រាជធានីភ្នំពេញ ៖ កាលពីយប់មិញនេះ មិនត្រឹមតែ មហាជនទេ សូម្បីតែ សិល្បករសិល្បការិនី រួមអាជីពរបស់ អ្នកនាង យុគ ចិន្តា ស្ទើរតែទាំងអស់ បានបង្ហាញអារម្មណ៍នឹកស្មានមិនដល់ និងសោកស្តាយជាពន់ពេក ក្រោយទទួលដំណឹង មរណភាពរបស់អ្នកម្តាយ។
ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅ កូនស្រីតែម្នាក់របស់ អ្នកនាង យុគ ចិន្តាវិញ គឺ កញ្ញា យុគ ដាពេជ្រ ហៅ អម ជាចៅបាន បង្ហោះសារ ដែលធ្វើឲ្យមហាជន បណ្តាអ្នកគាំទ្ររបស់អ្នកម៉ាក់ រំជួលចិត្តជាខ្លាំង ក្នុងនោះ រូបនាង បានបញ្ជាក់ឲ្យដឹងថា ៖
ធ្លាប់តែមានយាយនៅក្បែរពេលម៉ាក់មិននៅជិត។ យាយតែងតែណែនាំចៅឲ្យចៅដេីរផ្លូវល្អ យាយជាមនុស្សស្រីម្នាក់ដែលរឹងមាំ យាយធ្លាប់ប្រាប់ចៅថាយាយនិងនៅជាមួយចៅដល់ចៅធំតទៅមុខទៀត ហេតុអីពេលនេះយាយទៅ
លឿនម្លេះយាយ ចៅមិនទាន់បានឃេីញមុខយាយជាលេីកចុងក្រេាយទេ ធ្លាប់
តែលឿសម្លេងយាយសេីចសប្បាយជាមួយចៅ អេាបចៅ តែពេលនេះខ្ញុំលេងបានអេាបយាយទៀតហេីយ។
យាយប្រាប់ចៅថា ចៅជាចៅសំណប់ចិត្តរបស់យាយ។ យាយស្រឡាញ់ចៅព្រេាះចៅជួយម៉ាក់យាយបានច្រេីនណាស់ តែពេលនេះយាយលេងបាននៅក្បែរចៅហេីយ តែងមិនបានឃេីញមុខចៅសំណប់ចិត្តយាយជាលេីកចុងក្រេាយ
ទៀត សូមឲ្យដួងវិញ្ញាណលេាកយាយទៅឲ្យបានសុខណាយាយ ចៅនិងមេីលថែគ្រួសារមួយនេះឲ្យបានល្អជំនួសយាយ យាយមិនបាច់បារម្ភទៀតទេណា
ចៅនៅតែចងចាំលេាកយាយជាទីស្រឡាញ់របស់ចៅជារៀងរហូត យាយត្រូវចាំណា ចៅនៅតែស្រឡាញ់យាយ ស្រឡាញ់រហូត ចៅនឹកយាយខ្លាំងណាស់។ Fly high grandma៕ – អម
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖