តារាសម្ដែង អ៊ឹម ជីវ៉ា បានសម្ដែងក្ដីរំភើបជាពន់ពេក រហូតស្រក់ទឹកភ្នែក ក្រោយពីទទួលបានចិញ្ចៀនពេជ្រ១វង់ មានតម្លៃជិត១ម៉ឺនដុល្លារឯណោះ ពីលោក ចិន សំណាង អគ្គនាយកក្រុមហ៊ុនហាងCSNJ និងជាម្ចាស់ហាង ពេជ្រ CSNJ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី២២ ខែតុលា នេះ លោក អ៊ឹម ជីវ៉ា បានបង្ហាញអារម្មណ៍របស់ខ្លួនថា «រំភើបណាស់បងប្អូនអើយស្រក់ទឹកភ្នែកហើយខ្ញុំ មិននឹកស្មានថា ថ្ងៃនេះខ្ញុំបាទបានទទួលការដូ ចិញ្ចៀនពេជ្រ ១វង់ តម្លៃ 7746.23 $ ( ប្រាំពីរពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុល្លារ ) ដែលជាការផ្តល់កាដូចិញ្ចៀនពេជ្រពីបងប្រុស ចិន សំណាង អគ្គនាយកក្រុមហ៊ុនហាងCSNJ និងជាម្ចាស់ហាង ពេជ្រ CSNJ មកអោយខ្ញុំបាទ អ៊ឹម ជីវ៉ា
ខ្ញុំមិននឹកស្មានថា ខ្លួនឯងមានសំណាងបែបនេះទេ គាត់ថាហៅមកនិយាយការងារមានអីមកដល់ គាត់បើកទូដែកអោយចិញ្ចៀនពេជ្រមួយវង់ ដោយគាត់បាននិយាយថា នេះជាការលើកទឹកចិត្តដល់ប្អូនអ៊ឹម ជីវ៉ា ដែលបានសាងអំពើល្អកន្លងមក នេះជាការដូចចិញ្ចៀនពេជ្រពិតៗ ខ្ញុំស្មានថា ខ្លួនឯងយល់សប្តិតើ តែនេះទទួលបានការដូចិញ្ចៀនពេជ្រមែនទែន អំពើល្អពិតជាមិនសាបសូន្យមែន។
សូមគោរពជូនពរបងប្រុស ចិន សំណាង អគ្គនាយកក្រុមហ៊ុនហាងCSNJ និងជាម្ចាស់ហាង ពេជ្រ CSNJ ដែលបានផ្តល់ ការដូ ចិញ្ចៀនពេជ្រ ១វង់ តម្លៃ 7746.23 $ ( ប្រាំពីរពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុល្លារ ) ដល់ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមគោរពជូនពរបងមានសុខភាពល្អ ជោគជ័យ សម្រេចគ្រប់ភារកិច្ចការងារ។
តាមរយៈនេះ អ្នកគាំទ្រជាច្រើន បានសម្ដែងការអបអរសាទរចំពោះលោក ក្នុងនោះ អ្នកខ្លះលើកឡើងបែបនេះថា «ការធ្វើអំពើល្អ គឺតបស្នងមកវិញនូវរឿងល្អៗ និងជួបតែមនុស្សល្អៗ តាមជួយរហូត បង , ជូតទឹកភ្នែកហើយទទួលចិញ្ចៀនពេជ្រ អបអរសាទរ, យីសហេងម្លេះ…! Congratulations អូន អំពើល្អ តែងតែនាំអោយយើងជួបតែមនុស្សល្អៗបែបនេះឯង»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖