លោកអ្នក បានជ្រាបរួចមកហើយថា ស្របពេល អ្នកគាំទ្រអ្នកនាងខ្ញុងជាច្រើននាក់ បានផ្ញើលុយជួយអ្នកនាងខ្ញុងព្រោងព្រាត ដើម្បីដោះបំណុលគេនោះ ងាកមកនាយពែកមី ដែលជាដៃគូដ៏សក្ដិសមនោះ បែរជាមិនឃើញប្រកាសជួយទៅវិញ។
ជាក់ស្ដែង នៅលើទំព័រហ្វេសប៊ុករបស់នាយ ពែកមី រហូតមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ មិនឃើញបង្ហោះអ្វីទាំងអស់ពាក់ព័ន្ធអ្នកនាងខ្ញុងឡើយ ប៉ុន្តែ បានបង្វែរទៅជួយមន្ទីរពេទ្យគន្ធបុប្ផាវិញ។
ប្រការនេះ ទើបធ្វើឲ្យអ្នកគាំទ្ររបស់លោកមួយចំនួនមានចម្ងល់ជាខ្លាំង រហូតដល់អ្នកគាំទ្រម្នាក់ចូលទៅខំមិនក្រោមការឡាយរបស់លោកថា« ជួយបងខ្ញុងផងពូ» ហើយជាការឆ្លើយតប នាយពែក មី បញ្ជាក់ថា ខ្លួនជួយតើ តែជួយលក្ខណៈស្ងាត់ៗ ជួយលក្ខណៈក្រុមការងារ។ ខ្លួនមិនអាចទៅបំផុសបំផុលជួយតាមរយៈការឡាយ ឬក៏ការផុសអីបាននោះទេ។
នាយពែកមី បន្តថា ប្រសិនខ្លួនធ្វើអញ្ចឹង នោះ បងប្អូននឹងជេរខ្លួនថា ពួកអ្នកហ្នឹងសិល្បៈ ពេលមានបញ្ហា ឡាយសុំជំនួយ។ នាយពែកមី ថា នាយឮពាក្យហ្នឹងច្រើនដងហើយ នាយក៏ពិបាកចិត្តដែរ ប៉ុន្តែជាក់ស្ដែងអញ្ចឹងមែន។ ដូច្នេះ ក្នុងនាមជាអ្នកសិល្បៈ ចង់ មិនចង់ ព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ ធ្វើឲ្យសិល្បៈរាងអាប់ឱនកិត្តិយសដែរ។
ទោះយ៉ាងណា នាយបញ្ជាក់ថា មិនបន្ទោសទៅលើខ្ញុង ឬអ្នកណានោះទេ គ្រាន់តែខ្លួនមានអារម្មណ៍ថា សូម្បីតែខ្លួនជាក្រុមកំប្លែងជាមួយគ្នា ជាដៃគូហ្នឹង ក៏ខ្លួនរងសម្ពាធ អាចថា ប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះផងដែរ។
នាយ ពែកមី បញ្ជាក់ទៀតថា អញ្ចឹងបងប្អូនគេសួរថា ហេតុអ្វី បានអត់ជួយខ្ញុង មិនព្រមផុសអីអញ្ចឹង? នាយថា អត់ទេ តែនាយ បានបង្វែរអារម្មណ៍បងប្អូនឲ្យជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នាយថា បើផុសរឿងខ្ញុង រឿងអី ទៀត បងប្អូនជេរនាយងាប់ រឿងគ្រួសារខ្ញុង នាយជួយបានប៉ុណ្ណា ជួយប៉ុណ្ណឹង លក្ខណៈក្រុមការងារ ជាដៃគូ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖