ប្រិយមិត្ត បានជ្រាបរួចមកហើយថា ទោះបី អ្នកនាងខ្ញុង មានបញ្ហាហិរញ្ញវត្ថុ ឈានដល់ជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លារ ដោយមិនឲ្យខ្លួនដឹងយ៉ាងណាក៏ដោយ ប៉ុន្តែនាយ កៃដរ ជាស្វាមី នៅតែអនុគ្រោះដល់ភរិយា និងគាំទ្រនាងជានិច្ច ដោយសុំតែម្យ៉ាង គឺកុំឲ្យតែភរិយារបស់ខ្លួនគិតខ្លីដូចគ្រាកន្លងមក។
នាយ កៃដរ ជាស្វាមីបានអះអាង កាលពីពេលថ្មីៗកន្លងទៅនេះថា រឿងបានកើតឡើងទៅហើយ ទោះបីជាស្ដីបន្ទោស ក៏មិនបានអ្វីមកវិញដែរ ដូច្នេះមានតែការរួមដៃគ្នាដោះស្រាយបញ្ហាបំណុលនេះប៉ុណ្ណោះ និងសុំកុំឲ្យភរិយារបស់ខ្លួនគិតខ្លីឲ្យសោះ ព្រោះអាណិតកូនៗ ដែលពួកគេនៅតូច។
ជាការឆ្លើយតបចំពោះទឹកចិត្តស្វាមី នាពេលនោះ អ្នកនាង ខ្ញុង បានលើកដៃសំពះអរគុណ ស្វាមី ដែលមិនប្រកាន់ទោសអូសដំណើរ នៅតែមានចិត្តអាណិត មេត្តា ស្រលាញ់ និងនៅក្បែររូបនាងគ្រប់ពេលមានបញ្ហា មិនបោះបង់នាងចោលនៅក្នុងគ្រាលំបាកនេះឡើយ។
លើសពីនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ពួកគេ បានចាប់ផ្ដើមឡាយលក់ត្រី ផ្អក ស្ករត្នោតឡើងវិញ ហើយឃើញថា ពួកគេកាន់តែយល់ចិត្តគ្នាទ្វេដង ជាពិសេសអ្នកនាងខ្ញុង កន្លងមក គិតថា ស្វាមី មិនស្រឡាញ់ខ្លួននោះឡើយ ដល់ជួបរឿងបែបនេះ ទើបដឹងពីទំហំទឹកចិត្តស្វាមី។
នៅក្នុងការឡាយនោះ នាយកៃដរ បានបង្ហាញពីក្ដីបារម្ភចំពោះភរិយាខ្លាំងណាស់ ដោយលើកហេតុផលថា ប៉ុន្មានថ្ងៃនេះ នាយ តាមបញ្ចុកបាយប្រពន្ធ អត់ញុំាទេ ទើបនៅមុខឡាយ ដាច់ចិត្តបញ្ចុកប្រពន្ធតែម្ដង។
តាមរយៈនេះ អ្នកគាំទ្រជាច្រើនបានសរសើរអ្នកនាងខ្ញុង ព្រោងព្រាត ថា បានប្ដីល្អ។ ជាក់ស្ដែង ក្នុងចំណោមមតិជាច្រើននោះ ពួកគេ លើកឡើងថា «រកប្ដីល្អនៅឯណាទៀតចែៗ Idolសំណាងណាស់មានទុក្ខប៉ុណ្ណា ក៏មានប្ដីនៅផ្ដល់កម្លាំងចិត្តដែរ, ឃើញចឹងមានក្ដីសុខណាស់, ប្ដីល្អត្រូវតែអញ្ចឹង, ច្រណែនប្អូនស្រីណាស់»៕ ដើម្បីកាន់តែជ្រាបច្បាស់នោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖