៤ ចំណុចដូចគ្នារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ដែលប្រិយមិត្តមិនធ្លាប់ដឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ​​​​​​​​៖ កំពូលតារាចម្រៀងពីររូបប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត កន្លងមក អ្នកទាំងពីរធ្លាប់ជ្រក់ក្រោម ទ្រនំជាមួយគ្នា គឺផលិតកម្មហង្សមាស។ ក៏ប៉ុន្តែលោក ព្រាប សុវត្ថិ ក៏បានចាកចេញពីផលិតកម្មខាងលើកាលពីឆ្នាំ២០២០កន្លងទៅ ហើយទៅរួមរស់ក្រោមដំបូលផលិតកម្ម Galaxy Nasvatra ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាញូស៍ សូមលើកយក៤ចំណុចដូចគ្នារវាងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដូចខាងក្រោម៖

១. ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត មានឈ្មោះ ទៅផលិតកម្មណាក្លាយជាតារាចម្រៀងជួរមុខផលិតកម្មនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រាប សុវត្ថិ តាំងពីចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ ១៩៩៧ លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងនៅកម្ពុជា មានឈ្មោះជាតារាជួរមុខរបស់ផលិតកម្មរស្មីហង្សមាសរយៈពេល២០ឆ្នាំតាមរយៈបទចម្រៀងល្បីៗរាប់មិនអស់ ទោះបីជាតារាស្រករក្រោយដុះដាលច្រើនយ៉ាងណាក៏ដោយ។ លោក ព្រាប សុវត្ថិ នៅតែតារាជួរមុខ ក្រោយផ្លាស់ទៅផលិតកម្ម Galaxy Navatra ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯលោក ខេមរៈ សិរីមន្ត បានក្លាយជាតារាជួរមុខរបស់ផលិតកម្ម U2 អំឡុងឆ្នាំ ២០០៣, ក្លាយជាតារាជួរមុខរបស់ផលិតកម្ម Sunday ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ ហើយបច្ចុប្បន្ន ក្លាយជាតារាជួរមុខរបស់ផលិតកម្មរស្មីហង្សមាស។

២. ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត រកស៊ីអចលនទ្រព្យដូចគ្នា

ដោយលោក ព្រាប សុវត្ថិ តារាចម្រៀងចាស់វស្សា និងល្បីល្បាញរូបនេះវិញ ក៏ត្រូវបានមហាជនស្គាល់ថាជាអ្នកជំនួញអចលនទ្រព្យមួយដ៏ជោគជ័យ ដោយថាកាលពីពេលថ្មីៗកន្លងទៅនេះ លោកធ្លាប់បើកគម្រោងដីឡូតិ៍ជាមួយនឹងលោកឧកញ៉ាឡេងណាវ៉ាត់ត្រា។ ដោយឡែក លោក ខេមរៈ សិរីន្ត មិនខុសអ្វីពេលលោកព្រាបសុវត្ថិប៉ុន្មានទេ លោកខេមរៈសិរីមន្តក៏ត្រូវបានមហាជន ស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍ សហការជាមួយនឹងលោកឧកញ៉ាឡេងណាវ៉ាត់ត្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ . ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត តែងមានភរិយាទៅជាមួយជួយរៀបចំតុបតែងខ្លួនឳ្យប្ដីដូចគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ គេតែឃើញ លោក ព្រាប សុវត្ថិ បង្ហាញសកម្មភាពផ្អែមល្ហែមនានាជាមួយភរិយា ជាពិសេសភរិយារបស់លោកតែងតែទៅមើលការខុសត្រូវ និងជួយរៀបចំតុបតែងខ្លួនឲ្យស្វាមីរបស់ដល់កន្លែងថត ដូចជាជួយរៀបចំសក់ សម្លៀកបំពាក់មិនមានឆ្គង ដែលសកម្មភាពត្រូវបានមហាជនពោលសរសើរយ៉ាងខ្លាំង។ រីឯ ខេមរៈ សិរីមន្ត មិនចាញ់លោក ព្រាប សុវត្ថិ ឡើយ។ ភរិយារបស់តារាចម្រៀង ខេមរៈ សិរីមន្ត តែងតែបង្ហាញទៅមើលការខុសត្រូវ រៀបចំសម្លៀកបំពាក់សម្រាប់រាល់ការសម្ដែងក្នុងការប្រគុំតន្រ្តីនានា គ្រាន់តែកន្លងមក ខេមរៈ សិរីមន្ត មិនបានបង្ហាញជាសាធារណៈដូចពេលនេះប៉ុណ្ណោះ។

៤.លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ តតែងតែទៅរួមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដូចគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗគេឃើញកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតារាចម្រៀងលោក ខេមរៈ សិរីមន្ តតែងតែទៅចូលរួមជាមួយអ្នកឧកញ៉ាវ័យក្មេងសម្បូរទ្រព្យ ឡេង ណាវ៉ត្រា ដើម្បីធ្វើសកម្មភាពសប្បុរសធម៌នានាដូចជាការជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់ និងការចុះទៅទិញផ្លែមៀនពីកសិករនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះជាដើម៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment