គេនៅចាំបានថា កាលពីអំឡុងខែសីហា ឆ្នាំ២០២១ តារាទីកតុក អ្នកនាង សុខលីន បានទិញរថយន្តដ៏ថ្មីសន្លាងមួយគ្រឿងតម្លៃជិត៦ម៉ឺនដុល្លារ ជូនឪពុកជាទីស្រឡាញ់របស់ខ្លួន ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសម្ដែងការអបអរសាទរ នោះ។
ដោយឡែក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ សុខ លីន បានសម្ដែងការហួសចិត្ត ក្រោយពីឡានរបស់ខ្លួនចតកន្លែងមានសុវត្ថិភាព ក្បែរឡានគេជាច្រើនហើយ បែរជាត្រូវចោរកាច់កញ្ចក់ឡានរបស់អ្នកនាងបាត់នោះ ខណៈឡានអ្នកផ្សេងទៀតពុំមានបាត់នោះឡើយ។
ជាក់ស្ដែង សុខ លីន បានបង្ហោះវីដេអូក្នុងទីកតុក ហើយរៀបរាប់ថា «ថ្ងៃនេះ ខ្ញុំឲ្យអ្នកទាំងអស់គ្នាមកមើលរឿងហួសចិត្តមួយ និយាយទៅជួបខ្លួនឯងផ្ទាល់ កញ្ចក់ឡានខ្ញុំទាំងសងខាង អត់ដឹងថា លោកបងចោរមួយណាទេ ដែលលួច មិនដឹង២នាក់ ឬក៏ម្នាក់នោះទេ»។
សុខ លីន រៀបរាប់ទៀតថា «ឡាននេះខ្លួនចោតម៉ោង១២យប់ ជិត១ហ្នឹងឯង ហើយឥឡូវនេះខ្ញុំចុះមកយកឡានទៅធ្វើការ ឥឡូវបាត់កញ្ចក់ឡានទាំងសងខាង ហើយអត់ដឹងនិយាយថាម៉េច ហើយខ្ញុំអត់ដាក់ឡាននៅកន្លែងអត់មានអ្នកយាមនោះទេ ខ្ញុំដាក់នៅកន្លែងមានគេយាម តែបែរជាបាត់កញ្ចក់ឡាន ដែលអត់ដឹងមូលហេតុ»។
សុខ លីន បន្តថា ហើយមួយទៀត សួរអ្នកណាក៏គេមិនដឹង ហើយកន្លែងដែលខ្លួនចតនេះ គឺចំណតឡាន កន្លែងដែលខ្លួន នៅតែម្ដង។ សុខ លីន បញ្ជាក់ថា ខំគេចយកឡានចេញពីកន្លែងអត់មានសុវត្ថិភាព មកទុកកន្លែងមានសុវត្ថិភាព តែបែរជាបាត់កញ្ចក់ឡានដោយអត់មានមូលហេតុ។
សុខ លីន បន្តទៀតថា ខ្លួនហួសចិត្តអត់ដឹងនិយាយថា ម៉េច ហើយថា កន្លែងខ្លួនចតឡាននេះ ជាចំណតឡានប្រចាំថ្ងៃ មានគេចតឡានច្រើនៗណាស់ តែមកបាត់កញ្ចក់ឡាន បាត់តែខ្លួនមួយ។ សុខ លីន ផ្ដាំផ្ញើថា បើបានឃើញវីដេអូនេះ ហើយ លោកបងចោរយកមកឲ្យខ្លួនវិញក៏បានដែរ»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖