តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២ៈ៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។ នេះបើយោងតាមការបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។
លោក ហេង ឡុង បានឱ្យដឹងទៀតថា បច្ចុប្បន្នសពលោក នូ សារុំ ហៅនាយគ្រៀវ តម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ២៣៩ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
គួរបញ្ជាក់ថា មរណភាពរបស់ លោលោក នូ សារុំ ហៅនាយគ្រៀវ គឺជាការបាត់បង់នូវសិល្បករមួយរូប ផ្នែកកំប្លែង ដ៏មានទេពកោសល្យ ក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ និងជាការបាត់បង់នូវស្វាមី ឪពុក ជីតា មួយរូបដ៏ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖