកំប្លែងលោកតាសង់ស៊ីសឯណេះវិញលោកតាក៏មានជំងឺប្រចាំកាយ ដែលមិនអាចបន្តលើអាជីសិល្ប:ដូចមុនៗទៀតឡើយ។ ខណ:សព្វថ្ងៃគាត់ក៏មានសុខភាពទ្រុឌទ្រោមនិងចុះថមថយដោយសារបញ្ហាជំងឺប្រចាំកាយផងដែរ។
គួរបញ្ជាក់ថា ការបង្ហោះសាររបស់លោក ជុំលីណូ ធ្វើឡើងស្របពេលកំពុងល្បីរឿងអ្នកនាងខ្ញុងប្រកាសក្ស័យធន និងសុំជំនួយពីអ្នកគាំទ្រចំនួន១ដុល្លារ។ ក្រោយមកទៀតនៅថ្ងៃទី២០ ខែតុលា កន្លងទៅនេះ លោកក៏បានបង្ហោះសារ ទៀតថា «សូមបងប្អូនកុំ មើល កុំស៊ែររឿងហ្នឹងទៀត សុំអង្វរ»៕