ចា,ក់ដោត! បើ​មាន​ពិត​ប្រាកដ, អ្នក ស្រី ទ្រី ដាណា លើក​ទឹកចិត្ត​ឲ្យ​ប្រើ​របស់​ថ្លៃ​ៗ​ផ្គាប់ចិត្ត​ខ្លួន​ឯង​ ហើយ​ថត​តាម​ចិត្ត​ទៅ កុំ​ដាក់​ខ្លួន​ពេក ព្រោះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដាណា ថៅកែ​ហាងពេជ្រ​ចិត្តធម៌ បាន​លើកទឹកចិត្តឲ្យប្រើរបស់ថ្លៃៗ​ដើម្បី​បំពេញ​បំណងខ្លួនឯង ហើយ​ថត​តាម​ចិត្ត​ទៅ​កុំ​ដាក់​ខ្លួនពេក ប្រសិន​បើ​យើង​មាន​ហើយ​នោះ។ ប៉ុន្តែ​បើ​យើង​គ្មាន​អី​ទេ យើង​កុំ​តូច​ចិត្ត​អន់ចិត្ត គឺ​ពេញចិត្ត​អ្វី ​ដែល​យើង​មាន​ ទោះ​យើង​គ្មាន​របស់​ថ្លៃ​ពាក់​ គ្មាន​របស់​ថ្លៃ​ប្រើ តែ​ពេលខ្លះ វា​មាន​សុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់ខ្លួន​ជាច្រើនសន្លឹក​ កាលពីពេលកន្លងទៅ,​ អ្នក​ស្រី ទ្រី ដាណា​ បាន​លើក​ជា​គំនិត​អប់រំ​មក​បញ្ជាក់​ដូច្នេះ​ថា «យើង​គ្រប់គ្នា​រស់នៅ​រាល់ថ្ងៃ​ដើម្បី​បំពេញ​ភ្នែក​អ្នកដទៃ ឬ​ដើម្បី​បំពេញចិត្ត​ខ្លួនឯង​? អង្គុយ​គិត​មួយ​ភ្លែត ក៏​នឹកឃើញ​រឿង​ហ្នឹង​។ តាមពិត​ងាយស្រួល​ទេ ជីវិត​យើង​មិនមែន​ដើម្បី​បំពេញ​ភ្នែក​អ្នកដទៃ ក៏​មិនមែន​ដើម្បី​បំពេញ​តាមចិត្ត​ខ្លួនឯង​ចង់​គ្រប់​ពេល​ដែរ គឺ​រស់នៅ​ក្នុង​ពិភព​ពិត រស់នៅ​ខ្លួនឯង​ជា​ខ្លួនឯង តាម​សមត្ថភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​មនុស្ស​រស់នៅ មានន័យ មានតម្លៃ មិនមែន​ដោយសារតែ​ការ​ស្លៀកពាក់​ឡូយឆាយ ចាយលុយ​គ្មាន​ប្រណី​នោះទេ គឺ​ការរស់នៅ​ដោយមាន​សុភមង្គល ពេញចិត្ត​អ្វីដែល​ខ្លួន​មាន អាចបំពេញ​បំណង​ខ្លួនឯង ដោយ​មិន​ប៉ះពាល់ ឬ​ធ្វើឱ្យ​អ្នកដទៃ​ឈឺចាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​និយាយ​រឿង​មួយ​ឱ្យស្ដាប់ ដំបូង ឪពុក​ឱ្យ​លុយ​កូន ១០០​ដុល្លារ​ដាក់​ហោប៉ៅ ទៅ​ទិញ​កាហ្វេ​មួយ​កែវ ៣​ដុល្លារ ហើយ​ស្លៀកពាក់​ធម្មតា​។ ក្រោយមក ឪពុក​ឱ្យ​កូន​តែ ៣​ដុល្លារ ដាក់​ហោប៉ៅ ទៅ​ទិញ​កាហ្វេ​ដដែល តែ​ឱ្យ​ស្លៀកពាក់​ខោអាវ​និង​ស្បែកជើង​ថ្លៃៗ​សរុប ៤០០​ដុល្លារ​។ ឪពុក​សួរ​កូន​ថា ២​លើក​នេះ មាន​អារម្មណ៍​ម៉េច​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ក៏​ឆ្លើយ​វិញ​ថា ពេល​ខ្ញុំ​ចូល​លើក​ទី​១ ខោអាវ​ខ្ញុំ​ថោកៗ សាមញ្ញ​មែន តែ​ខ្ញុំ​មាន​អារម្មណ៍ល្អ ខ្ញុំ​មាន​ទំនុកចិត្ត​ណាស់ ព្រោះ​លុយ​ពេញ​ហោប៉ៅ ទោះ​គេ​មើល​មក​ខ្ញុំ​បែប​សម្លឹង​លើ​សម្លឹង​ក្រោម​មែន តែ​ខ្ញុំ​អត់​មាន​ខ្វល់​សោះ ព្រោះ​ខ្ញុំ​គិតថា​មកពី​គេ​មិនដឹង​ក្នុង​ហោប៉ៅ​ខ្ញុំ មាន​លុយ​ច្រើន ស្រួល​មិន​ស្រួល​ច្រើនជាងគេ​ផង​ក៏​ថា​បាន ចឹ​ង​ខ្ញុំ​អត់​មាន​ខ្មាស​គេ​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេល​ចូល​លើក​ទី​២ ខោអាវ​ខ្ញុំ ស្បែកជើង​ខ្ញុំ សរុប​ជាង ៤០០​ដុល្លារ តែ​លុយ​ក្នុង​ហោប៉ៅ មានតែ ៣​ដុល្លារ ដូច​អៀនៗ​ខ្លួន​ម៉េច​ទេ ហើយ​ស្រាល​ខ្លួន​ណាស់​… ប្រហែល​គេ​មើល​មក​ខ្ញុំ​ថា​អស្ចារ្យ តែ​ខ្ញុំ​ខ្លួនឯង​នៅ​មិន​ស្រណុកចិត្ត​សោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​រួម​ទៅ គឺ​ចូល​លើក​ទី​១ ខ្ញុំ​មាន​អារម្មណ៍ល្អ​ជាង សុខចិត្ត​សាមញ្ញ អ្នក​ក្រៅ​មើល​មក​អន់ តែ​យើង​ដឹងខ្លួន​ឯង​ថា​មិន​អន់​ដូច​គេ​គិត វា​ល្អ​ជាង​ប្រឹង​សម្ដែង ប្រឹង​បង្ហាញ​ទាំង​គ្មាន​អី​សោះ​។​ ឪពុក​ស្ដាប់​ហើយ ប្រាប់​កូនស្រី​វិញ កូន​ឃើញ​ទេ ចូល​ទៅ​ទាំង ២​លើក អត់​មាន​អ្នកណា មក​និយាយ​ដាក់​ត្រចៀក​កូន​ឯង មើលងាយ​ថា​កូន​ឯង​ក្រ ថា​កូន​ឯង​អន់​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំង ២​លើក កូន​ជា​អ្នក​គិត​ខ្លួនឯង​។ ទោះ​កូន​អន់ កូន​គ្មានអ្វី​សោះ គេ​សម្លឹង​មក​កូន​ដោយ​ក្រសែភ្នែក​បែបណាក៏ដោយ វា​មិនបាន​ធ្វើឱ្យ​កូន​ឈឺចាប់​នោះទេ ហើយ​បើ​កូន​មិន​យកមក​គិត គឺ​កូន​នៅតែ​ជា​កូន ពេញចិត្ត​នឹង​ជីវិត​ខ្លួនឯង ពេញចិត្ត​អ្វីដែល​ខ្លួនឯង​មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​ប្រាប់​កូនស្រី​ទៀតថា អ្នក​ស្លៀកពាក់​ថ្លៃៗ ឫកពា​ក្អេងក្អាង មិន​ប្រាកដថា​គេ​មាន​លុយ​ចាយ​គ្រប់ មិន​ជំពាក់​គេ​ទេ​កូន​។ ជួនណា ដូច​កូន​ទៅ​លើក​ទី​២ ចឹ​ង គ្មានអ្វី​សោះ តែ​ប្រឹង​សម្ដែង​មុខ​គេ គិតថា​ខ្លួនឯង​អស្ចារ្យ សួរ​ថា​ មាន​អ្នកណា​មក​សរសើរ​អត់ ព្រោះ​ជួនកាល​អ្នកខ្លះ គេ​សាមញ្ញ​មែន តែ​ដូច​កូន​ដើរចូល​ហាង​លើក​ទី​១ ចឹ​ង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​មិនអាច​វាយតម្លៃ​តែ​សម្បក​ក្រៅ ក៏​មិនអាច​មើលងាយ​អ្នកណា​បានដែរ​។ វា​គ្មាន​អី​អស្ចារ្យ​នឹង​របស់​ក្រៅ​ខ្លួន​ទេ​កូន សំខាន់​ត្រូវ​រស់នៅក្នុង​ការពិត ហើយ​ពេញចិត្ត​អ្វីដែល​ខ្លួន​មាន​។ ដរាបណា កូន​មិនបាន​មើលងាយ​ខ្លួនឯង គ្មាន​អ្នកណា​មក​មើលងាយ​កូន​បានឡើយ គឺ​ដូច​ពេល​ចូល​ហាង​ទិញ​កាហ្វេ​លើក​ទី​១ ចឹ​ង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះ ខ្ញុំ​ចង់​ប្រាប់​ថា បើ​យើង​គ្មាន​អី​ទេ យើង​កុំ​តូច​ចិត្ត​អន់ចិត្ត គឺ​ពេញចិត្ត​អ្វី ​ដែល​យើង​មាន​ ទោះ​យើង​គ្មាន​របស់​ថ្លៃ​ពាក់​ គ្មាន​របស់​ថ្លៃ​ប្រើ តែ​ពេលខ្លះ វា​មាន​សុភមង្គល។ តែ​បើ​អ្នកមាន​ហើយ បំពេញ​បំណង​ខ្លួនឯង ប្រើ​របស់​ថ្លៃ​ទៅ ទិញ​ខោអាវ​ថ្លៃ​ៗ​ពាក់​ទៅ ​ទិញ​មាស​ពេជ្រ​ពាក់​ហើយ​ថត​តាម​ចិត្ត​ទៅ កុំ​ប្រឹង​ដាក់ខ្លួន​ពេក កុំ​ខ្លាច​អ្នកណា​ថា លុយ​យើង​ទេ ​ការ​ខំប្រឹង​របស់​យើង​ទេ ទាល់តែ​បំពេញ​បំណង​ខ្លះ ទើប​មាន​កម្លាំង​ចិត្ត»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment