គេសង្កេតឃើញថា តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដៅ ហៅ ខ្ញុង ដែលកំពុងតែមានទុក្ខលំបាកជាខ្លាំង ដោយសារបំណុលវ័ណ្ឌ.កហើយនោះ បែរជា ត្រូវបានមតិជាច្រើនគិតថា នាងជាជនបោកប្រាស់ទឹកចិត្តមហាជន ជាហេតុធ្វើឲ្យនាង កាន់តែមានទុក្ខថែមមួយកម្រិតទៀត។
ការគិតថា ជាការបោកប្រាស់ទឹកចិត្តនេះ កើតឡើង ក្រោយពីលោកគ្រូ សៀវ សុផល បានចេញមុខឡាយវីដេអូ បង្ហាញមោទនភាពរបស់ខ្លួន ដោយអះអាងថា ជាមេគំនិត រៀបចំឲ្យអ្នកនាង ខ្ញុង ប្រកាសក្ស័យធននៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយសុំជំនួយពីអ្នកគាំទ្រម្នាក់១ដុល្លារនោះ។
ក្រោយពីរងនូវការរិះគន់ជាច្រើននោះ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាងខ្ញុង បានឡាយវីដេអូ ធ្វើការបកស្រាយពាក់ព័ន្ធរឿងនេះ ក្នុងនោះ នាង បានបញ្ជាក់ថា នាងពិតជាបានជំពាក់លុយគេក្នុងចំនួនដ៏ច្រើននេះពិតមែន ហើយថែមទាំងអំពាវនាវដល់ម្ចាស់បំណុលឲ្យមកជួបនាងទាំងអស់ផងដែរ ដោយយកអ្នកព័ត៌មានមកជាមួយផង ដើម្បីឲ្យមហាជនដឹងការពិតថា នាងជំពាក់គេមែន។
ទន្ទឹមនឹងនេះ អ្នកនាងខ្ញុង ក៏បានទម្លាយពីដំណើរដើមទងឈានទៅដល់ការសម្រេចចិត្តទៅជួបលោកគ្រូ សៀវ សុផល ដែលគេហៅថាជាគ្រូជោគជ័យ ដើម្បីផ្ដល់ជាគំនិតក្នុងការដោះបំណុលនេះផងដែរ។ អ្នកនាងថា គំនិតរបស់លោកគ្រូ ក៏ជាអ្វី ដែលអ្នកនាងចង់ធ្វើផងដែរ ទើបដាច់ចិត្តប្រកាសរឿងក្ស័យធននេះ។
ទោះយ៉ាងណា អ្នកនាង បានបញ្ជាក់ថា ថ្លៃសេវាក្នុងការជួបលោកគ្រូដើម្បីផ្ដល់ជាគំនិតនេះ ចំនួន១ម៉ឺនដុល្លារឯណោះ តែអ្នកនាង អត់លទ្ធភាពប្រមូលបានត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ដើម្បីបានជួបលោកគ្រូ ហើយទីបំផុតលោកគ្រូ ក៏ព្រមជួបនាង។
ក្រោយពីអ្នកនាង ខ្ញុង ធ្វើការបកស្រាយហើយនោះ នៅយប់ថ្ងៃដដែលនេះ លោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូប ក៏បានរៀបរាប់រឿងនេះយ៉ាងលម្អិតបន្ថែមទៀត ព្រមទាំងដកស្រង់សម្ដីរបស់អ្នកនាងខ្ញុង ប្រាប់ដល់លោក ផ្សព្វផ្សាយដល់មហាជនឲ្យបានដឹងផងដែរ។
ក្នុងនោះ លោក បានបញ្ជាក់ថា អ្នកនាងខ្ញុងទៅជួបគ្រូ ជោគជ័យ ទារ១ម៉ឺនដុល្លារ ខ្ញុងបង់ចំនួន៥០០ គេព្រមទទួល តែមានគេណែនាំឲ្យធ្វើកិច្ចសន្យាមួយ ចុះហត្ថលេខាផ្ដិតមេដាយថា ពេលការងារបានសម្រេច ត្រូវបង់ឲ្យគេ ៩៥០០ដុល្លារទៀត។ លោកថា នេះ បើតាមអ្នកនាងខ្ញុង ប្រាប់មកលោក។
លោក បន្តថា នាងខ្ញុង ក៏ជាអ្នករងគ្រោះដែរ កំពុងតែវ័ណ្ឌ.ក ហ្នឹងបំណុលហើយ ទៅជួបគ្រូជោគជ័យ គេទារ១ម៉ឺនដុល្លារទៀត។ ចំណែក ស្រីអូន អត់ពាក់ព័ន្ធរឿងនេះទេ អត់ដឹងរឿងនេះទេ នាងអត់ខុសទេ។ លោកថា អ្នក ដែលខុសក្នុងរឿងហ្នឹង ធ្វើក្នុងរៀងហ្នឹង គឺក្រុមគ្រូជោគជ័យ បោកជាន់លើបោក លួងលោម អូសទាញគេដើម្បីឲ្យធ្វើតាមគម្រោងរបស់ខ្លួន។
លោក បញ្ជាក់ទៀតថា ខ្ញុងជាប់បំណុលទៅហើយ ទៅរកវិធីដោះបំណុល ជាប់បំណុលថែមទៀត កើនបំណុល មិនមែនថយបំណុលនោះទេ ជំពាក់គេ៥៧ ២០០០ដុល្លារ ឡើងដល់៥៨ ២០០០ ដុល្លារ៕ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖