កូន​ល្អ! ទោះ​អ្នក​ស្រី ទ្រី ដាណា យល់​យ៉ាង​ណា​ចំពោះ​ម្ដាយ​ខ្លួន តែ ​ពូម៉ៅ​ ស្រឡាញ់​អ្នក​មាន​គុណ​រូប​នេះ ​ខ្លាំង​ណាស់ ក៏​ពោល​ពាក្យ​សរសើរ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក​បាន​ដឹង​រួចមក​ហើយថា ទំនាស់​គ្រួសារ​កក្រើក​បណ្ដាញ​សង្គម រវាង​អ្នកស្រី ទ្រី ដាណា ថៅកែ​ហាងពេជ្រ ចិត្តធម៌ និង​ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ កន្លងមក ក៏​មាន​ការ​ពាក់​ព័ន្ធ​នឹង​រឿង​ម្ដាយ​បង្កើត​របស់​ពូម៉ៅ ដែល​ត្រូវ​ជា​ម្ដាយក្មេក​របស់​អ្នកស្រី​ ទ្រី ដាណា ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ អ្នកស្រី ទ្រី ដាណា ធ្លាប់​លើក​ឡើង​ពាក់ព័ន្ធនឹងម្ដាយក្មេកដូច្នេះ​ថា « ខ្ញុំ​ហត់​ហើយ ខ្ញុំ​គ្មាន​សមត្ថភាព​ភាព​ជួយ​គ្រួសារ​បង​ទៀត​ទេ បង​ទៅ​ចុះ​សង្ឃឹមថា ពេលដែល​បង​បែក​ពី​ខ្ញុំ​ទៅ នឹង​រក​មនុស្ស​ស្រី​ដែល​ល្អ​ជាង​ខ្ញុំ​បាន​ហើយ ជួយ​គ្រួសារ​បង​បាន​រហូត​ផង​ចុះ ចុងក្រោយ​នេះ ​ចង់​ប្រាប់ថា ​គ្មាន​អ្នកណា​ជំនួស​បង​ក្នុង​បេះដូង​បានទេ តែដោយសារ​សម្ពាធ​គ្រួសារ​របស់​បង​ទើប យើង​ត្រូវ​បែក​គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ដដែល​នេះ​ អ្នកស្រី ទ្រី ដាណា បាន​បង្ហោះ​សារ​បកស្រាយ​បន្ថែម ដោយ​ទម្លាយ​រឿងរ៉ាវ​ទៀត​ថា «មិន​ចង់​និយាយ​រឿង​គ្រួសារ​ច្រើន​ទេ តែ​បើ​មិន​បង្ហាញ គ្រប់គ្នា​នៅតែ​ច្រឡំ​ចឹ​ង ថា​ ខ្ញុំ​មិន​ជួយ​ឪពុក​ម្ដាយ​ក្មេក បងប្អូន​ថ្លៃ ធ្វើបុណ្យ​សម្ដែង​ជួយ​តែ​អ្នកដទៃ ​(​ដោយសារ​ពូ​ម៉ៅ​ឡាយ​និយាយ​បំពាន​ខ្ញុំ​) (​ក្នុង​ចេតនា​ធ្វើ​អោយ​មហាជន​យល់​ច្រឡំ​មកលើ​ខ្ញុំ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ក្បែរ​ខ្លួន ខ្ញុំ​ជួយ​ទាំងអស់​មុន​ពេល​ជួយ​គេ តែ​ឱ្យ​ខ្ញុំ​ជួយ​ប៉ុណ្ណា ទើប​ពេញចិត្ត​ប្ដី​ខ្ញុំ​? ខ្សែក​ពេជ្រ ខ្សែដៃ ពេជ្រ នាឡិកា​ពេជ្រ មាស​ទាំង​តម្លឹង​ខ្ញុំ​ជូន​ពួកគាត់ ពេល​បុណ្យទាន​ក៏​ខ្ញុំ​ជូន​លុយ​គាត់​ទាំង​ពាន់ ហើយ​បុណ្យបច្ច័យបួន​ពួកគាត់ នាង​ខ្ញុំ ធ្វើ អស់​លុយ​ទាំង​ម៉ឺន ទិញ​ឡាន​អោយ​គាត់​ជិះ​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ថ្លៃ​គាត់​ក៏​ចូល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ខ្ញុំ សួរថា​ខ្ញុំ​គ្មាន​ចិត្ត​មែន​? ប្រឹងរក​រាល់ថ្ងៃ​គ្មាន​ពេល​សម្រាក រហូត​យប់​ជ្រៅ​ម្នាក់ឯង ត្រូវ​គិត​សព្វគ្រប់ ការងារ ការ​រកស៊ី ក្រុមហ៊ុន តំណាង​ចែកចាយ​រាប់ម៉ឺន​នាក់ ហាង​ពេជ្រ លើ​ខ្ញុំ​ទាំងអស់ គឺ​ដើម្បី​អនាគត​គ្រួសារ និង​កូនៗ មិនមែន​ដើម្បី​បងប្អូន​ខាង​ណា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​មិនមែន​មនុស្ស​ស្រី មិន​យល់ថា ​ការ​ទុកដាក់​លុយ​សម្រាប់​អនាគត​កូនៗ វា​សំខាន់​ប៉ុណ្ណា​ទេ​។ យើង​មិនអាច​រកបាន 50 យក 20 ទៅ​ជួយ​គ្រួសារ​ម្ខាងៗ​ទេ ព្រោះ​ពួកគាត់​ក៏មាន​កូនៗ​ផ្សេងទៀត​ដែរ ហើយ​គាត់​ក៏​ធូរធារ​ហើយ​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុកម្ដាយ​ក្មេក ខ្ញុំ​គោរព​ណាស់ ព្រោះ​អត់​ពី​ម្ដាយ​ឪពុក​បង្កើត​ទៅ មានតែ​ពួកគាត់​នេះ​ហើយ ជា​ចាស់ទុំ​សម្រាប់​នាង​ខ្ញុំ ពុក​ក្មេក​ខ្ញុំ ល្អ​ណាស់ ខ្ញុំ​សរសើរ​គាត់ គោរព​គាត់ ព្រោះ​គាត់​ចង់​ឃើញតែ​កូន​បាន​សុខ មិនដែល​រករឿង និយាយ​ចាក់ចូច​អី​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ែក្មេក​ខ្ញុំ បងប្អូន​ថ្លៃ និយាយ​ដើម​ខ្ញុំ​ជាមួយ​ប្ដី ឱ្យតែ​ទៅលេង​ផ្ទះ មកវិញ​រករឿង​ខ្ញុំ​រហូត ហើយ​ឈាន ដល់​វៃ​ដំ​មក​លើ​រូបខ្ញុំ ដោយសារ​ប្អូនថ្លៃ​និង​ម្តាយក្មេក​ និង​​​ជឿ​ហើយ​ធ្លាប់​​​ឮ​ថា​អណ្តាត​ម្ដាយក្មេក ពិតណាស់​ឃើញ​ខ្ញុំ​នៅ​ម្នាក់ឯង​គ្មាន​ឪពុកម្ដាយ​បង្កើត​នៅ​ឃុំគ្រង ចង់​គ្រប់គ្រង​ខ្ញុំ ចាត់ចែង​លើ​កម្លាំង​ញើស​ឈាម​ខ្ញុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការជួយ​អ្នកដទៃ ជា​ទឹកចិត្ត​ខ្ញុំ ជួយ​អ្នក​ក្រលំបាក​ពិតប្រាកដ ហើយក៏​ធ្វើតាម​គន្លង​ឪពុកម្ដាយ​ខ្ញុំ ដើម្បី​បំពេញ​បំណង​ពួកគាត់​។ ពេល​គេ​និយាយ​ចឹ​ង ខ្ញុំ​នឹក ខ្ញុំ​អាណិត​ឪពុកម្ដាយ​បង្កើត​ខ្ញុំ ដែល​ខ្ញុំ​មិនទាន់​មាន​លទ្ធភាព​បាន​ជួយ​គាត់​ស្រួល​ផង គាត់​ក៏​លា​ទៅ​បាត់​ ឪពុកម្ដាយ​ក្មេក​ខ្ញុំ​ធូរធារ​ហើយ បងប្អូន​ថ្លៃ​ក៏​ចឹ​ង​ដែរ មិនគួរ​ច្រណែន ជាមួយ​អ្នក​ខ្ញុំ​ជួយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​អស់​ទ្រាំ​ហើយ ហើយក៏​អស់ជម្រើស​និយាយ​គ្នា​ផ្ទាល់​ដែរ ទើប​ត្រូវ​បង្ហាញ​តាម​នេះ​ ​មិន​ប្ដូរ​ចិត្ត​ទេ ជួយ​អ្នកដទៃ ខ្ញុំ​នឹង​បន្ត​ជួយ​រហូត​។ បើ​ប្ដី​ខ្ញុំ​ច្រណែន​រឿងនេះ អាច​ទៅរក​អ្នកណា ដែល​ជួយ​គ្រួសារ​គាត់ បំបេញចិត្ត​ម្ដាយក្មេក និង​បងប្អូន​ថ្លៃ​គាត់​ចុះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក ពូ​ម៉ៅ ទោះបី​អ្នកស្រី ទ្រី ដា​ណា​យល់ឃើញ​បែប​ណា​ចំពោះ​ម្ដាយ​ខ្លួន​ក៏ដោយ តែ​ក្នុងនាម​ជា​កូន​កតញ្ញូ ម្នាក់ លោក​មិន​អាច​បោះបង់​ម្ដាយបង្កើត ព្រោះតែ​ភរិយា​នោះ​ឡើយ ហើយ​ក្រោយពេល​មាន​ជម្លោះ​គ្រួសារ​នោះ លោក​ក៏​ទៅ​រស់នៅ​ជាមួយ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់ រហូតមកដល់​ពេលនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ ម្សិលមិញ​នេះ លោក​ថែមទាំង​បង្ហោះ​រូបថត​អ្នក​ម្ដាយ​កំពុង​រៀបចំ​ម្ហូបអាហារ​ឲ្យ​លោក​មួយ​សន្លឹក អម​ដោយ​សារ​សរសើរ​ទឹកចិត្ត​ម្ដាយ​ថា «​ទឹកចិត្ត​ម្តាយ​ស្រលាញ់​កូន អោយ​តែ​កូន​ចង់​ញុំា​អី​គាត់​ធ្វើ​អោយ​កូន​ញុំា​ជានិច្ច​ ទោះ​កូន​ហាម​គាត់​ថា ​កូន​អាច​ធ្វើញុំា​​​ុ​ខ្លួនឯងបាន​ក៏ដោយ តែ​គាត់​ថា​ម៉ែ​ចេះ​ផ្សំ​គ្រឿង​ដឹង​ចិត្ត​កូន​ចូលចិត្ត​ញុំា​​​រសជាតិ​ផ្អែម​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ ពូ​ម៉ៅ បាន​លើក​ឡើង​ថា «​ទឹកចិត្ត​ឪពុកម្ដាយ​ស្រលាញ់​កូន​គ្មាន​ថ្ងៃ​ប្រួល​ប្រែ​ឡើយ​, នេះ​ទឹកចិត្ត​ម្ដាយ បង​, ទឹកចិត្ត​ម្ដាយ​ឪពុក​សម្រាប់​កូន​ណា​បង​, ស្រឡាញ់​ពេញ​បេះដូង​ភាព​កតញ្ញូ​​របស់​ពូ​ម៉ៅ​អាច​កម្ចាត់​ភាព​សោកសៅ​បាន​និង​ចាប់ផ្តើម​ទទួលយក​ភាព​រុង​រឿង​ឡើងវិញ​.​ស៊ូៗ​កុំ​រាថយ​, គាត់​ស្រលាញ់​កូន​ម៉ែ​ខ្ញុំ​ក៏​ចឹ​ង​ដែរ​ប្អូនប្រុស​, គាត់​កតញ្ញូ​ចំពោះ​អ្នក​ម្ដាយ​គាត់​ណាស់​, ម្តាយ​គ្រប់ៗ​រូប ​មិន​ថា​កូនៗ​គាត់​មាន​អាយុ​ប៉ុន្មាន​ក៏ដោយ​ នៅ​ក្នុង​បេះដូង ​និង​កែវភ្នែក​គាត់ ​កូនៗ​នៅតែ​ជា​ក្មេង​តូច​ ដែល​គាត់​ត្រូវ​មើលថែ​ដដែល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត ​ឈ្មោះ​«Tang Sokunthea» បាន​បញ្ចេញយោបល់​លើក​ជា​ចម្ងល់​ថា «​គ្រាន់តែ​ម្តាយ​ចាស់​មួយ​ហេតុ​អី​កូនប្រសា​​យកទោស​អូស​ដំណើរ​ម៉្លេះ ​គាត់​ចាស់​រស់នៅ​ជាមួយ​យើង​បាន​ប៉ុន្មាន​ មនុស្ស​ចាស់​រាង​និយាយ​ច្រើន​មែន​ តែ​ចាំបាច់​ប្រកាន់ ​បើ​យើង​ជួយ​អ្នកដទៃ​មិន​គិត​ការ​តបស្នង​ផង​ ហេតុអី​ម្តាយ​ក្មេក​ចាំបាច់​ប្រកាន់​គាត់​ធ្វើ​អី ត្រឹម​គ្រួសារ​និង​សាច់ញាតិ​ខ្លួនឯង​យើង​មិន​អោបក្រសោប​ផង​ ចឹ​ង​ធ្វើបុណ្យ​ជាមួយ​ដទៃ​បាន​ប្រយោជន៍​អី​ យក​មុខ​???»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment