មិនគួរឲ្យជឿ​! នាយ តាក់ស៊ី ពី​ថៅកែ​ឡាន ថៅកែ​ដី​ឡូត៍ ធ្លាក់ខ្លួន​មក​នៅ​បន្ទប់​ជួល​តម្លៃ​ត្រឹមតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា តារា​កំប្លែង​ដ៏​ល្បីឈ្មោះ នាយ​តាក់ស៊ី បាន​លែងលះ​ជាមួយ​ប្រពន្ធ​ ដែល​ជា​តារា​កំប្លែង​ដូចគ្នា គឺ​អ្នកនាង ​ភី​ម កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្រោយ​ពី​នាយ មាន​បញ្ហា​ជំងឺ​ទឹក​នោម​ផ្អែម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ជីវភាព​របស់​នាយ​វិញ ​កាលពី​មុន​ល្បី​ថា ​ក្លាយ​ជា​ថៅកែ​ដីឡូត៍, ថៅកែ​ឡាន តែ​នៅ​ពេល​នេះ ​បែរជា ធ្លាក់ខ្លួន​នៅផ្ទះ​ជួល​១​ខែ​តម្លៃ​៦០​ដុល្លារ ពេលខ្លះ​រកតែ​លុយ​បង់​បន្ទប់​ជួល​សឹងតែ​មិនបាន​ផង។ ទោះ​យ៉ាងណា ក្រោយពី​ទទួល​ដំណឹង​នេះ លោកជំទាវ ស្រី​នាង និង​ស្វាមី បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​នាយ តាមរយៈ​លោក​អ៊ឹម ជីវ៉ា​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ប្រគល់​អំណោយ​ដល់​នាយ តាក់ស៊ី​នោះ លោក​អ៊ឹម ជីវ៉ា បាន​រៀបរាប់​ថា «​ហ៊ឺ​..​អាណិត​តារា​កំប្លែង នាយ តាក់ស៊ី ណាស់ ពី​ថៅកែ​ឡាន ថៅកែ​ដី​ឡូត៍​ ជា​តារា​ល្បី​បែរ​ជា​ធ្លាក់ខ្លួន​ជួល​ផ្ទះ​១​ខែ​60$ ពេលខ្លះ​រកលុយ​បង់​ថ្ងៃ​ផ្ទះ​មិនបាន​ផង សូម​បងប្អូន​ជួយ​ហៅ​គា​ត់​ទៅ​ថត​ដើម្បី​បាន​ប្រាក់​កម្រៃ​ផង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា «​ដោយ​មើល​ឃើញ​ពី​ភាព​ខ្វះខាត​របស់​នាយ​តាក់​ស៊ី​ តារា​កំប្លែង CTN លោកជំទាវ​ស្រី​នាង និង​ស្វាមី ឧបត្ថម្ភ​ថវិកា​ជូន​ដល់​នាយ តាក់​ស៊ី​ ចំនួន ១​លាន​រៀល តាមរយៈ​លោកអ៊ឹម ជីវ៉ា ជូន​ដល់​នាយ​តាក់ស៊ី»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមទៀតថា «​សូមបញ្ជាក់​ផងដែរ​ថា នាយ​តាក់​ស៊ី​ជួល​ផ្ទះ​នៅ​ម្តុំ​ស្ថានីយ​ទូរទស្សន៍ CTN ក្នុង​១​ខែ​60$ ដោយ​នាយ​តាក់​ស៊ីនិយាយថា ​សូម​ពុក​ម៉ែ​បងប្អូន​ជួយ​ហៅ​គាត់​ថត​ផង​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ ព្រោះ​សព្វថ្ងៃ​នេះ​គាត់​ក្រ​ខ្លាំង​ណាស់ ណាមួយ​ត្រូវ​ចិញ្ចឹម​ម្តាយ​នៅ​ស្រុក​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ​ស្រាប់តែ​មាន​គណនី​ហ្វេសប៊ុក​មួយ​បញ្ចេញយោបល់​គួរឲ្យ​អស់​សំណើច​ថា «​ថៅកែ​ដី​ឡូដ៍ ថៅកែ​លក់​ឡាន ធ្លាក់ខ្លួន​ក្រ​មកពី​មិនបាន​រៀន​វគ្គ​ជោគជ័យ ពីមុន​ខ្ញុំ​ក៏​ធ្លាក់ខ្លួន​ចឹ​ង ដែរ ប៉ុន្តែ​ខ្ញុំ​មិនមែន​ថៅកែ​អី​ទេ អ្នកធ្វើការ​ឱ្យ​គេ បាន​ប្រាក់ខែ​សម​ល្មម​គួរសម បន្ទាប់មក​ខ្ញុំ​ក៏បាន​ចូលរៀន​វគ្គ​ជោគជ័យ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លឺ​ភ្នែក​ច្បាស់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ ដោយសារ​ការ​គិត​រប​ស់​ខ្ញុំ ខ្ញុំ​និយាយ​នេះ​មិនមែន​ចង់​អួត​ទេ​បងប្អូន រាល់​ខែ​បើ​មិន​ខ្ចី​លុយ​គេ គឺ​អត់​លុយ​ឲ្យ​ថ្លៃ​ផ្ទះ​ជួល​គេ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​ល្បី​ថា នាយ​តាក់ស៊ី ​ក្លាយ​ជា​ថៅកែ​ការ៉ាស់​ឡាន ជា​ថៅកែ​ដី​ឡូត៍​កន្លង​មក​នោះ មិនមែន​ជា​ការពិត​ឡើយ ពោល​គឺ​គ្រាន់តែ ​នាយ ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​ឈរ​ឈ្មោះ​ប៉ុណ្ណោះ​ មិនមែន​ជា​ម្ចាស់​ពិតប្រាកដឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយ តាក់ស៊ី ​ប្រាប់​លោក​អ៊ឹម ជីវ៉ា៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment