នោះ! Bro KH ទម្លាយ​ពី​ចរិត​ពិត​របស់​ ស្រីអូន ស្ដាប់ហើយ ទើបដឹងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ល្បីល្បាញ​ធ្វើ​ទាន​ជួយសង្គ្រោះ​មនុស្ស​ជួប​ទុក្ខ​ជាច្រើន​នាក់ នួន ស​ន្ទ​រី ហៅ​ស្រីអូន​សម្រស់​ធម្មជាតិ ត្រូវបាន Youtuber ដ៏​ល្បីឈ្មោះ ប្រូ KH ទម្លាយ​ពី​ចរិត​ពិត​ធ្វើឱ្យ​មហាជន​ស្គាល់​កាន់តែច្បាស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ដើរចូល​អាជីព​ជា Youtuber វិញ បន្ទាប់ពី​បាន​ឆ្លង​ផុតពី​ការបាក់​ទឹកចិត្ត ដែល​ផ្ដើមចេញពី​ការបែកបាក់​ស្នេហា ប្រូ KH បានធ្វើឱ្យ​មហាជន​រំភើបចិត្ត និង​សម្ដែង​ក្ដី​ត្រេកអរ ប៉ុន្តែ​ក៏មាន​មហាជន​មួយចំនួន​សម្ដែង​ការភ្ញាក់ផ្អើល បន្ទាប់ពី​រូបគេ​បាន​ទម្លាយ​រឿងរ៉ាវ​ពិត​មួយ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង ស្រីអូន សម្រស់​ធម្មជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រូ Kh បាន​និយាយ​រឿងរ៉ាវ​មួយចំនួន ​ដែល​អ្នកនាង ស្រីអូន បានធ្វើឱ្យ​រូបគេ​ងើបឈរ​ឡើងវិញ ជាពិសេស​គឺ​ការបង្ហាញ​សំណេរ​មួយ​ដែល ស្រីអូន ផ្ញើ​ទៅកាន់​រូបគេ មើលទៅ ប្រូ KH ហាក់​ចង់​បញ្ជាក់​ឱ្យ​មហាជន​ដឹង​កាន់​ច្បាស់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សំណេរ​នោះ ស្រីអូន បានសរសេរថា ​៖ «​សម្រាប់​ជីវិត​ខ្ញុំ ស្រីអូន កើតមក​ដើម្បី​ជួយ​មនុស្ស​ជុំវិញខ្លួន ចឹ​ង​ឧបសគ្គ​អ្វី​ក៏ដោយ​ក៏​ខ្ញុំ​ត្រូវ​ជម្នះ​ឱ្យបាន ដើម្បី​ជួយ​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​ឱ្យបាន​ច្រើន​បំផុត ។ ចឹ​ង​ប្រូ​ក៏​ដូចគ្នា ប្រូ KH ពូកែ​ណាស់ ប្អូន​ត្រូវ​ជម្នះ​គ្រប់យ៉ាង​ដើម្បី​ជួយ​មនុស្ស​ជុំវិញខ្លួន គ្រួសារ និង​សង្គមជាតិ​យើង​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ពិតណាស់ ចំណុច​នេះ​បានធ្វើឱ្យ​មហាជន​ដឹង និង​ស្គាល់​កាន់តែច្បាស់​ពី​ចរិត​ពិត និង​វប្បធម៌​ចែករំលែក​របស់​អ្នកនាង សុន្ទរី នួន ហៅ​ស្រីអូន ខណៈ​ថ្មីៗ​នេះ​អ្នកនាង ក៏​ទើបតែ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ធំធេង ជួយសង្គ្រោះ​តារា​កំប្លែង​អ្នកនាង ខ្ញុង​រហូតដល់​ជាង​២០​ម៉ឺន​ដុល្លារ និង​បន្ត​ជួយ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​រំលឹកថា វា​មិនមែនជា​លើក​ទី​១​នោះទេ​ដែល​អ្នកនាង សុន្ទរី នួន ហៅ​ស្រីអូន បាន​ចែក​រំ​លេក​នូវ​ក្ដីមេត្តា ពោលគឺ​ជារឿយៗ ស្រី្ដ​ដែលមាន​ទាំង​រូប​សម្រស់ និង​ចិត្ត​សណ្ដោស​ដូច​ព្រះ​វេស្សន្ដរ​រូបនេះ តែងតែ​ធ្វើ​ទាន​មនុស្សធម៌ មាន​ទាំង​ការបរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​ផ្សេងៗ ចាស់ជរា និង​ទុរគតជន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ទន្ទឹមនឹង​ការលះបង់​នូវ​កម្លាំងកាយ​ចិត្ត និង​ទ្រព្យធន​នោះ​អ្នកនាង សុន្ទរី នួន ឬ​ស្រីអូន ស្រស់​ធម្មជាតិ ត្រូវបាន​មហាជន​ស្ទើរ​ទូទាំងប្រទេស​ពោល​ស្ញើ​ច​សរសើរ ថែមទាំង​ដាក់​រហ័ស​នាម​ថា ជា​រា​ជនី​ចិត្តធម៌ ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង ស្រីអូន ក៏បាន​ជួយ​អ្នកសិល្បៈ​ជាច្រើន​ផងដែរ តាមរយៈ​ការ​ក្លាយជា​តំណាង​ចែកចាយ​ផលិតផល​របស់​អ្នកនាង ហើយ​ពួកគេ​អាច​លក់បាន​ប្រាក់ចំណេញ​ជាច្រើន​។ សូម្បីតែ​តារាចម្រៀង​ល្បីឈ្មោះ​កញ្ញា មាស សុខ​សោភា តារា​កំប្លែង​ល្បីឈ្មោះ​នាយ ពែ​កមី និង​នាយ​គ្រឿន និង​តារា​ជាច្រើន​សុទ្ធតែ​បាន​ពោល​សរសើរ​ពី​អត្តចរិត​ចំពោះ សហគ្រិន​ស្ត្រី​ម្នាក់នេះ​៕ ប្រភព ៖ តារាញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment