គេសង្កេតឃើញថា ស្របពេលអ្នកនាងខ្ញុង កំពុងលិចលង់ជំពាក់លុយគេវ័ណ្ឌ.ក រហូតដល់ទៅជិត៦០ម៉ឺនដុល្លារនោះ, មានអ្នកសិល្បៈជាច្រើន បានជួយអ្នកនាងខ្ញុងជាបន្តបន្ទាប់ ជាមួយនឹងការបង្ហោះសារបង្ហាញពីការជួយនេះនៅលើបណ្ដាញសង្គមយ៉ាងផុសផុលទៀតផង។
លើសពីនេះ ក្រោយពីដឹងថា ការប្រកាសក្ស័យធន រហូតដាច់ចិត្តសុំជំនួយ ពីសំណាក់ អ្នកនាងខ្ញុង ជាការរៀបចំរបស់គ្រូ ជោគជ័យម្នាក់ទៀតនោះ បែរជាធ្វើឲ្យអ្នកសិល្បៈមួយចំនួន ដែលបានជួយរួចទៅហើយនោះ បង្ហោះសារ ភ្ញាក់ខ្លួន ដៀមដាម ផ្លែផ្កា ហាក់ស្ដាយទឹកចិត្ត ជាដើម។
ងាកមក ភរិយារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ លោកស្រី ឡុង ស្រីមុំ វិញ បើទោះដឹងរឿងនេះ អស់ហើយក៏ដោយ លោកស្រីនៅតែអាណិតស្រឡាញ់អ្នកនាងខ្ញុង ដដែល ហើយថែមទៀតជួយទិញអីវ៉ាន់ ទៀតផង។ លើសពីនេះ ថែមទៀតជួយជាលុយចំនួន៥០០ដុល្លារ ហើយប្រាប់មិនឲ្យដាក់ចូលទៅក្នុងមូលនិធិ ថែមទៀត ពិតជាមនុស្សល្អកម្ររកបានមែន។
ជាក់ស្ដែង នៅក្នុងការឡាយលក់ផលិតផលនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាង ខ្ញុង បានលើកដៃសំពេះអរគុណ ដោយរៀបរាប់ថា «ខ្ញុំក៏សូមអរគុណម្ដងទៀត ដល់បងស្រី ប្រពន្ធបងប្រុសព្រាប សុវត្ថិ ដែលបានគាត់ជួយខ្ញុំម្សិលមិញ គាត់ជួយក្រៅផ្លូវការ គាត់ថា មិនបាច់ទៅដាក់ក្នុងបញ្ជីមូលនិធិ អីទេ គាត់បា,ញ់ឲ្យក្រៅផ្លូវការចំនួន៥០០ដុល្លារ ហើយជួយទិញអីវ៉ាន់ខ្ញុំយកទៅទៀត គាត់ឲ្យខ្ញុំធ្វើជាដើមរកស៊ី»។
អ្នកនាងខ្ញុង បន្តថា «អញ្ចឹង៥០០ដុល្លារ ដែលបងឲ្យខ្ញុំយប់មិញនេះ ក្រៅកុងមូលនិធិនោះ ខ្ញុំបានទៅទិញត្រីយកមកវះងៀតធ្វើប្រឡាក់ក្នុងថ្ងៃនេះ ខ្ញុំអរគុណបងដើម្បីធ្វើបន្តទៀត…»។ ជុំវិញការជួយនេះដែរ គេមិនឃើញ ភរិយារបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ បង្ហោះបង្ហាញនៅលើបណ្ដាញសង្គមឲ្យគេឃើញ ដើម្បីយកមុខយកមាត់នោះទេ៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖