តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ឳក សុគន្ធកញ្ញា បានតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងការប្រគុំតន្រ្តីឈ្មោះថា “STREAM-ING CULTURE” ដែលបានធ្វើឡើងនៅថ្ងៃទី ២២ ខែតុលាកាលពីយប់មិញនេះ វេលាម៉ោង ៧ ល្ងាច (ម៉ោងនៅកម្ពុជា)ដែលចាក់ផ្សាយផ្ទាល់នៅលើគេហទំព័រក្រុមប្រឹក្សាភាពយន្តកូរ៉េ Korean Film Council។
ដោយការប្រគំតន្រ្តីនេះធ្វើឡើងក្នុងគោលបំណងអបអរឆ្នាំផ្លាស់ប្ដូរមេគង្គកូរ៉េ “Mekong Korea Exchange Year” ដែលនឹងបង្ហាញអំពីវប្បធម៌ចំនួន ៦ ប្រទេសមានដូចជា៖ កម្ពុជា, ថៃ, ឡាវ, វៀតណាម, មីយ៉ានម៉ា, និងប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ផងដែលថា កម្មវិធីប្រគំតន្រ្តី “Mekong Korea Exchange Year” គឺធ្វើឡើងក្នុងគោលបំណងផ្តោះប្តូរវប្បធម៌រវាងប្រទេសមួយចំនួននៅក្នុងតំបន់ទន្លេមេគង្គ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដើម្បីរឹតចំណងមេត្រីភាព ក្នុងគោលដៅកិច្ចសហប្រតិបត្តិការរួមមួយ។ ហើយវត្តមានរបស់កំពូលតារាចម្រៀងស្រី ឳក សុគន្ធកញ្ញា ដោយសារតែនាង មានសមត្ថភាពច្រៀង និងជានាថការី(អ្នករាំរបាំ) ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវដែលជាការសក្ដិសមបំផុត៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖