រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក គួម៉ា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញដំណឹងដ៏ក្រៀមក្រំមួយ បន្ទាប់ពីម្ដាយមីងបង្កើតបានទទួលមរណភាព ។
តាមរយៈការប្ដូររូបភាពកាន់ទុក្ខនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ម្ចាស់បទ «សង្សារពាល» លោក គួម៉ា បានរ៉ាយរ៉ាប់ដោយសំណេរថា «ម្ដាយមីងខ្ញុំបង្កើតស្លាប់ហើយ សូមវិញ្ញាណក្ខន្ធមីងបានទៅកាន់សុគតិភព» ។ ហើយបើតាមការបញ្ជាប់តាមទូរស័ព្ទមកកាន់ តារាញូស៍ គួម៉ា បានឱ្យដឹងថា ម្ដាយមីងរបស់ខ្លួន បានទទួលមរណភាពនៅព្រឹកមិញនេះ និងដោយសារជំងឺប្រចាំកាយ ។
យ៉ាងណាទន្ទឹមនឹងការប្រកាសដំណឹងដ៏អុកសលនេះ សិល្បករសិល្បការិនី ក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព និងតារាចម្រៀងលោក គួម៉ា ផងដែរ ដែលត្រូវបានបាត់បង់ម្ដាយមីង ក៏ដូចជាសមាជិកគ្រួសារម្នាក់គ្មានថ្ងៃនឹងវិលត្រឡប់នេះ ៕
ប្រភពពី តារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖