រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ពេលថ្មីៗនេះ មហាជនផ្ទុះការរិះគន់ឥតសំចៃ ទៅកាន់តារាខ្មែរមួយចំនួន ជាពិសេសគឺ តារាសម្តែង ចន ច័ន្ទលក្ខិណា ក្រោយពេល តារាខ្មែរនិងមិត្តភក្តិរបស់តារាចម្រៀង ករុណា ពេជ្រ ទៅSuprise ថ្ងៃកំណើតរបស់រូបលោក ដល់គេហដ្ឋាន រៀបចំឡើងរីករាយ សើចក្អាកក្អាយ ខណៈសាមីខ្លួន ទឹកមុខស្មើ ជាន់ថ្ងៃកាន់ទុក្ខ មរណភាពលោកប៉ា ៧ថ្ងៃ។
ជាមួយគ្នានេះ ដោយសារតែ ផ្ទុះការប្រមាថ និងមើលងាយច្រើនពេក តារាសម្តែង ចន ច័ន្ទលក្ខិណា ចេញបកស្រាយថា រូបនាង មិនមែនជាអ្នករៀបចំឡើយ ព្រោះ នេះជាការរៀបចំទុករបស់បងប្អូន តារាចម្រៀងរូបនេះ មិនតែប៉ុណ្ណោះ ប្រសិនបើមិនមាន ការយល់ព្រមជាមួយនឹងរូបលោកនោះទេ រូបនាងក៏មិនហ៊ានរៀបចំដែរ ជាងនេះទៅទៀត រូបនាងក៏ ជាអ្នកទៅចូលរួមចុងក្រោយគេដែរ។
យ៉ាងណាមិញ រូបនាង ក៏បានបញ្ជាក់បន្ថែមថា ការស្លៀកពាក់ហ៊ឺហា តុបតែងដូច្នេះ ដោយសារតែ នៅថ្ងៃដដែលនេះ រូបនាងក៏ត្រូវទៅ ចូលរួមថ្ងៃកំណើតមិត្តភក្តិម្នាក់ទៀតផងដែរ។
លើសពីនេះទៅទៀត រូបនាងបានបន្តថា ការរៀបចំបែបនេះក៏ដោយសារតែការអាណិត បន្ទាប់ពីមរណភាពលោកប៉ា តារាចម្រៀងរូបនេះ ប៉ះពាល់អារម្មណ៍ផ្លូវចិត្តជាខ្លាំង ទន្ទឹមនឹងនេះ រូបលោក ត្រូវនៅផ្ទះធំនោះតែម្នាក់ឯង ស្ងប់ស្ងាត់ណាស់ដូច្នេះហើយ រៀបចំឲ្យអ៊ូអរបន្តិច និងអាចជួយលើកទឹកចិត្តរូបលោក កុំឲ្យពិបាកចិត្តជាងនេះ៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖