មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាទីកតុក ដែលចាប់ផ្ដើមវិវឌ្ឍខ្លួនទៅជាតារាសម្ដែងនោះ ហាក់មានរាសីឡើងស្រើត ជាមួយនឹងការងារថ្មី ប្រាក់ខែច្រើនៗសឹងមិនគួរឲ្យជឿ។
ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ម៉ាក់តី ទើបតែចុះកុងត្រាការងារមួយក្នុងរយៈពេល១ខែ ដោយឃើញកាន់លុយរាប់ទាំងក្ដាប់ៗសុទ្ធតែក្រដាស១០០ដុល្លារ តាមមើលប្រហែលជារាប់ពាន់ដុល្លារឯណោះ។ មុននឹងចុះកុងត្រា ក៏ឃើញម៉ាក់ តី ទិញរថយន្តដ៏ថ្មីសន្លាង១គ្រឿងផងដែរ។
ដោយឡែក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះវីដេអូ ចុះកុងត្រាការងារថ្មីជាមួយម៉ាក់តី ដោយដាក់Captionថា «កុងត្រាការងារអូនតី»។ ចំណែកម៉ាក់ តី ខ្លួនឯងក៏បង្ហោះរូបថតជាច្រើនសន្លឹកក្នុងពេលចុះកុងត្រា អមដោយសាររៀបរាប់ថា
«មកចុះកុងត្រាការងារជាមួយបងស្រីទ្រីដាណារយៈពេលមួយឆ្នាំ ខ្ញុំមិនដែលគិតសូម្បីតែឈរក្បែរគាត់ តែពេលនេះគាត់ បានបំពេញបំណងខ្ញុំ អគុណពុកម៉ែបងប្អូនដែលគាំទ្រ និងស្រលាញ់ចូលចិត្តប្អូនរហូតមក»។
ចំពោះកុងត្រាការងារថ្មីរយៈពេល១ឆ្នាំនេះ ម៉ាក់តី មិនបានបង្ហើបប្រាប់ពីចំនួនទឹកប្រាក់ ដែលទទួលបានប្រចាំការនោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា ច្រើនសម្រាប់នាងលើសពីការគិត។ ជាក់ស្ដែង ម៉ាក់តី បានបង្ហោះសារនៅព្រឹកថ្ងៃទី២១ ខែតុលា នេះ ដោយបញ្ជាក់ដូច្នេះថា «ខ្ញុំសុំមិនបញ្ចេញចំនួនលុយទេតែទឹកប្រាក់ដែលខ្ញុំទទួលបានក្នុងមួយខែវាច្រើនសម្រាប់ខ្ញុំលើសពីការគិត(អគុណបងស្រីទ្រីដាណា)»។
ក្រោយពីចុះកុងត្រាការងាររួច ម៉ាក់តី បានទៅមើលផ្ទះ១សម្រាប់រស់នៅទៀតផង ហើយថែមទាំងប្រាប់ថា «មើលផ្ទះលេងៗតូចតែមានក្ដីសុខ»។ តាមរយៈនេះ អ្នកគាំទ្រ បានសម្ដែងការអបអរសាទរ និងជូនពរឲ្យម៉ាក់តី កាន់តែជោគជ័យ កាន់តែរីកចម្រើនថែមទៀត៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖